ជម្រាបសួរលោកវេជ្ជបណ្ឌិត។ ខ្ញុំមានសំណួរមួយដែលវាជាបញ្ហារបស់ខ្ញុំផ្ទាល់ គឺស្បែកលិង្គរបស់ខ្ញុំលាតចេញពីក្បាលលិង្គ ដោយបច្ចុប្បន្នខ្ញុំមានអាយុ៣០ឆ្នាំ និងមានប្រពន្ធរួចហើយ។ តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំឮគេថា ករណីដូចខ្ញុំគឺត្រូវកាត់ស្បែក លិង្គដែលលើសនោះចេញ តើពិតទេ? តើករណីកាត់ស្បែកលិង្គនេះយ៉ាងណាដែរ? តើអាចមានថ្នាំណាដែលលេបទៅធ្វើឱ្យ លិង្គលូតផុតស្បែកនោះដែរឬទេ? សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការឆ្លើយតបរបស់លោកវេជ្ជបណ្ឌិត។
លោក ក. ស. អាយុ៣០ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ អ្វីដែលប្អូនបានឮអំពីដំបូន្មានថា ឱ្យកាត់ស្បែកលិង្គដែលគ្របដណ្ដប់ក្បាលលិង្គនោះចេញ គឺជា រឿងពិតមួយដែលត្រូវធ្វើតាម។ តាមពិតទស្សនាវដ្ដី សុខភាពយើង បានចេញផ្សាយជាអត្ថបទលម្អិតជាច្រើនអំពីបញ្ហាស្បែកគ្រប ក្បាលលិង្គនេះដល់មិត្ដអ្នកអានជាច្រើនភាគ កាលពីពីរបីឆ្នាំមុន។ ករណីរបស់ប្អូនប្រុសដែលមានស្បែកគ្របពីលើក្បាលលិង្គ ធ្វើឱ្យក្បាលលិង្គមិនលាតចេញ គឺជាបញ្ហាមួយដែលត្រូវដោះស្រាយដោយការវះកាត់ចេញដោយអ្នកជំនាញត្រឹមត្រូវ។ សូមបញ្ជាក់ មិនមាន ឱសថលេបឬចាក់ឬវិធីណាដែលធ្វើឱ្យរួញស្បែកគ្របក្បាលលិង្គនោះក្រៅពីវះកាត់ដើម្បីយកស្បែកគ្របក្បាលលិង្គនោះចេញនោះទេ។ ដូចនេះប្អូនត្រូវទៅជួបគ្រូពេទ្យវះកាត់ដែលមានជំនាញណាម្នាក់ឬមន្ទីរពេទ្យដើម្បីធ្វើការវះកាត់ដោយសុវត្ថិភាព។ ជាទូទៅការវះកាត់មិនបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ សូមប្អូនប្រុសមានសំណាងល្អៗ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១
Leave a Reply