នាងខ្ញុំចូលចិត្ដការរួមភេទខ្លាំងណាស់ ជួនកាលជាច្រើនដងទៀតផងក្នុងមួយថ្ងៃ។ រីឯស្វាមីរបស់នាងខ្ញុំមិនសូវចង់រួមភេទ ដូចនាងខ្ញុំទេ។ ពេលខ្លះគាត់ហៅនាងខ្ញុំថា ជាស្រីកាកី តើលោកវេជ្ជបណ្ឌិតអាចពន្យល់នាងខ្ញុំ និងឱ្យយោបល់នាងខ្ញុំខ្លះបានទេ?
អ្នកនាង គ. ស. ជ អាយុ២៦ឆ្នាំ ខេត្ដកណ្ដាល
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ការប្រមាទរបស់ស្វាមីប្អូនស្រី ដោយប្រើពាក្យស្រីកាកីជាការមិនសមរម្យទេ។ តាមពិតនៅប្រទេសកម្ពុជាយើង មានការប្រើពាក្យពេចន៍មិនត្រឹមត្រូវមួយចំនួន ជាពិសេសក្នុងករណីប្អូនស្រី ដោយចោទប្អូនស្រីថាជាស្រីកាកី អ្នកខ្លះទៀតច្រើនហៅថាស្រីល្មោភកាម ឬស្រីចូលចិត្ដកាមគុណ(ចូលចិត្ដផ្លូវភេទ)។ ករណីប្អូនស្រីមិនមែនជាស្រីកាកីទេ ព្រោះប្អូន មិនប្ដូរប្ដីពីបុរសម្នាក់ទៅបុរសម្នាក់ទៀត ដូចនាងកាកីនោះទេ។ តែករណីប្អូនស្រីគ្រាន់តែចូលចិត្ដការរួមភេទ ឬហៅឱ្យអាក្រក់ស្ដាប់ ជាងនេះថា អ្នកល្មោភកាមតែប៉ុណ្ណោះ។ ប្អូនស្រីគ្រាន់តែចូលចិត្ដការរួមភេទជាងបុរសជាស្វាមីរបស់ប្អូនស្រីតែប៉ុណ្ណោះ។ សូមចងចាំថា មនុស្សយើងពីម្នាក់ទៅម្នាក់ តម្រេកកាមគុណ ឬចំណង់កាមមិនដូចគ្នានោះទេ អ្នកខ្លះចូលចិត្ដរួមភេទខ្លាំង អ្នកខ្លះមិនសូវចូលចិត្ដតែប៉ុណ្ណោះ។ ករណីនេះ សូមប្អូនស្រីនាំប្ដីប្រពន្ធទាំងពីរនាក់ទៅជួបអ្នកជំនាញ ឬគ្រូពេទ្យជំនាញខាងផ្លូវភេទ ដើម្បីត្រួតពិនិត្យសុខភាពផ្លូវភេទរបស់គូស្វាមីរបស់ប្អូនស្រី។ ព្រោះថា ការបណ្ដែតបណ្ដោយរឿងមានចំណង់មិនដូចគ្នានេះ អាចឈានទៅដល់ការបែកបាក់គ្នាបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩
Leave a Reply