សម្លម្ជូរ​គ្រឿងខ្ទិះ

រូបភាពទស្សនាវដ្តីសុខភាពយើង
  • បរិមាណមនុស្ស​បរិភោគ ៖ ៤ នាក់
  • រយៈពេលរៀប​ចំគ្រឿង ៖ ១៥នាទី
  • រយៈពេល​ចម្អិន ៖ ២៥នាទី

គ្រឿងផ្សំ

  • ត្រីអណ្ដែងទន់ កន្លះគីឡូ​ក្រាម
  • ម្នាស់ដែលមាន​ជាតិផ្អែម ១ផ្លែ
  • ដូងទុំ ១ផ្លែ
  • សណ្ដាន់ក្រៀម ១៥​ចំណិត
  • ទឹកត្រី ២ស្លាប​ព្រាបាយ
  • គល់ស្លឹកគ្រៃ ៧ដើម
  • ខ្ទឹមស ៥កំពឹស
  • ស្លឹកក្រូចសើច
  • ម្ទេសដៃនាង ៤គ្រាប់
  • ម្ទេសឆ្អើ កន្លះខាំ
  • ជីនាងវង ២សរសៃ
រូបភាពទស្សនាវដ្តីសុខភាពយើង

គ្រឿងផ្សំ​រសជាតិ

  • ស្ករត្នោត ២ស្លាប​ព្រាបាយ
  • ប៊ីចេង ៣ស្លាបព្រា​កាហ្វេ
  • អំបិល ១ស្លាបព្រា​កាហ្វេ

ការរៀបចំ​គ្រឿងផ្សំ

  • ត្រីលាងទឹកឱ្យស្អាត រួចហាន់​ជាកង់ៗ
  • ម្ទេសឆ្អើរយកទៅលាងទឹកឱ្យស្អាត ហើយ​ចិញ្ច្រាំ​ឱ្យម៉ដ្ឋ
  • ដូងទុំកោស ពូត​យកខ្ទិះដើម ១កូន​ចានតូច និង​ពូតយក​ខ្ទិះចុង​ទុកមួយ​អន្លើរ
  • ម្នាស់ទុំចិតសម្បកឱ្យស្អាត រួចហាន់​ជាកង់ៗ
  • គល់ស្លឹកគ្រៃ រំដេង ល្មៀត ខ្ទឹមស កិន​ចូលគ្នា​ឱ្យម៉ដ្ឋ
រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីធ្វើ

១- ដាក់ឆ្នាំងលើចង្ក្រានឱ្យ​ក្ដៅបន្ដិច

២- ចាក់ដើមខ្ទិះពាក់កណ្ដាល​ទៅក្នុងឆ្នាំង កូរវាឱ្យ​ឈ្ងុយ

៣- ដាក់ម្ទេសឆ្អើរដែលបាន​ចិញ្ច្រាំរួច​ចូល រួចកូរ ឱ្យឡើង​ពណ៌ល្អ

៤- ចាក់គ្រឿងកិនចូល ហើយកូរឱ្យ​ចូលជាតិ

៥- ដាក់គ្រឿងផ្សំ​រសជាតិចូល

៦- ដាក់ត្រីចូលទុករយៈ​ពេល ១០នាទី

៧- ដាក់ម្នាស់ចូលទុករយៈ​ពេល ២នាទី

៨- ចាក់ខ្ទិះចុងចូលល្មម​លិចសាច់​ត្រី រួចដាក់ម្ជូរ​សណ្ដាន់

៩- ភ្លក់មើលប្រៃផ្អែមល្មម ចាក់ខ្ទិះ​ដើមដែល​នៅសល់ ទុកមួយ​អំពុះ ទើបដាក់​ចុះ ជាការ​ស្រេច។

១០- នៅពេលដួស​ដាក់ចាន យកម្ទេស​៣គ្រាប់ និងជីនាង វងរោយ​ពីលើ។

ចំណាំ ៖ មុខម្ហូបនេះ យើងគួរធ្វើ​ជាមួយត្រី​អណ្ដែងទន់ ឬត្រីសណ្ដាយ​ទើបឆ្ងាញ់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *