តើធ្វើ​ដូចម្ដេច ដើម្បី​កាត់បន្ថយ​នូវការ​ជ្រុះសក់? តើអាច​បណ្ដាល​មកពី​សាប៊ូ​ដែរឬទេ?

តើធ្វើ​ដូចម្ដេច ដើម្បី​កាត់បន្ថយ​នូវការ​ជ្រុះសក់? តើអាច​បណ្ដាល​មកពី​សាប៊ូ​ដែរឬទេ?
អ្នកនាង អ.ម អាយុ ២៥ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត​យើងៈ ជាធម្មតា យើងមា្នក់ៗ​ជ្រុះសក់​ប្រមាណ​ជាជាង​១០សរសៃ​ក្នុង​១ថ្ងៃ។ ការ​ជ្រុះដុះ​នៃសក់​ជារឿង​ធម្មជាតិ​ទេ។ ជួនកាល​ សក់អាចជ្រុះ​ដល់ទៅ​ជិត២០០​សរសៃ​ក្នុង១ថ្ងៃ។ ប៉ុន្ដែ​ជាទូទៅ ការ​ជ្រុះសក់​លើសពី​៦០សរសៃ​ក្នុង១ថ្ងៃ ហើយ​អូសបន្លាយ​យូរ​រាប់ខែ អាចចាត់​ ទុកជា​បញ្ហា​បាន​ហើយ។ មូលហេតុ​នៃការ​ជ្រុះសក់ មានច្រើន​បែបច្រើន​យ៉ាង ដូចជាការ​ប្រើប្រាស់​ឱសថ ជម្ងឺការ​ប្រើសាប៊ូកក់​សក់​មានជាតិ​គីមី​រំខាន​សុខភាព​សក់ កង្វះ​ជាតិវីតាមីន​ជាដើម។ ប្រការ​ជ្រុះសក់​ទាំងឡាយ​អាច​កាត់បន្ថយ​បាន ទោះបី​ករណី​បណ្ដាល​មកពី​ជាតិអ័រម៉ូន និងការ​ជ្រុះសក់​ជាសួរពូជ​ក៏ដោយ។ ដើម្បី​កាត់បន្ថយការ​ជ្រុះសក់ ដោយ​មូលហេតុ​ណាមួយ ឬ​ដោយសារ​សាប៊ូ​ដូចសំណួរ​របស់​ប្អូនស្រី​នេះ ពិតជាអាច​ធ្វើទៅបាន តែ​អាស្រ័យ​ទៅនឹង​ប្រភេទសក់​ ឬស្ថាន​ភាព​សុខភាព​សក់ និង​ស្បែកក្បាល​របស់​ប្អូនស្រី​ផងដែរ។ ដូច្នេះ ប្រសើរ​បំផុត ប្អូនស្រី​ត្រូវ​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស ឬ​អ្នកជំនាញ​ខាងសក់។ ជាបណ្ដោះ​អាសន្ន ប្អូនស្រី​គួរតែ​ប្ដូរ ប្រើ​សាប៊ូ​ដែលអាច​ជួយ​ថែរក្សា​សក់ ទៅតាម​ប្រភេទសក់​របស់​ប្អូនស្រី។ តែកុំ​បណ្ដែត​បណ្ដោយ​កុំឱ្យ​អង្ករក្លាយជា​បាយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *