លេងកីឡា ដើម្បីអ្វី?

មនុស្សទទួល​ស្គាល់គុណ​សម្បត្ដិរបស់​សកម្មភាព​ផ្លូវកាយ ដូចជា​ហាត់ប្រាណ កីឡា​ជាដើម។ តែនៅមាន​ប្រជាពលរដ្ឋខ្មែរ​តិចតួច ដែលនិយម​លេងកីឡា ដោយផ្អែក​លើលេស ឬហេតុផល​ផ្សេងៗ។ តាមពិត កីឡា​ផ្ដល់គុណសម្បត្ដិ​មហាសាល ជាពិសេស​ក្នុងយុគ​សម័យទំ នើបសព្វ​ថ្ងៃនេះ ដូចជា​ជួយលាង​ខួរក្បាល ជួយរក្សា​រាងកាយ​ឱ្យនៅ​ក្មេងជាងវ័យ ជួយកុំឱ្យ​ឡើងទម្ងន់​ជាដើម។ ខ្លួនមនុស្ស​ប្រៀបបាន​នឹងគ្រឿងចក្រ​មួយ តើត្រូវ​ថែរក្សា​វាបែបណា?

រូបភាពទស្សនាវដ្តីសុខភាពយើង

មនុស្សជា​ច្រើននាក់​គិតថា លេងកីឡា​ដោយអាស្រ័យ​លើហេតុផល​សំខាន់​ជាងគេ គឺដើម្បី​បែកញើស ប្រយោជន៍​ជួយ​បញ្ចេញជាតិពុល​ពីក្នុងខ្លួន។ តោងតែ​ដឹងថា ពេលធ្វើ​សកម្មភាព​ផ្លូវកាយ ខួរក្បាល​របស់យើង​បានផលិត​ចេញជាតិ​អ័រម៉ូន​ម្យ៉ាងមាន​ឈ្មោះថា អង់ឌ័រហ្វីន។ អ័រម៉ូន​នេះមាន​គុណសម្បត្ដិ​ជួយសម្រួល​អារម្មណ៍ ជួយបង្កើន​ភាព​អត់ធ្មត់ធន់​នឹងការ​ប្រើកម្លាំង ជួយកែ​តម្រូវ​លំនឹង​បញ្ហាផ្លូវចិត្ដ និងជួយ​ប្រ យុទ្ធប្រឆាំង​នឹងអាការៈ​តានតឹង​ផ្លូវចិត្ដ។

ម្យ៉ាងទៀត កីឡា​បានកែ​សាព៌ាង្គកាយ​ឱ្យក្មេង​ជាងវ័យ ដោយអុកស៊ីហ្សែន​ស្រោចស្រប់​ជាលិកា​បានល្អ ច្រានចោល​សារធាតុ​អាក្រក់ ជាកាក​សំណល់ និងដុតបញ្ឆេះ​ជាតិចំណី​អាហារ​ដែលលើស។

មនុស្សគ្រប់រូប​គួរស្វែង​យល់អំពី​គុណសម្បត្ដិដ៏​វិសេស​វិសាល​របស់កីឡា​ ជាពិសេស​កីឡា​ជាក្រុម បើអាច​ធ្វើទៅ​បានគួរ​តែចាប់​ផ្ដើម ពីកុមារ​ភាពរឹតតែ​ប្រសើរ។ លើសពី​នេះ កីឡាជា​សុភមង្គល សម្រាប់អ្នក​ដែលស្រឡាញ់​ខ្លួន ចង់​រំដោះខ្លួន បន្ធូរភាព​ស្មុគស្មាញ​ពីក្នុង​ខួរក្បាល (លាងខួរក្បាល) ឬសម្រាប់​អ្នកដែល​ចូលចិត្ដ​ការសប្បាយ។ សូមលេង​កីឡាឱ្យ​បាន​ត្រឹមត្រូវ ទើបជា​ការប្រសើរ។

ហេតុអ្វី​បានជា​ត្រូវលេង​កីឡា?

សកម្មភាព​ផ្លូវកាយ​អាចធ្វើបាន សម្រាប់គ្រប់​វ័យទាំងអស់ មិនថាក្មេង មិនថាចាស់ ។ ហើយកីឡា​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន សន្ធឹកដល់​សុខភាព និងខួរក្បាល​សតិស្មារតី។ សកម្មភាព​ផ្លូវកាយ មិនធ្វើឱ្យ​ស្គមទេ ប៉ុន្ដែ​ជួយកែខៃ​រូបរាងកាយ​ឱ្យស្អាត និងជួយកុំឱ្យ​ឡើងទម្ងន់។

រូបភាពទស្សនាវដ្តីសុខភាពយើង

តាមការ​ស្រាវជ្រាវ​អំពីប្រវត្ដិ​ដើមកំណើត​របស់មនុស្ស បានបង្ហាញ​ថា សកម្មភាព​ផ្លូវកាយ​បានប្ដូរ​សត្វស្វា​ឱ្យក្លាយ​ខ្លួនជាមនុស្ស តាមរយៈ​ពលកម្ម​ជាច្រើន​ពាន់លានឆ្នាំ។ បច្ចុប្បន្ននេះ សកម្មភាព​ផ្លូវកាយ នៅតែ​ដើរតួនាទី​សំខាន់ៗ​ជាច្រើន​ដដែល ជាពិសេស ÷

