នាងខ្ញុំរៀបការបាន២ឆ្នាំមកហើយ។ ប្ដីប្រពន្ធនាងខ្ញុំគេងជាមួយគ្នាមួយសប្ដាហ៍បីបួនដង។ ប៉ុន្ដែប៉ុន្មានខែនេះ នាងខ្ញុំមិនចង់រួមភេទទៀតទេ ដោយសាររាល់ពេលរួមភេទរួច នាងខ្ញុំមានអាការឈឺក្បាល។ សូមវេជ្ជបណ្ឌិតយើងជួយបកស្រាយប្រាប់នាងខ្ញុំផង។ លោកស្រី ឌ.ស.វ អាយុ២៩ឆ្នាំ ខេត្ដសៀមរាប
វេជ្ជបណ្ឌិតយើង ៖ ជាទូទៅការរួមភេទចាប់ផ្ដើមចេញដំណើរពីការបបោសអង្អែល ដែលជាការដុតរោលអារម្មណ៍ផ្លូវភេទយ៉ាងពេញទំហឹង នាំឱ្យជាតិអ័រម៉ូនអាដ្រេណាលីននៅក្នុងខ្លួនកើនឡើងភ្លាមៗ ជាពិសេសពេលដែលឈានជិតដល់ចំណុចកំពូលនៃសេចក្ដីសុខផ្លូវភេទ។ កាមារម្មណ៍នេះបណ្ដាលឱ្យសរសៃឈាមក្នុងខួរក្បាលរីក។ អាការឈឺក្បាលអាចចាប់កើតមានឡើងនៅពេលសេចក្ដីសុខផ្លូវ ភេទដល់កំពូល ហើយមានរយៈពេលមួយម៉ោង ឬ២ម៉ោងតែប៉ុណ្ណោះ។
ការលើកឡើងរបស់ប្អូនស្រីដែលសង្ស័យថាការរួមភេទជាដើមហេតុនៃការឈឺក្បាលនោះ ពិតជាមិនខុសទេ។ ប៉ុន្ដែសូមចង ចាំថា អាចមានមូលហេតុផ្សេងទៀតដែលអាចបង្កអាការឈឺក្បាលផងដែរ។ បើការរួមភេទជាដើមចម រាល់ពេលរួមភេទ សូមកុំធ្វើបែបប្រញាប់ប្រញាល់ពេក ត្រូវធ្វើបែបសន្សឹមៗ តាមលំដាប់លំដោយ។ ការបបោសអង្អែលដែលជួយដុតរោលកាមារម្មណ៍បន្ដិចម្ដងៗ ត្រូវធ្វើជាដំបូង។ ការធ្វើបែបនេះមិនបង្កឱ្យចរន្ដឈាមនៅក្នុងសព៌ាង្គកាយបាចសាចយ៉ាងគំហុក។ ករណីប្អូនស្រីផ្ទាល់ ត្រូវព្យាយាមអនុវត្ដតាវិធីនេះឱ្យបាន។ មានវិធីមួយទៀត អាចជួយទប់ស្កាត់អាការឈឺក្បាលនេះបានដែរ គឺមុនពេលរួមភេទ ប្អូនស្រីអាចចាប់ផ្ដើមលេបថ្នាំបំបាត់ការឈឺចាប់មួយគ្រាប់ជាមុនសិន។ ប្រការប្រសើរបំផុត ប្អូនស្រីអាចទៅជួបអ្នកជំនាញខាងផ្លូវភេទ ដើម្បីពិគ្រោះយោបល់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦
Leave a Reply