នាងខ្ញុំមានអាយុ៣០ឆ្នាំហើយ និងនាងខ្ញុំត្រូវធ្វើការវះកាត់គីសអូវែរ។ នាងខ្ញុំភ័យខ្លាចតែក្រោយពីវះកាត់ លែងមានផ្ទៃពោះទៀត និងលែងមានចំណង់ផ្លូវភេទទៀតទេ។ សូមលោកវេជ្ជបណ្ឌិតជួយឱ្យយោបល់នាងខ្ញុំផង។
លោកស្រី វ. ជ. ណ អាយុ៣០ឆ្នាំ ខេត្ដពោធិ៍សាត់
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សូមប្អូនស្រីកុំភ័យអី ព្រោះថាការវះកាត់គីសអូវែរនេះតែម្ខាង មិនមែនមានន័យថា អត់មានកូន នោះទេ។ ដោយសារថា អូវែរម្ខាងទៀតនៅមានដំណើរការល្អធម្មតាគ្រប់គ្រាន់អាចជម្រុះមេជីវិតរបស់ស្ដ្រីបានហើយ។ លើសពីនេះ ទៅទៀត គ្រាន់តែអូវែរនៅសល់តែមួយបំណែកតូចក៏អាចផលិតមេជីវិត និងអាចមានកូនបានដែរ។ ទាក់ទងនឹងរឿងផ្លូវភេទ ពិតជា គ្មានអ្វីកើតមានឡើងខុសពីសព្វថ្ងៃនេះទេ។ មានន័យថា សុខភាពផ្លូវភេទសព្វថ្ងៃ និងក្រោយពេលវះកាត់រួចមិនខុសគ្នាទេ។ ទោះបីជា ការវះកាត់នោះតម្រូវឱ្យកាត់អូវែរមួយចំហៀងចេញក្ដី ក៏មិនប៉ះពាល់ទៅដល់ចំណង់ផ្លូវភេទនោះដែរ។ ពោល អូវែរម្ខាងទៀតដែល នៅសល់ មិនធ្វើការវះកាត់នោះ ក៏អាចផលិតជាតិអ័រម៉ូនបង្គ្រប់បានដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩
Leave a Reply