– កែតម្រូវការបែងចែក និងបោះទីតាំង​ជាតិខ្លាញ់​នៅលើ​ខ្លួនប្រាណ

– បង្កើនកម្លាំងពលំ និងកម្លាំង​សាច់ដុំ

– កែតម្រូវកាយវិការ និងអាកប្បកិរិយា និងបំបាត់​ការឈឺចាប់​ឆ្អឹងខ្នង

– កែតម្រូវតុល្យភាពសារជាតិនៅក្នុងឈាម ដូចជា​អត្រាជាតិ​ខ្លាញ់ អត្រាជាតិ​ស្ករជាដើម

– កែតម្រូវសង្វាក់ដង្ហើម និងសមត្ថភាពនៃការដក​ដង្ហើម​ចេញចូល

– ជួយសម្រួលអារម្មណ៍ និងកាត់បន្ថយ​ភាពតាន​តឹងអារម្មណ៍​(លាងខួរក្បាល)

– បង្កសកម្មភាពសង្គម បង្កើនសាមគ្គីភាពក្នុងសង្គម និងជាឱកាស​ឱ្យមនុស្ស​ម្នាជួបជុំគ្នា។

រូបភាពទស្សនាវដ្តីសុខភាពយើង

ត្រូវជ្រើសរើស​សកម្មភាព​ណា?

មុននឹង​ចាប់ផ្ដើម ជាចាំបាច់​លោកអ្នក​គួរតែ​ត្រួតពិនិត្យ​សុខភាព​ជាមួយ​គ្រូពេទ្យ​ជំនាញ ដោយ​វិភាគ​ទៅលើ​តុល្យភាព​ខ្លួនប្រាណទូទៅ។ លំហាត់​ប្រាណ​ដែល​លោកអ្នក​គួរ​ជ្រើសរើស ជាលំហាត់​បែបអត់ធ្ម​ត់ ដូចជា​ការដើរ ការរត់​ត្រឹកៗ ការរត់​ចម្ងាយ ការជិះកង់ ការហែល ទឹកជាដើម។

ត្រូវធ្វើ​សកម្មភាព​កម្រិតណា?

ការលេងកីឡា ឬហាត់ប្រាណ​ជាប្រចាំ​ជាពាក្យ​គន្លឹះ។ យ៉ាងហោច​ណាស់ ក៏គួរបញ្ចេញ​សកម្មភាព​ផ្លូវកាយ ហាត់ប្រាណ និងលេង កីឡាឱ្យ​បានពី២​ទៅ៣ដង​ដែរ ក្នុង១សបា្ដហ៍ មួយលើកៗ គួរតែ​ចំណាយ​ពេលឱ្យបាន​ប្រមាណ​ជា៣០នាទី។ បើលោកអ្នក​ចង់បង្កើន​សកម្មភាព ផ្លូវកាយ​ខ្លាំងក្លា គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​សិន ទើបជា​ការប្រសើរស់ ក៏គួរបញ្ចេញ​សកម្មភាព​ផ្លូវកាយ ហាត់ប្រាណ និងលេងកីលា ឱ្យបានពី២​ទៅ៣ដង​ដែរ ក្នុង១សបា្ដ​ហត់ត្រឹកៗ ​ការរត់ចម្ងាយ​ជាដើម។ ព្រោះថា​ការប្រើប្រាស់​កម្លាំង និងភាព​អត់ធ្មត់ វាអាស្រ័យ​ទៅ លើស្ថានភាព​សុខភាព​ខ្លួនប្រាណ​ផងដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រការត្រូវ​ប្រកាន់យក​ពេលហាត់ប្រាណ និងលេង​កីឡា

ការហាត់ប្រាណ និងការ​លេងកីឡា ដែលគ្មាន​កម្មវិធី​កំណត់​ច្បាស់លាស់ ជាការ​ឥត​ប្រយោជន៍ ហើយថែម​ទាំងបង្ក​ផលអាក្រក់ដល់ សុខភាព​ទៀតផង។ ប្រការដែល​ត្រូវធ្វើគួរ តែចាប់​ផ្ដើមពី​ដំបូង ដោយ​កម្មវិធី​ត្រឹមត្រូវ ពោលត្រូវ​ធ្វើពី​សកម្មភាព​ងាយស្រួល ហើយស្រាលៗ បន្ទាប់មក​បង្កើនទៅតាម​សង្វាក់​លំដាប់​លំដោយ ក្នុងរយៈ​ពេលប៉ុន្មាន​សប្ដាហ៍​ដំបូង។ ខ្លួនមនុស្ស​ប្រៀបបាន​នឹងគ្រឿងចក្រ​មួយដែរ ដូច្នេះ​មុន ពេល​ដំណើរការ ពេលកំពុង​ធ្វើដំណើរ​ការ និងពេល​បញ្ឈប់ដំណើរ​ការ ត្រូវត្រួត​ពិនិត្យ​ម៉ាស៊ីន​ឱ្យបានល្អ​ត្រឹមត្រូវ។

– ពេលចាប់ផ្ដើមហាត់ សូមចាប់​កម្ដៅសាច់ដុំ​ជាដំបូង ដូចជា​ដាស់សាច់​ដុំ និងសន្លាក់​(ក ប្រអប់ដៃ ដៃ និងដងខ្លួន)

– សូមចាប់ផ្ដើមសកម្មភាព​ពីយឺតៗ ហើយបង្កើន​ការលេង ឬហាត់បន្ដិច​ម្ដងៗ

– ចំពោះកម្រិតប្រើកម្លាំង ត្រូវធ្វើពីតិច​ទៅខ្លាំង

– មិនត្រូវឈប់ភ្លាមតែម្ដងទេ! ត្រូវបន្ថយកម្លាំងខំប្រឹងបន្ដិចម្ដងៗ ក្នុងរយៈ​ពេល២ ឬ៣នាទី។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *