តើសត្វកណ្ដុរបង្កផលប៉ះពាល់អ្វីខ្លះ ដល់ជីវិតរស់នៅប្រចាំថ្ងៃ? ហើយវាមានគុណវិបត្ដិអ្វីខ្លះ ព្រោះសព្វថ្ងៃផ្ទះរបស់នាងខ្ញុំ មានកណ្ដុររត់ឆ្វេចឆ្វាចច្រើនណាស់?
លោកស្រី ដ. ណ អាយុ៣៥ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ កណ្ដុរជាសត្វចង្រៃ និងកខ្វក់។ នៅភ្នំពេញ សត្វកណ្ដុររស់នៅក្នុងលូទឹកស្អុយ និងកន្លែងកខ្វក់ៗ ដែលសម្បូរទៅដោយមេរោគ ជាពិសេសពពួកវីរុសមួយចំនួន។ កណ្ដុររត់ចូលមកក្នុងផ្ទះ នាំមកនូវមេរោគពីលូទឹកស្អុយ និងកន្លែងកខ្វក់ ធ្វើឱ្យរបស់របរក្នុងផ្ទះប្រឡាក់់ប្រឡូសទៅដោយមេរោគ។ ម្យ៉ាងទៀត បើវាខាំមនុស្ស វាអាចបង្កការឆ្លងរោគជាច្រើនផ្សេងទៀត ជាអាទិជម្ងឺតេតាណូស ជម្ងឺសត្វឆ្កួត(ជម្ងឺឆ្កែឆ្កួតជាដើម) និងជម្ងឺបង្កដោយមេរោគផ្សេងៗទៀត។ ហេតុនេះ សូមលោកស្រី មេត្ដាប្រយ័ត្នប្រយែង និងធ្វើអនាម័យក្នុងផ្ទះសម្បែងឱ្យបានជាប្រចាំ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩
Leave a Reply