លោកអ្នកបានយល់ដឹងរួចមកហើយអំពីចលនាចំនួន២៩ នៃក្បួនហាត់ប្រាណពង្រាបក្បាលពោះ នៅក្នុងទស្សនាវដ្ដី សុខភាពយើង លេខមុនៗនេះ។
ជាកិច្ចបន្ដ សូមបន្ដស្វែងយល់ និងហាត់ចលនាទី៣០ជាបន្ដទៅទៀត។
ចលនាទី៣០ ៖ លើកជើងខ្វែងពាក់កណ្ដាលកន្ដ្រៃ
ជំហរហាត់ ៖ សូមដេកផ្ងារ ប្រអប់ដៃទាំងពីរកើយក្បាល។ ជើងទាំងពីរលើកបន្ដឹងត្រង់ឡើងទៅលើ។
របៀបហាត់ ៖ សូមទាញកន្ធែក និងខ្វែងជើងខាងស្ដាំទៅមុខទៅក្រោយជើងឆ្វេង ដោយរក្សាជើងខាងឆ្វេងនៅស្ងៀម។ សូមធ្វើចលនាខ្វែងពាក់កណ្ដាលកន្ដ្រៃជាមួយជើងស្ដាំ បន្ទាប់មកជាមួយជើងឆ្វេងវិញម្ដង។
ចំនួនហាត់ ៖ សូមធ្វើចលនាខ្វែងជើងខាងស្ដាំឱ្យបាន១៥ដង និងជើងខាងឆ្វេងឱ្យបាន១៥ដងដែរ។ បន្ទាប់មកសូមសម្រាកបន្ដិច ហើយសូមធ្វើសាជាថ្មីជាមួយជើងម្ខាងៗឱ្យបាន១៥ដងទៀត។
គោលបំណង ៖ លំហាត់នេះបង្កចលនាសាច់ដុំពោះបញ្ឆិតទៅខាងចំហៀងជើងដែលធ្វើចលនា។
បើចង់ដឹងព័ត៌មានបន្ថែម សូមស្វែងរកអានសៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ”
សូមបន្ដអានចលនាបន្ទាប់
ដកស្រង់ ៖ សៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ” និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ពនៅខែកុម្ភៈឆ្នាំ២០០៨ ដោយទស្សនាវដ្ដី សុខភាពយើង និងក្រុមកាឡាក់ស៊ី
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១
Leave a Reply