គំនិតយល់ខុសអំពីផ្លូវភេទចំនួន១០ចំណុចកន្លងមកហើយ ដែលត្រូវបានលើកយកមកលាតត្រដាងជូនលោកអ្នកបានជ្រាប។ នៅលេខបន្ដបន្ទាប់ទៅនេះ លោកអ្នកនឹងបានជ្រាបអំពីចំណុច១៥យ៉ាងផ្សេងទៀត ដែលសុទ្ធតែជាព័ត៌មានសំខាន់ៗសម្រាប់ លោកអ្នកយល់ដឹង។
១១. អស់រដូវ ស្មើនឹងការធ្លាក់ចុះនៃសេចក្ដីត្រេកត្រអាលផ្លូវភេទ
មិនពិតទេ។ អាការៈរំខានមួយចំនួនដែលបណ្ដាលមកពីការអស់រដូវ ដូចជាការស្ងួតទ្វារមាសបណ្ដាលឱ្យមានថមថយនៃ ចំណង់តណ្ហានៅចំពោះស្ដ្រីវ័យប្រមាណជាអាយុខ្ទង់៥០ឆ្នាំ។ ប៉ុន្ដែវាអាចជាស្ថានមួយដែលកែតម្រូវឬព្យាបាល ដោយសារការប្រើប្រាស់ថ្នាំអ័រម៉ូនដាក់ក្នុងទ្វារមាស(ជាឧទាហរណ៍ថ្នាំសុលទ្វារមាស)។ ហេតុនេះស្ដ្រីអស់រដូវជាច្រើនអាចទទួលបានរសជាតិផ្លូវភេទសុខស្រួលអស្ចារ្យនៅពេលខ្លួនអស់រដូវ ព្រោះថាខ្លួនមិនកង្វល់ចិត្ដនឹងការប្រឈមនឹងការមានផ្ទៃពោះដែលមិនចង់បានទៀតនោះទេ។
១២. ការបាញ់ចេញទឹកកាម គឺជាសេចក្ដីសុខស្រួលដល់កំពូលរបស់បុរស
មិនពិតទេ។ ពីព្រោះថាការបាញ់ចេញទឹកកាមមិនមែនសុទ្ធតែជាតឹកតាងបញ្ជាក់ថាបុរសទទួលបានសេចក្ដីសុខស្រួលដល់ កំពូលនោះទេ។ អ្នកខ្លះអាចបាញ់ចេញទឹកកាមបន្ទាប់ពីមានការដាស់រំញោចផ្លូវភេទ ដោយមិនបានទទួលបានសេចក្ដីសុខស្រួលដល់ កំពូល។ អ្នកផ្សេងទៀតអាចទទួលបានសេចក្ដីសុខស្រួលដល់កំពូល និងគ្មានការបញ្ចេញទឹកកាម(គេអាចហៅបានថា “ជាសេចក្ដីសុខ ស្រួលស្ងួត” ឬ“ការបាញ់ចេញខ្យល់”។ សូមកត់ចំណាំថា ករណីនេះកម្រកើតមានណាស់។ ដំណើរការទាំងពីររវាងសេចក្ដីសុខស្រួល ដល់កំពូល និងការបាញ់ចេញទឹកកាមមានលក្ខណៈដោយឡែកពីគ្នា។ សេចក្ដីសុខស្រួលដល់កំពូលគឺជាកាមារម្មណ៍ត្រេកត្រអាលមួយ ប៉ព្រិចភ្នែក និងជួយបន្ធូរការតានតឹង ឬសម្ពាធនៅក្នុងរាងកាយទាំងមូល។ ចំណែកឯការបាញ់ចេញទឹកកាមគឺជាការច្រានចេញ នៃទឹកកាមតាមរយៈលិង្គ។
១៣. បុរសមិនរវីរវល់នឹងការបបោសអង្អែល
គឺជាការយល់ច្រឡំមួយ។ តាមពិត បុរសអាចទទួលបានសេចក្ដីសុខស្រួលដល់កំពូលតែរយៈពេលប៉ុន្មានវិនាទីតែប៉ុណ្ណោះ និងពួកគាត់មិនត្រូវការការចាប់ផ្ដើមមុន ដូចករណីស្ដ្រីនោះទេ(ផ្ទុយពីស្ដ្រី)។ នោះមិនមែនមានន័យថាបុរសមិនពេញចិត្ដឬឱ្យតម្លៃ នោះទេ ប៉ុន្ដែផ្ទុយទៅវិញ។ បុរសក៏ត្រូវការការបបោសអង្អែលឬការផ្ដើម និងចង់បានសេចក្ដីត្រេកត្រអាលដូចជាស្ដ្រីដែរ។ បែបនេះ ផ្ដល់ឧកាសឱ្យលិង្គរបស់បុរសឡើងរឹងបានល្អ ប្រយោជន៍រួមភេទស៊កបញ្ចូលទៅក្នុងទ្វារមាសបាន។ ហេតុនេះ ស្ដ្រីមិនត្រូវរារែកក្នុងការបង្កើនការថើប និងបបោសអង្អែលនៅលើសព៌ាង្គកាយនោះទេមុនពេលប្រតិបត្ដិការណ៍។ ក្រោយពីបបោសអង្អែលថើបរាងកាយរបស់បុរសហើយ ស្ដ្រីត្រូវបន្ដទៅលិង្គរបស់គាត់ជាចុងក្រោយ។ ពេលនោះហើយដែលបុរសអាចឈានទៅដល់សេចក្ដីសុខស្រួល ដល់កំពូលដល់កម្រិតខ្ពស់បំផុតមួយ។
១៤. ស្ដ្រីមិនបាញ់ចេញទឹកកាមនោះទេ
ក៏ជាការយល់ខុសមួយដែរ។ ដូចគ្នាទាំងស្រុងជាមួយនឹងបុរស ស្ដ្រីអាចបញ្ចេញទឹកឬវត្ថុរាវ(តាមបង្ហូរនោម) នៅពេល ឈានដល់សេចក្ដីសុខស្រួលដល់កំពូល។ ជារួមស្ដ្រីក៏អាចបាញ់ចេញទឹកកាមដូចបុរសដែរ។ ផ្ទុយទៅវិញ ការបាញ់ចេញទឹកមិនកើតមាន ជាស្វ័យប្រវត្ដិនោះទេ។ វាអាចកើតមានតែក្នុងករណីសេចក្ដីសុខស្រួលដល់កំពូល កើតមានឡើងចំពេលមានការភ្ញោចដល់ចំណុចហ្សេ (G). បរិមាណនៃការកើតមានឡើងគឺអាស្រ័យទៅលើការអនុវត្ដ មួយដងក្នុងចំណោម២ដង ឬ១ដងក្នុងចំណោម១០ដងជាដើម។ ស្ដ្រីភាគច្រើនមានសមត្ថភាពក្នុងការបាញ់ចេញទឹកកាម ប៉ុន្ដែមិនមែនជាកាតព្វកិច្ចរបស់ពួកគាត់នោះទេ ហើយក៏មិនមែនជាកម្មវត្ថុនៃ រាល់ការរួមភេទនោះទេ។ ស្ដ្រីមិនត្រូវការការបាញ់ចេញទឹកដើម្បីទទួលបានសេចក្ដីត្រេកត្រអាលសុខស្រួលផ្លូវភេទនោះទេ។ ហើយបើ ទោះបីជាពួកគាត់បាញ់ចេញទឹកក៏មិនមែនមានន័យថាមានកម្រិតស្មើនឹងទំហំនៃសេចក្ដីត្រេកត្រអាលសុខស្រួលនោះទេ។
១៥. ស្ដ្រីទាំងអស់ចូលចិត្ដការលិទ្ធទ្វារមាស
គឺជាការយល់ខុស។ ទោះបីជាតាមការអង្កេតរបស់អ៊ិនស៊ែមនៅឆ្នាំ២០០៧បានលើកឡើងថា ស្ដ្រី៨៥%បានសារភាពថា ខ្លួនធ្លាប់មានបទពិសោធន៍នៃការលិទ្ធឬស្ទាបទ្វារមាស និងពួកគាត់តែ៤២%តែប៉ុណ្ណោះដែលអាចទទួលបានសេចក្ដីសុខស្រួលដល់កំពូល ។ ទោះបីជាសេចក្ដីត្រេកត្រអាលកើតមានឡើងដោយសារការថើបលិទ្ធនេះក្ដី ក៏ស្ដ្រីភាគច្រើននៅតែចង់រក្សាភាពលាក់លៀមឬរុញរា ចំពោះរឿងនេះផងដែរ។ តើស្ដ្រីនិយាយសម្ដីខាងក្រោមទាំងនេះឬ? ខ្ញុំមិនស្រួលខ្លួនទេពេលមានគេលិទ្ធទ្វារមាស មិនត្រូវឱ្យខ្លួនជ្រុល ជ្រួសនោះទេ ខ្ញុំចង់ឱ្យបុរសដៃគូរបស់ខ្ញុំទទួលបានសេចក្ដីសុខស្រួល បើមិនដូច្នេះមិនបាច់ក៏បានដែរ ខ្ញុំបារម្ភខ្លាចតែគាត់ដឹងថា ធ្វើអ៊ីចឹងមិនស្រួល និងមានក្លិនស្អុយនោះទេ។ល។ ហេតុនេះអស់លោកបុរសទាំងឡាយមុននឹងចូលខ្លួនឱនលិទ្ធត្រូវធានាថាស្ដ្រីជាដៃគូ គាត់ចូលចិត្ដឬអត់។
១៦. បុរសមានកម្លាំងភេទថមថយនៅអាយុលើសពី៤០ឆ្នាំ
