ខ្ញុំបាទចូលចិត្ដស្ដ្រីសុដន់ធំ ដើមទ្រូងពើង។ ពេលឃើញម្ដងៗ ខ្ញុំបាទមើលមិនឆ្អែតឆ្អន់ទេ។ តើបុរសភាគច្រើនចូលចិត្ដស្ដ្រីដើមទ្រូងធំ ដូចខ្ញុំបាទដែរឬទេ?
លោក ច.ប.ស អាយុ២០ឆ្នាំ ខេត្ដកណ្ដាល
វេជ្ជបណ្ឌិតយើងៈ ជាការពិតណាស់ បុរសពិបាកគេចវេសមិនក្រឡេកមើលសុដន់របស់ស្ដ្រីណាស់។ ព្រោះថាតាមការអង្កេតបាន បង្ហាញថា បុរសភាគច្រើនចូលចិត្ដស្ដ្រីដែលមានសុដន់ធំ រាងពើងបែបព្រហើន។ ដើមទ្រូង និងសុដន់របស់ស្ដ្រីជាចំណុចយុទ្ធសាស្ដ្រ សម្រាប់ទាក់ទាញក្រសែភ្នែករបស់បុរស។ ពេលក្រឡេកឃើញ ឬសម្លឹងមើលសុដន់ធំ ធ្វើឱ្យបុរសព្រឺព្រួច ស្រើបស្រាល។ បើឱ្យជ្រើសរើសរវាងស្ដ្រីដែលមានសុដន់ធំពើងពេញដើមទ្រូង និងស្ដ្រីដែលមានសុដន់ស្វិតរាបជាប់នឹងដើមទ្រូង បុរសពិតជាជ្រើសរើស យកស្ដ្រីប្រភេទទី១ហើយ។ ដោយពួកគេគិតថាដើមទ្រូង និងសុដន់ធំពើងមានលក្ខណៈសិចស៊ីប្រកបទៅដោយមន្ដស្នេហ៍។ តាមការអង្កេតបានឱ្យដឹងថាសុដន់កាន់តែធំ កាន់តែទាក់ទាញចិត្ដ និងដាស់ភ្ញោចអារម្មណ៍ផ្លូវភេទរបស់បុរសឱ្យរំជើបរំជួល។ ដូច្នេះហើយបានជាស្ដ្រីសិចស៊ីច្រើនតែស្លៀកពាក់បង្ហាញគល់សុដន់ ជួនរហូតដល់ទៅវះកាត់ ឬបូមបំប៉ោងដើមទ្រូងទៀតផង។ ករណីដែលប្អូនប្រុសចូលចិត្ដគយគន់សុដន់ ឬដើមទ្រូងរបស់ស្ដ្រី ពុំមែនជារឿងខុសប្រក្រតីទេ។ ប៉ុន្ដែការសម្លឹងមិនដាក់ភ្នែកពេក ជារឿងអសីលធម៌ទៅវិញ។ វេជ្ជបណ្ឌិតយើងសូមផ្ដាំផ្ញើទៅប្អូនប្រុសថាសូមកុំសម្លឹងមើលហួសហេតុពេក ហើយគ្រាន់តែសម្លឹងមើលបានហើយ កុំគ្រឺតខ្នាញ់រហូតដល់ទប់ចិត្ដមិនបាន ទៅច្របាច់លេងដោយគ្មានការព្រមព្រៀងពីសាម៉ីខ្លួន គឺជាករណីចាប់រំលោភផ្លូវភេទ ឬក៏យ៉ាងហោចណាស់ក៏ជាករណីមួយកំផ្លៀងជាអនុស្សាវរីយ៍ដែរ។ បទចាប់រំលោភផ្លូវភេទបណ្ដាលឱ្យប្អូនប្រុសខូចកេរ្ដិ៍ឈ្មោះ សងជម្ងឺចិត្ដជាប្រាក់ ឬអាចជាប់ ឃុំឃាំងខ្លួនទៀតផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦
Leave a Reply