ក្បាច់​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ (ចលនាទី​៣១)

លោកអ្នក​បាន​យល់ដឹង​រួចមក​ហើយ​អំពី​ចលនា​ចំនួន៣០ នៃក្បួ​នហាត់​ប្រាណ​ពង្រាប​ក្បាលពោះ នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខមុនៗ​នេះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជាកិច្ច​បន្ដ សូម​បន្ដ​ស្វែងយល់ និង​ហាត់​ចលនា​ទី៣១​ជាបន្ដ​ទៅទៀត។

ចលនាទី​៣១ ៖ ទាញជើង​កង្កែប​ដូចហែល​កង្កែប​ដេកផ្ងារ

ជំហរ​ហាត់ ៖ សូម​ដេកផ្ងារ ប្រអប់ដៃ​ទាំងពីរ​កើយក្បាល។ សូមទាញ​ក្បាល​ជង្គង់​ទាំងពីរ​បត់បញ្ឈរ​ងាកមក​រកដើមទ្រូង។

របៀប​ហាត់
1 . សូមផ្ដើម​ធ្វើចលនា​កន្ធែក​ក្បាលជង្គង់​ទាំងពីរ​ដែល​នៅផ្ទឹម​គ្នាដោយ​រក្សា​កាយវិការ​បត់អង្កុញ​ក្បាលជង្គង់​ដដែល។

2. ហើយ​សូមទាញ​បន្ដឹងជើង​ទាំងសងខាង​ត្រង់ឡើង​ទៅលើ។

3 . រួចមក​សូមផ្ទឹម​ជើងទាំងពីរ​ចូល​ទទឹមគ្នា​ត្រង់ឡើង​លើ។

4 . ទីបញ្ចប់ សូមទាញ​ក្បាលជង្គង់​បត់មក​រក​ដើមទ្រូង។ ដូច្នេះ​អ្នកហាត់​មាន​ចលនា​ដូចជា​កំពុង​ធ្វើចលនា​ហែល​កង្កែប​ដេកផ្ងារ។

ចំនួន​ហាត់ ៖ សូមធ្វើ​ចលនានេះ​២លើក​ដែលមួយ​លើកចំនួន​១០ដង។

ដំណក​ដង្ហើម ៖ សូម​ដកដង្ហើម​ចេញ ពេលទាញ​បន្ដឹងជើង​ទាំងពីរ​ឱ្យត្រង់ឡើង​ទៅលើ និង​ឃ្លាតឆ្ងាយ​ពីគ្នា។ សូម​បំផត​ក្បាលពោះ ពេល​ក្បាលជង្គង់​ទាំងពីរ​បត់អង្កុញ​មករក​ដើមទ្រូង។

គោល​បំណង ៖ លំហាត់នេះ​បង្ក​ចលនា​សាច់ដុំពោះ ក្បាល​ជង្គង់ ភ្លៅ និង​សាច់ដុំ​ទាញចូល។

បើ​ចង់ដឹង​ព័ត៌មាន​បន្ថែម សូម​ស្វែងរក​អាន​សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ”
(សូមបន្ដ​អាន​ចលនាបន្ទាប់)

ដកស្រង់ ៖ សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ” និពន្ធ​ដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ព​នៅខែ​កុម្ភៈឆ្នាំ២០០៨ ដោយ​ទស្សនាវដ្ដី សុខភាពយើង និង​ក្រុមកាឡាក់ស៊ី
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Categories:

Leave a Reply

Your email address will not be published. Required fields are marked *