សុខភាពគឺជារឿងមួយដ៏សំខាន់សម្រាប់មនុស្សម្នាក់ៗ។ សម្រាប់លោកអ្នកដែលឧស្សាហ៍ចម្អិនអាហារ ដោយប្រើប្រាស់នូវ អុសឬធ្យូងជាប្រចាំថ្ងៃ អាចបង្កនូវវិបត្ដិផ្សេងៗកើតមានឡើង និងធ្វើឱ្យប៉ះពាល់ទៅដល់បញ្ហាសុខភាព និងបរិស្ថាន។ ដើម្បី ចៀសវាងកុំឱ្យកើតមានឡើងនូវបញ្ហានេះ លោកអ្នកគួរតែបង្វែរអារម្មណ៍ ឬមកប្រើប្រាស់នូវផលិតផលធ្យូងអនាម័យវិញទើប ជាការប្រសើរ ព្រោះមិនបណ្ដាលឱ្យប៉ះពាល់ដល់បញ្ហាសុខភាព និងបរិស្ថាន។
អ្នកស្រី លឹម ខេង ប្រធានចាត់ការទូទៅនៅក្រុមហ៊ុនធ្យូងអនាម័យ បានផ្ដល់កិច្ចសម្ភាសន៍ផ្ទាល់ជាមួយទស្សនាវដ្ដី សុខ ភាពយើង ដើម្បីឱ្យលោកអ្នកនាងកញ្ញាជ្រាប់កាន់តែច្បាស់អំពីបញ្ហានេះ។
ធ្យូងអនាម័យ
ធ្យូងអនាម័យគឺជាផលិតផលមួយប្រភេទដែលស្ដែងចេញពីគំនិតរបស់ខ្មែរយើង ហើយបានផលិតចេញពីវត្ថុធាតុដើមពី ធម្មជាតិមួយរយភាគរយ(សម្បកត្រឡោកដូង)ដោយគ្មានលាយឡំនឹងជាតិគីមីទេ។ ដោយធ្យូងអនាម័យជាប្រភេទធ្យូងដែលមិនបង្ក ឱ្យមានប៉ះពាល់ទៅដល់បញ្ហាសុខភាពរបស់មនុស្ស និងបរិស្ថាន។
សារៈប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ធ្យូងអនាម័យ
ធ្យូងអនាម័យដែលលោកអ្នកបានប្រើប្រាស់ ពិតជាមានសារៈប្រយោជន៍ជាច្រើនសម្រាប់លោកអ្នក ពីព្រោះនៅពេលដែល បានប្រើប្រាស់វាមានរយៈពេលយូរជាងធ្យូងធម្មតា ហើយជួយកាត់បន្ថយនូវកាកសំណល់ខ្លះៗដែលបានសល់ពីការប្រើប្រាស់របស់ ប្រជាពលរដ្ឋខ្មែរ(សម្បក្រតឡោកដូង)បានមួយចំណែកតូច រួចយកមកកែច្នៃជាធ្យូងអនាម័យនេះ ដោយមិនធ្វើឱ្យបាត់បង់ដល់បញ្ហាព្រៃឈើ។
សរុបសេចក្ដីមកចំពោះលោកអ្នកដែលបានប្រើប្រាស់ធ្យូងអនាម័យពិតជាទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ៖
- ចំណេញថវិកា និងពេលវេលា(ឆេះបានយូរ)
- មិនបណ្ដាលឱ្យប៉ះពាល់ដល់បរិស្ថាន និងបរិយាកាស
- គ្មានជាតិគីមី ដែលមិនបណ្ដាលឱ្យប៉ះពាល់ដល់បញ្ហាសុខភាពរបស់លោកអ្នក ជាពិសេសចំពោះអ្នកប្រើប្រាស់ផ្ទាល់តែម្ដង
- កាត់បន្ថយនូវកាកសំណល់(សម្បកត្រឡោកដូង) ដែលសល់ពីការប្រើប្រាស់របស់ប្រជាពលរដ្ឋបានមួយចំណែក
- មិនបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន។
និយាយរួម ការប្រើប្រាស់ធ្យូងអនាម័យពិតជាមានសារៈប្រយោជន៍ណាស់ សម្រាប់លោកអ្នកដែលចម្អិនអាហារជាប្រចាំថ្ងៃ ដូចជាដាំបាយ ដាំទឹក អាំងសាច់ ស្ល ឆាចៀនជាដើម។
ប្រសិទ្ធភាពនៃការប្រើប្រាស់
- គ្មានផ្សែង និងមានផេះតិច
- កម្ដៅក្ដៅជាងធ្យូងធម្មតាទ្វេដង
- ដុតបានយូរជាងធ្យូងធម្មតារហូតដល់៣ដង
- មិនបណ្ដាលឱ្យប៉ះពាល់ដល់បរិស្ថាន និងបរិយាកាស
- គ្មានជាតិគីមី
- ផលិតចេញពីវត្ថុធាតុដើមពីធម្មជាតិ១០០ភាគរយ(សម្បកត្រឡោកដូង)
ទាំងនេះជាសារៈសំខាន់ដែលលោកអ្នកប្រើប្រាស់នូវផលិតផលធ្យូងអនាម័យ។
ដំបូន្មានអ្នកប្រឹក្សា
សម្រាប់លោកអ្នកដែលបានប្រើប្រាស់ធ្យូងអនាម័យ ពិតជាទទួលបានផលប្រយោជន៍ជាច្រើន ព្រោះថាធ្យូងអនាម័យ មានតម្លៃថោកជាងហ្គាស និងមានរយៈពេលនៃការប្រើប្រាស់បានយូរជាងធ្យូងធម្មតា។ សូមលោកអ្នកដែលឧស្សាហ៍ប្រើប្រាស់ នូវផលិតផលធ្យូងធម្មតាបង្វែរអារម្មណ៍មកប្រើប្រាស់នូវផលិតផលធ្យូងអនាម័យវិញ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១
Leave a Reply