បុរស​​​​តណ្ហាក្រាស់

វិធីនៃការរម្ងាប់អារម្មណ៍ផ្លូវភេទ​ពិតជាមានការលំបាកសម្រាប់បុរសមួយចំនួន​ដែលមានចំណង់ផ្លូវភេទក្រាស់ ដូច្នេះហើយ​ទើបបណ្ដាលឱ្យបុរស​ដែលមានចំណង់ផ្លូវភេទច្រើន​ទាំងនោះ ទៅ​​​ប្រព្រឹត្ដ​​​នូវអំពើ​​​ផ្សេងៗ​​​(ជាអាទិការ​​​ចាប់រំលោភ ដោយមិនមាន​​​ការព្រមព្រៀង​​​​ពីសំណាក់ដៃគូ) ដែលតែងតែ​​​កើតមានឡើង​​​​ជាញឹកញាប់​​​នៅក្នុង​​​សង្គម ជាពិសេស​​​តាមរយៈ​​​ទំព័រ​​​ទស្សនាវដ្ដី កាសែតជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានធ្វើកិច្ចសម្ភាសន៍​ជាមួយលោកវេជ្ជបណ្ឌិត អ៊ុន វុទ្ធី គ្រូពេទ្យ​​​ព្យាបាល​​​ជម្ងឺទូទៅ និងផ្នែក​​​សុខ ភាព​​​បន្ដពូជ​​​បុរស​​​​នៃសមាគម​​​ថែរក្សាសុខភាព​​​កម្ពុជា​ហៅកាត់​​​ថា(រ៉ាក់) ដើម្បីធ្វើការពន្យល់​អំពីបញ្ហានេះ។

បុរស​តណ្ហាក្រាស់

បើតាមការសង្កេតឃើញនៅក្នុងសង្គមជាក់ស្ដែង​និងតាមរយៈព័ត៌មានចុះផ្សាយ ឬនិយាយពីការចាប់រំលោភ​និងបុរសដែល មានចំណង់រួមភេទច្រើន ដែលខ្មែរយើងនិយមហៅថា​បុរសតណ្ហាក្រាស់។ ការពិតទៅមិនមានបុរសបែបនេះច្រើនទេ​នៅក្នុងសង្គមជាតិ ហើយក៏មិនមែនមានតែនៅកម្ពុជាដែរ នៅឯបរទេសក៏មានអ្នកដែលមាន​ចំណង់រួមភេទច្រើនដែរ។ នេះដោយសារកត្ដាសរីរាង្គ ទើបបណ្ដាលឱ្យពួកគាត់​អាចរួមភេទបានច្រើនដង ដោយមិនមានការធុញទ្រាន់ឬអស់កម្លាំង។ នេះមិនមែនជានិយមន័យ​ផ្លូវការទេ គ្រាន់តែជាការអង្កេត​ជួបប្រទះ និងឃើញកើតមានឡើងជាញឹកញាប់​នៅក្នុងសង្គម។

ផលប៉ះពាល់ដល់​បញ្ហាសង្គម និងក្រុមគ្រួសារ

បើនិយាយពីការប៉ះពាល់ដល់បញ្ហា​សង្គមជាតិមានច្រើន សម្រាប់អ្នកដែលមាន​ចំណង់រួមភេទច្រើន។ ដោយសង្គម គ្រួសារខ្លះ​ភរិយាមិនអាចស៊ូទ្រាំនឹងការរួមភេទច្រើនដង​ពីសំណាក់ស្វាមីបានទេ ដែលកត្ដាទាំងនេះអាចបង្កឱ្យ​គូស្វាមីឈានទៅដល់ការ លែងលះបាន។ បញ្ហាមួយទៀតប្រសិនបើក្រុមគ្រួសារ​(ភរិយា)មិនអាចស៊ូទ្រាំ​នឹងការរួមភេទបានច្រើនដង បុរសជាស្វាមីអាចទៅ បង្កការរួមភេទនៅខាងក្រៅ ដែលទង្វើទាំងនេះអាចបណ្ដាលឱ្យ​មានការឆ្លងនូវជម្ងឺផ្សេងៗ តាមរយៈការរួមភេទជាមួយ​ដៃគូផ្សេងៗ ដោយមិនបានប្រើប្រាស់​មធ្យោបាយការពារឱ្យបានត្រឹមត្រូវ។ បញ្ហាមេរោគទាំងនេះ​មិនត្រឹមតែបៀតបៀនដល់បុរស​សាមីខ្លួនជាស្វាមី ទេ អាចបង្កឱ្យមានការឆ្លង​រីករាលដាល​ទៅដល់ភរិយា និងកូនបានហើយវាក៏ជាបន្ទុក​មួយយ៉ាងធ្ងន់ធ្ងរក្នុងសង្គមជាតិ។

