លិង្គងាប់​នៅអាយុ​២៥ឆ្នាំ

ខ្ញុំបាទ​អាយុ​២៥ឆ្នាំ​ហើយ តែ​មិនដឹង​ជាយ៉ាង​ម៉េចទេ រាល់​ពេលរួមភេទ​ពិបាក​ឡើងរឹង​ខ្លាំងណាស់។ ពេលដែល​ខ្ញុំរួ​មភេទ ​ជាមួយ​សង្សារ ទោះបី​គាត់ថើប​ឬស្ទាប​បបោស​អង្អែល​ខ្ញុំបាទ​យ៉ាងណា​ក៏ដោយ ក៏​មិនឡើងរឹង​ដែរ។ តើ​មកពី​មូលហេតុ​អ្វីទៅ? សូមលោក​វេជ្ជបណ្ឌិត​ជួយខ្ញុំ​ផង។
លោក អ. ស. ហ អាយុ​២៥ឆ្នាំ ក្រុង​ព្រះសីហនុ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ បុរស​អាយុ២៥ឆ្នាំ​អាចមាន​បញ្ហា​វិបត្ដិលិង្គ​មិនឡើង​រឹង ដោយសារ​កត្ដា​ផ្លូវចិត្ដ។ ប៉ុន្ដែ​អាចជា​ករណី​អាចពន្យល់​បាន ជាអាទិ​ក្នុងករណី​បុរសនោះ​ឬប្អូនប្រុស​មានជម្ងឺ​ទឹកនោម​ផ្អែម ឬការ​ទទួលទាន​សុរា គ្រឿង​ស្រវឹង ឬ​គ្រឿង ញៀន​ច្រើនជាដើម។ ករណី​ប្អូនប្រុស​អាចជា​ហេតុផល​សរីរៈសាស្ដ្រ ឬផល​ប៉ះពាល់​ទៅលើ​រាងកាយ ដោយសារ​កត្ដា​ផ្លូវចិត្ដ វិបត្ដិ​ណាមួយ ឬការ​មិនសូវមាន​ចំណង់​ជាដើម។ បើ​ប្អូនប្រុស​ចង់ដឹង​ច្បាស់ ត្រូវ​ទៅជួប​អ្នកជំនាញ​ខាង​ផ្លូវភេទ ទើប​ប្រសើរ ពីព្រោះ​ពិបាក​ក្នុងការ​វិនិច្ឆ័យ ដោយ​កង្វះ​ព័ត៌មាន និងរក​ឃើញ​ពីមូលហេតុ​ពិតប្រាកដ។ ជារួម សូម​ប្អូនប្រុស​កុំព្រួយ​បារម្ភអី គឺអាច​ព្យាបាល​បាន​នោះទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Categories:

Leave a Reply

Your email address will not be published. Required fields are marked *