ជម្រាបសួរលោកគ្រូ លី ចេងហ៊ុយ1 ខ្ញុំរៀបការបាន៣ឆ្នាំមកហើយ។ ជីវភាពផ្លូវភេទរបស់គ្រួសារខ្ញុំដូចជា មិនសូវប្រសើរសោះ។ ដោយសារតែខ្ញុំមិនសូវមានបទពិសោធន៍ ពេលខ្លះភរិយារបស់ខ្ញុំបាទមិនចង់រួមភេទទេ ដោយគាត់អះអាង ថាដូចជាគ្មានដែលបានទទួលសេចក្ដីសុខស្រួលដល់កំពូលម្ដងណាឡើយ។ ជួនកាលគាត់មិនទាន់ស្រួលផង ខ្ញុំបាទចេញទឹកកាមបាត់ទៅហើយ។ សូមលោកវេជ្ជបណ្ឌិតជួយខ្ញុំបាទ និងភរិយាខ្ញុំបាទផងមើល៎ តើធ្វើដូចម្ដេចដើម្បីទទួលបាននូវសេចក្ដីសុខស្រួលដល់កំពូលដំណាលគ្នា? សូមអរគុណ1 លោក ធ. ប. ន អាយុ២៧ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ តាមរយៈសំណួរនេះ ប្អូនប្រុសពិតជាបារម្ភពីសុភមង្គលគ្រួសារខ្លាំងណាស់។ តាមពិតការទទួលបានសេចក្ដីសុខដល់កំពូលដំណាលគ្នា គឺជារឿងកម្រណាស់ អាចមានហេតុផលយ៉ាងងាយបំផុត គឺបុរសជារឿយៗងាយឆាប់ចេញ ទឹកកាមជាងស្ដ្រី ហើយរហ័សជាងទៀតផង។ តាមរយៈទិដ្ឋភាពនេះហើយ ដែលអ្នកដែលស្រលាញ់ភេទដូចគ្នា គឺអាចមានសំណាងជាងអ្នកដែលស្រឡាញ់ភេទផ្ទុយគ្នា ដោយសារពួកគេមានលក្ខណៈផ្លូវភេទ ឬចង្វាក់ប្រហាក់ប្រហែលគ្នា។
តាមចម្ងល់របស់ប្អូនប្រុស ពិតជាមានវិធីមួយចំនួនដែលអាចជួយគូស្វាមីភរិយារបស់ប្អូនឱ្យទទួលបាននូវសេចក្ដីសុខស្រួល ដំណាលគ្នា។ ប៉ុន្ដែៗអ្វីត្រូវការការតាំងចិត្ដយ៉ាងពិតប្រាកដមួយ។ ប្អូនប្រុសអាចចាប់ផ្ដើមលេងប្រដាប់ភេទខ្លួនឯងមុនពេលរួមភេទ ធ្វើយ៉ាងណាឱ្យសេចក្ដីសុខស្រួលត្រេកត្រអាលកើតឡើងយឺតៗ។ បុរសក៏អាចទទួលបានសេចក្ដីសុខស្រួលដល់កំពូលនៅពេលចាប់ផ្ដើម រួមភេទដំបូង បន្ទាប់មកអាចចាប់ដាស់ស្ដ្រីជាដៃគូដោយប្រើរយៈពេលយូរ រហូតដល់ដំណាក់កាលរឹងកញ្ជ្រីសឆ្លងផុត។
ពេលនោះប្រសិនបើស្ដ្រីទទួលបានការដាស់សម្រើបស្រើបស្រាលគ្រាប់គ្រាន់ ពួកគេទាំងពីរនាក់អាចទទួលបានសេចក្ដីសុខ ស្រួលដល់កំពូលបានក្នុងពេលដំណាលគ្នា។ រីឯស្ដ្រីវិញ បើស្គាល់ច្បាស់អំពីប្រតិកម្មនៃដៃគូរបស់ខ្លួន គាត់អាចខិតខំធ្វើឱ្យចង្វាក់សុខ ស្រួលរបស់គាត់ផ្ទាល់ជាមួយបុរស(ដោយបង្កើនការកន្ដ្រាក់នៃសាច់ដុំដោយឆន្ទៈ)។ ប៉ុន្ដែការអនុវត្ដន៍នេះត្រូវការការហាត់រៀនដ៏ត្រឹម ត្រូវមួយ។ ជាទូទៅ មិនសូវជាលំបាកប៉ុន្មានទេក្នុងការដែលបុរសប្រញាប់ប្រញាល់ទទួលបានសេចក្ដីសុខស្រួល បើប្រៀបធៀបជាមួយ ស្ដ្រី។ ប៉ុន្ដែសូមដៃគូប្ដីប្រពន្ធរបស់ប្អូនប្រុស កុំគិតពីសេចក្ដីសុខស្រួលដំណាលគ្នានេះខ្លាំងពេក។ ជាការពិតហើយ សេចក្ដីសុខស្រួលដល់ កំពូលដំណាលគ្នាមានអត្ថប្រយោជន៍ណាស់សម្រាប់ដៃគូទាំងពីរ។ ពេលដែលឃើញម្នាក់ទទួលបានសេចក្ដីសុខស្រួល ម្នាក់ទៀតពិតជា សប្បាយចិត្ដដែរ។ ករណីប្អូនប្រុសគឺត្រូវសិក្សាពីសេចក្ដីសុខស្រួលរវាងគ្នាទៅវិញទៅមក ហើយរកឱ្យឃើញចំណុចកណ្ដាល។ សូមអ្នក ទាំងពីរមានសំណាងល្អ និងសុភមង្គលក្នុងគ្រួសារ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៨ ខែកញ្ញា ឆ្នាំ២០១១
Leave a Reply