ខ្ញុំបាទសូមជម្រាបសួរលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ។ ខ្ញុំបាទសប្បាយចិត្ដណាស់ ដែលបានឃើញលោកវេជ្ជបណ្ឌិតបង្ហាញ ពីព័ត៌មានជាច្រើនអំពីផ្លូវភេទ ដើម្បីជួយឆ្លើយឆ្លងជាមួយដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាខ្ញុំបាទផ្ទាល់។ ខ្ញុំបាទគិតថា មានតែលោកវេជ្ជបណ្ឌិតទេ ដែលអាចជួយឆ្លើយខ្ញុំបាទបាន។ ខ្ញុំឆ្ងល់ណាស់ថា តើហេតុអ្វីបានជាទឹកកាមរបស់ខ្ញុំបាញ់ចេញមកខ្សោយម្ល៉េះ? ជួនតែមួយតឹកពីរតឹកពីលិង្គរបស់ខ្ញុំតែប៉ុណ្ណោះ។ សូមអរគុណនូវចម្លើយរបស់លោកវេជ្ជបណ្ឌិតជាមុន។
លោក រ. ប. រ អាយុ២៩ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិត លី ចេងហ៊ុយ
ការបាញ់ចេញទឹកកាមមិនមានស្ដង់ដាចម្ងាយ និងកម្លាំងប៉ុណ្ណានោះទេ។ កម្រិតកម្លាំងបាញ់ចេញអាចប្រែប្រួលខុសគ្នាជាខ្លាំងពីបុរសម្នាក់ទៅបុរសម្នាក់ទៅតាមវ័យ អាយុ និងកត្ដាផ្សេងៗទៀត។ រហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានការស្រាវជ្រាវរកឃើញថា ជីវសាស្ដ្ររបស់មនុស្សអាចមានកម្លាំងបាញ់ចេញទឹកកាមប៉ុណ្ណេះ ឬប៉ុណ្ណោះនោះទេ។ អ្វីដែលសំខាន់គឺការហៀរហូរចេញនៃទឹកកាមឬការបាញ់នៃទឹកកាមចេញពីលិង្គដូចគ្នា។ វាអាចទាក់ទងទៅនឹងតណ្ហា ឬចំណង់ផ្លូវភេទនៃការរួមភេទ។ ករណីបែបនេះ សូមប្អូនប្រុសកុំបារម្ភអី ពីព្រោះថាមិនជាបញ្ហាធំដុំឬជាក្ដីបារម្ភនោះទេ។
Leave a Reply