មិនពិតទេ។ ព្រោះមិនមែនមានន័យថាបុរសអាចមានការឡើងរឹងនៃលិង្គបានខ្លីជាងក្មេងនៅពេលគាត់មានវ័យចាស់។ ទៅ តាមពេលវេលា បុរសអាចមានការឡើងរឹងនៃលិង្គ ដោយមិនព្រមចេញទឹកកាមបានយូរជាងកាលពីនៅក្មេង ហេតុនេះបុរសចំណាស់ អាចផ្គាប់ចិត្ដស្ដ្រីជាដៃគូបានប្រសើរ ជួនអាចធ្វើឱ្យស្ដ្រីទទួលបានសេចក្ដីសុខស្រួលផ្លូវភេទច្រើនដងទៀតផង។ ហើយក៏មិនត្រូវភ្លេចផង ដែរថា បុរសអាចបង្កើនគុណភាពនៃការឡើងរឹងរបស់លិង្គ តាមរយៈការពន្យារអូសបន្លាយការផ្ដើមរួមភេទ ឬការបបោសអង្អែល ឬដោយភ្ញោចតំបន់ស្រើបស្រាលលើលិង្គមួយចំនួន។
១៧. បុរសមានតំបន់សម្រើបតែមួយ
គឺជាការយល់ខុស។ ទោះបីជាលិង្គរបស់បុរសជាតំបន់ស្រើបស្រាលខ្លាំងបំផុតក្ដី ប៉ុន្ដែមិនមែនមានតែវាមួយគត់នោះទេ។ បុរសអាចមានចំណុចផ្សេងទៀត(ខាងក្រៅ)ក៏ស្រើបស្រាលខ្លាំងណាស់ដែរ គឺតំបន់នៅពាក់កណ្ដាលចន្លោះពីផ្នែកក្រោមនៃប្រដាប់ភេទ និងទ្វារលាមក ដែលអ្នកជំនាញខ្លះបានដាក់ឈ្មោះថាជាចំណុចហាស់;(H=Homme). ការភ្ញោចចំណុចនេះ អាចដាស់កាមារម្មណ៍ រហូតអាចបន្ដជាសេចក្ដីសុខស្រួលដល់កំពូលយ៉ាងខ្លាំង។ រឿងមួយទៀត ដែលមិនអាចបំភ្លេចបានគឺបុរសមានកញ្ចុំឬចុងប្រព័ន្ធប្រសាទ កាមារម្មណ៍នៅលើស្បែក និងនៅបបូរមាត់មិនអន់ជាងស្ដ្រីជាដៃគូប៉ុន្មាននោះទេ។ គាត់ក៏អាចបញ្ចេញកាយវិការ ឬប្រតិកម្ម ត្រេកត្រអាលជាច្រើន តាមរយៈការបបោសអង្អែល ការថើប ឬការលិទ្ធជាដើម។
១៨. ការឡើងរឹងនៃលិង្គកើតមានជាស្វ័យប្រវត្ដិ
មិនពិតនោះទេ។ នេះជាគំនិតមួយដែលយល់ខុស ហើយដែលបុរសភាគច្រើនមិនខ្វាយខ្វល់។ ការដែលលើកឡើងថា ការឡើងរឹងនៃលិង្គគឺជារឿងស្វ័យប្រវត្ដិគឺជាការមិនពិតនោះទេ។ បុរសមិនអាចរួមភេទតាមការបញ្ជានោះទេ។ ការឡើងរឹងនៃលិង្គរបស់បុរសគឺមានស្ថានការផុយស្រួយ និងងាយបាត់បង់ទៅវិញ។ ការបង្កឡើងនៃការឡើងរឹងនៃលិង្គគឺជាបាតុភូតដ៏មហាស្មុគស្មាញ និងប៊ីនប្រសព្វ។ រឿងរ៉ាវជាច្រើន ដូចជាភាពអាម៉ាស់មុខ ទុក្ខព្រួយ ការលំបាកនៅក្នុងវិជ្ជាជីវៈ ស្ដ្រេស្ស វិបត្ដិផ្ទាល់ខ្លួន និងការតានតឹងអារម្មណ៍ សុទ្ធតែអាចធ្វើឱ្យមានវិបត្ដិនៃការឡើងរឹងនៃលិង្គទាំងអស់។ ការឡើងរឹងនៃលិង្គមិនត្រូវទទួលរងជាដាច់ខាតនូវប្រតិកម្មរំខាន ឬការរិះគន់ ជាពិសេសពេលដែលបញ្ហាកំពុងតែកើតមាន ជាហេតុនាំឱ្យធ្វើការដាក់ទោសខ្លាំងក្លាទៅលើបុរសជាដៃគូ។
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១
Leave a Reply