ទាស់​ក្រោយ​សម្រាលកូន

ចំណែក​ភរិយា​របស់​ខ្ញុំបាទ​វិញ នាងគិត​ច្រើន តើអាច​ប៉ះពាល់​ដល់​សុខភាព ឬ​មានបញ្ហា​អ្វីកើត​មានដែរ​ឬទេ? ហើយ​តើនាងគួរ​បន្ដ​ទទួលទាន​គ្រាប់ថ្នាំ​ជាតិដែក​ទៀត​ដែរឬទេ? សូម​វេជ្ជបណ្ឌិត​យើង ជួយឆ្លើយ​ដល់​ខ្ញុំបាទ​ដោយ​អនុគ្រោះផង។
លោក ហ.ស.ភ អាយុ២៤ឆ្នាំ ខេត្ដ​បាត់ដំបង

វេជ្ជបណ្ឌិត​យើងៈ ស្ដ្រី​ក្រោយពី​សម្រាលកូន​រួច មាន​ស្ថានភាព​សុខភាព​ខ្សោយ​ជាងស្ដ្រី​ដែល​មិនមាន​ការ​សម្រាលកូន។ មិនថា​ស្ដ្រី ទើបតែ​សម្រាល​កូន ឬស្ដ្រី​ធម្មតា​មិនសម្រាល​កូន​នោះទេ ពេលដែល​ពួកគាត់​មានការ​គិតច្រើន អាច​បង្កជាការ​ព្រួយចិត្ដ។ ការ​ព្រួយចិត្ដ អាចធ្វើ​ឱ្យ​ទទួលទាន​បាយ​មិនបាន គេង​មិនបាន។ បើ​ករណីនេះ​កើតលើ​ស្ដ្រីដែល​ទើបតែ​សម្រាលកូន​រួច ខ្មែរយើង​និយម​ហៅថា​ទាស់។ ដោយសារ​តែស្ដ្រី​ដែល​ទើបតែ​សម្រាលកូន​ហើយ​មាន​សុខភាព​ខ្សោយស្រាប់ ជាហេតុ​នាំឱ្យ​គាត់មាន​សភាព​ធ្ងន់ធ្ងរ​ជាងអ្នក​ធម្មតា​ដែល មិន​សម្រាល​កូន។ ដូច្នេះ​ការគិត​ច្រើន​របស់​ភរិយា​ប្អូនប្រុស​ពិតជា​អាច​ប៉ះពាល់​ដល់​សុខភាព ត្រូវ​នាំគាត់​ទៅជួប​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់ ដើម្បី​ទទួលការ​ព្យាបាល​អាការ “ទាស់” កុំបណ្ដែត​បណ្ដោយ​អី។

ចំពោះ​ករណី​ថ្នាំគ្រាប់​ជាតិដែក ពិតជា​នៅមាន​សារៈ​សំខាន់។ ព្រោះថា​ពេល​សម្រាល ភរិយា​របស់ប្អូន​ប្រុស​មានធ្លាក់​ឈាម អាច​នៅមាន​សភាព​ស្លេកស្លាំង ដែល​តម្រូវឱ្យ​ប្រើថ្នាំ​ជាតិដែក ដើម្បី​ជួយបង្កើន​គ្រាប់ឈាម​ក្រហម។ បើតាម​ក្បួន​វេជ្ជសាស្ដ្រ យ៉ាងហោចណាស់ ក៏​តម្រូវឱ្យ​ភរិយា​របស់​ប្អូនលេប​គ្រាប់ថ្នាំ​ជាតិដែក​ឱ្យបាន​៤២គ្រាប់​ដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *