សព្វថ្ងៃនេះ ឃើញមានការផ្សព្វផ្សាយយ៉ាងច្រើនអំពីវីតាមីន។ នាងខ្ញុំចង់សួរថា តើគួរទទួលទានវីតាមីនប្រភេទណាទៅ? ជាប្រភេទវីតាមីនធម្មជាតិ ឬវីតាមីនសំយោគ? សូមអរគុណ!
លោកស្រី វ. ត. ម អាយុ៣៥ឆ្នាំ ខេត្ដកំពង់ចាម
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សព្វថ្ងៃនេះ នៅលើទីផ្សារពោរពេញទៅដោយផលិតផលសំយោគ និងការប្រើប្រាស់សារធាតុគីមី។ បែបនេះ មនុស្សចាប់ផ្ដើមប្ដូរការគិតរបស់ខ្លួន គឺចាប់ផ្ដើមនិយមចំណីអាហារ ឬផលិតផលបែបធម្មជាតិជាងផលិតផលឬចំណីអាហារបែបសំយោគ។ ជាធម្មជាតិ វីតាមីនកម្រជាសារធាតុនៅម្នាក់ឯងណាស់ ច្រើនតែនៅជាប់ជាមួយសារធាតុផ្សេងទៀត ដែលសម្រួលដល់ការស្រូ វីតាមីនអា និងដេ ជាធម្មជាតិមាននៅក្នុងខ្លាញ់ត្រីម៉ូរុយ។ រហូតដល់សព្វថ្ងៃនេះ គេបានយកខ្លាញ់ត្រីម៉ូរុយ ដែលមានវីតាមីនអាចំនួនពី៤០០ទៅ៦០០ឯកតានៃវីតាមីនអា និងចំនួនពី៤៨ទៅ៨០ឯកតានៃវីតាមីនដេ ក្នុងថ្នាំ១គ្រាប់។ ករណីវីតាមីនសេ ធម្មជាតិក៏ដូចគ្នាដែរ គេច្រើនទាញចេញពីផ្លែសេរីស៍។ ម្សៅសេរីស៍១ក្រាមមានវីតាមីន២៥%គឺស្មើនឹង២៥០មីលីក្រាម។ ជួនគ្រាប់ថ្នាំ វីតាមីនសេអាចផលិតចេញពីទឹកផ្លែឈើសុទ្ធដែលដកជាតិទឹក ធ្វើជាម្សៅដែលអាចមានវីតាមីនសេដល់ទៅ៧០០មីលីក្រាម។
ហេតុនេះ បើយើងធ្វើការប្រៀបធៀបអំពីប្រសិទ្ធភាពនៃការប្រើប្រាស់វីតាមីនទាំងពីរបែបនេះ គឺមិនសូវជាខុសគ្នានោះទេ ទៅលើប្រសិទ្ធភាពគឺអាស្រ័យទៅតាមស្ថានភាពតម្រូវការ និងចំណង់ចំណូលចិត្ដ។ ប៉ុន្ដែនៅក្នុងវិស័យវេជ្ជសាស្ដ្រ គេនិយមផ្ដល់ឱសថ វីតាមីន ដែលជាលក្ខណៈសំយោគជាង។បចូលរបស់ខ្លួន។ ជាអាទិ ករណីវីតាមីនបេដែលមាននៅក្នុងមេស្រាបៀរ ជាសារធាតុលាយគ្នា និងបូកគ្នាយ៉ាងល្អ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៨ ខែកញ្ញា ឆ្នាំ២០១១
Leave a Reply