មូលហេតុអ្វីប្ដីមានផ្ទុកមេរោគអេដស៍ ប្រពន្ធបែរជាមិនមាន ហើយពេលខ្លះប្រពន្ធមាន បែរជាប្ដីគ្មានមេរោគអេដស៍ទៅវិញ? លោក ក.ស អាយុ ៣៥ឆ្នាំ កំពង់ចាម
វេជ្ជបណ្ឌិតយើងៈ ជាទូទៅនៅប្រទេសកម្ពុជា មេរោគអេដស៍ឆ្លងតាមរយៈផ្លូវភេទសឹងតែ១០០5 រាល់បុគ្គលដែលរួមភេទជាមួយ អ្នកផ្ទុកមេរោគអេដស៍ត្រូវឆ្លង។ តែករណីដៃគូប្ដីប្រពន្ធម្នាក់មានម្នាក់អត់ ពិតជាកើតមានពិតមែន។ តាមការស្រាវជ្រាវ ឃើញមានហេតុផល ៣យ៉ាង ៖
- កម្រិតនៃការរួមភេទមិនឆ្លង ឬមិនទាន់ឆ្លង ឬតេស្ដមើលមិនទាន់ឃើញ។
- បរិស្ថានប្រដាប់ភេទស្ដ្រី ទ្វារមាស ឬយោនី ឬភ្នាសយោនីមានលក្ខណៈពិសេស មិនផ្ដល់ឱកាសឱ្យមេរោគអេដស៍រស់ ឬឆ្លងបាន។
- គ្រាប់ឈាមមានភ្នាសពិសេសណាមួយ ឬគ្មានសហកត្ដា (Cofacteur) ដែលបង្កការជ្រៀតចូលរបស់មេរោគអេដស៍ទៅក្នុងគ្រាប់ឈាម។
ចំណុចទាំងនេះ គ្រាន់តែជាការសន្និដ្ឋានទេ រហូតមកដល់ពេលនេះ មិនទាន់មានអ្នកវិទ្យាសាស្ដ្រណាម្នាក់រកឃើញហេតុផលពិតប្រាកដឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ដៃគូប្រភេទនេះគប្បីបង្កា ឬការពារដោយប្រើស្រោមអនាម័យដែរព្រោះថាអ្នក អ្នកមិនអាចបញ្ជៀសការឆ្លងនេះ អស់មួយជីវិតបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦
Leave a Reply