កត្ដាដែលបណ្ដាលឱ្យ​បុរសមានចំណង់​ផ្លូវភេទច្រើន

ការរួមភេទបើយោងតាម​ឯកសារអ៊ីនធឺរណិត​បានបញ្ជាក់ថា មនុស្សពីរនាក់​រួមភេទមិនដូចគ្នាទាំងស្រុងនោះទេ ដោយអ្នក ខ្លះអាចរួមភេទបានច្រើនដង ចំណែកអ្នកខ្លះទៀតមិនអាចរួមភេទ​បានច្រើនដងទេ។ ហើយបញ្ហានេះ​វាទាក់ទងទៅនឹងសរីរាង្គ ការ ទទួលទានអាហារ ការឧស្សាហ៍ធ្វើលំហាត់ប្រាណ ជាពិសេសសុខភាពតែម្ដង។ មូលហេតុមិនមានបញ្ជាក់ច្បាស់លាស់​អំពីកត្ដាបង្កឱ្យ ក្លាយទៅជាបុរសដែល​មានចំណង់ផ្លូវភេទច្រើនទេ ព្រោះនៅពេលឈានចូលវ័យគ្រប់គ្រាន់(ពេញវ័យ) ឬវ័យអាចរួមភេទបាន ទើប បង្កឱ្យសមត្ថភាពមានចំណង់ និងតណ្ហាពុះកញ្ជ្រោលតែម្ដង។ ប៉ុន្ដែអាចមានករណីខ្លះ​កើតមានចំពោះអ្នកដែលមានវិបត្ដិផ្លូវចិត្ដ​ដែល បង្កឱ្យមានចំណង់ផ្លូវភេទ ប៉ុន្ដែនេះអាចជាបញ្ហាផ្សេង។

វិធីកាត់បន្ថយ​កាមតណ្ហា

មធ្យោបាយការពារពិត​ជាមានការលំបាកបន្ដិចសម្រាប់​អ្នកដែលមានចំណង់រួមភេទច្រើន​ឬកាមតណ្ហាក្រាស់។ ប៉ុន្ដែប្រសិន បើបុរសមានការ​អាណិតអាសូរ​ដល់ភរិយា ឬអាចបង្វែរអារម្មណ៍ទាំងនេះ​ទៅធ្វើអ្វីផ្សេង ដូចជាធ្វើលំហាត់ប្រាណ ដោះស្រាយការងារ អានសៀវភៅ កាសែត ទស្សនាវដ្ដី មើលទូរទស្សន៍ ព្រោះការធ្វើបែបនេះអាចបន្លប់​ចំណង់រួមភេទបានខ្លះ។ ដូច្នេះគាត់អាចកាត់បន្ថយ ចំណង់ផ្លូវភេទបាន ប៉ុន្ដែវាពិតជាមានការលំបាកបន្ដិច។

ដំបូន្មានរបស់​អ្នកជំនាញ

ប្រសិនបើលោកអ្នកមានចំណង់រួមភេទ​ច្រើនដង នៅពេលមានការរួមភេទជាមួយដៃគូច្រើន លោកអ្នកត្រូវចេះការពារខ្លួន និងគប្បីត្រូវប្រើប្រាស់មធ្យោបាយ​ការពារឱ្យបានត្រឹមត្រូវមុនពេលធ្វើការរួមភេទ​ជាពិសេសជាមួយស្ដ្រីរកស៊ីផ្លូវភេទ។ ហើយធ្វើយ៉ាង ណាកុំឱ្យមានការ​ឆ្លងនូវជម្ងឺផ្សេងៗ ព្រោះវាជាក្ដីសប្បាយ​របស់លោកអ្នក។ លោកអ្នកមិនគួរបង្កឱ្យ​មានផលលំបាក ឬបញ្ហាផ្សេងៗទៅ ដល់ភរិយា និងក្រុមគ្រួសារឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *