ក្បាច់​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ (ចលនា​ទី២៦)

លោកអ្នក​បាន​យល់ដឹង​រួចមក​ហើយ​អំពី​ចលនា​ចំនួន២៥ នៃក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខមុនៗ​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជាកិច្ចបន្ដ សូមបន្ដ​ស្វែងយល់ និងហាត់​ចលនា​ទី២៦​ជាបន្ដ​ទៅទៀត។

ចលនាទី​២៦ ៖ យោល​កំភួនជើង​ដូចចែវ​កន្សៃទូក

ជំហរ​ហាត់ ៖ សូម​ដេកផ្ងារ ដៃទាំងពីរ​សណ្ដូក​បណ្ដោយ​ដងខ្លួន។ ជើង​ទាំងពីរ​បញ្ឈរ​ឡើងលើ បត់​ក្បាលជង្គង់​ងាក​មករក​ដើមទ្រូង។ ចង្កេះ​ផ្អឹប​ជាប់នឹង​កម្រាល។

របៀប​ហាត់ ៖ សូមបង្វែរ​ប្រអប់ជើង​ដែលផ្ទឹមគ្នា​ទៅខាង​ស្ដាំ ដោយមិន​កម្រើក​ក្បាលជង្គង់​ទាំងពីរ​ដែលផ្ទឹមគ្នា​ឡើយ។ សូម​ទាញវា​មកស្រប​នឹងដងខ្លួន​វិញ ហើយសូម​វេរវា​ទៅខាងឆ្វេង​វិញម្ដង។ គល់ភ្លៅ​គ្រាន់តែ​មានចលនា​វិលតែ​ប៉ុណ្ណោះ តែមិន​ធ្វើ ចលនា​ទេ។

ចំនួន​ហាត់ ៖ សូមធ្វើ​ចលនានេះ​ចំនួន​១០ដង។ បន្ទាប់ពី​សម្រាក​មួយសន្ទុះ សូមធ្វើ​បន្ដ២​លើកទៀត។ ធ្វើ​កាន់តែ​ច្រើន ជើង ធ្វើ​ចលនារិត​តែសកម្ម។

ដំណក​ដង្ហើម ៖ សូម​ដកដង្ហើម​ចេញឱ្យ​បាន​ត្រឹមត្រូវ ពេល​ខំប្រឹង​ធ្វើចលនា។

គោល​បំណង ៖ លំហាត់​នេះបង្ក​ចលនា​សាច់ដុំពោះ​បញ្ឆិត និង​សាច់ដុំ​ពោះបញ្ឈរ​ធំ។

បើ​ចង់ដឹង​ព័ត៌មាន​បន្ថែម សូម​ស្វែងរក​អាន​សៀវភៅ “ក្បួនហាត់​ប្រាណពង្រាប​ក្បាលពោះ”
(សូម​បន្ដអាន​ចលនា​បន្ទាប់)

ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ដកស្រង់ ៖ សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ” និពន្ធដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ព​នៅខែ​កុម្ភៈឆ្នាំ​២០០៨ ដោយ​ទស្សនាវដ្ដី សុខភាពយើង និងក្រុម​កាឡាក់ស៊ី

Categories:

Leave a Reply

Your email address will not be published. Required fields are marked *