អឿន ស្រីមុំ​ សាច់ចាំ ក្មេងជាង​វ័យ

យើងមិនអាច​វាយតម្លៃ​មនុស្សម្នាក់ តាមសម្បក​ក្រៅបានទេ ហើយរូបរាង​ខាងក្រៅ ក៏មិនអាច​បញ្ជាក់ពី​អាយុបាន​ឡើយ។ លោកអ្នក​ប្រហែល​ជាគិតថា​អ្នកនាងអឿន ស្រីមុំ ដែលជា​អ្នកចម្រៀង និងតារា​​​សម្ដែង​ខារ៉ាអូខេ​មួយដួងនេះ មានអាយុ​ត្រឹមតែ​២១ឆ្នាំ​ប៉ុណ្ណោះ តែ តាមពិត​អ្នកនាង​មានអាយុ​២៩ឆ្នាំហើយ។ គឺដោយសារ​តែរូបរាង កម្ពស់ និងស្បែក​ស្រស់ថ្លា​របស់អ្នកនាង​ស្រីមុំ បានជា​ធ្វើឱ្យ​លោកអ្នកនាង ទស្សទាយ​ច្រឡំ​បែបនេះ។ តើតារា​រូបនេះ មានអាថ៌​កំបាំងផ្ទាល់​ខ្លួនអ្វីខ្លះ​ក្នុងការ​ថែរក្សា​សម្ផស្ស?

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយ​អ្នកនាង ហើយសូម​បង្ហាញពីការ​ថែរក្សា​សម្រស់​ខ្លួនប្រាណ​របស់អ្នកនាង​ដូចតទៅ។

ការថែរក្សាសក់

អ្នកនាងស្រីមុំ យល់ឃើញថា​តារាភាគ​ច្រើនមិន​មានសក់​រឹងមាំ​ល្អទេ ព្រោះសក់​ត្រូវទទួលរ​ងការ​កែច្នៃ និងរចនាម៉ូដ​គ្រប់ម៉ូដ​ជាប្រចាំ។ ដើម្បី​ចៀសវាង​សុខភាព​សក់ទន់​ខ្សោយ អ្នកនាង​ធ្វើការ​រចនាម៉ូដ​សក់ ឬគាបឱ្យ​ត្រង់សម្រាប់​តែក្នុង​ពេល​សម្ដែង​តន្ដ្រី និងសម្ដែង​ក្នុង ចម្រៀង​ខារ៉ាអូខេ​ប៉ុណ្ណោះ។ អ្នកនាង​ជ្រើសរើស​សាប៊ូ​កក់សក់​ធម្មតា​ប៉ុណ្ណោះ ដោយកក់សក់​២ដងក្នុង​មួយសប្ដាហ៍ និងធ្វើការ​អប់សក់​រៀងរាល់ សប្ដាហ៍។

ការថែរក្សា​ស្បែកមុខ

ការតុបតែង​ផាត់ម្សៅ អាចធ្វើ​ឱ្យផ្ទៃ​មុខតារា​មួយចំនួន​មានភាព​មិនប្រក្រតី។ ចំណែក​អ្នកនាង​ស្រីមុំ ស្បែកមុខ​មិនមាន​រងផល​ប៉ះ ពាល់ទៅនឹង​ម្សៅនៅ​ឡើយទេ។ ពេលយប់ អ្នកនាង​លាបមុខ​ដោយម្សៅ​លាយជាមួយ​ឱសថ (ថ្នាំពេទ្យប ដែលលាយ​ដោយប្អូន​ស្រីអ្នកនាង ផ្ទាល់។ ពេល​តុបតែង​មុខ អ្នកនាង​មិនប្រើ​ក្រែម​ការពារ​កម្ដៅថ្ងៃទេ ព្រោះអ្នកនាង​យល់ថា ក្រែមនេះ​ធ្វើឱ្យមាន​ប្រេងច្រើន និងងាយ​ឱ្យធូលី តោងស្បែក​មុខ និងមាន​បញ្ហាផ្សេងៗ​ទៅវិញ។ ពេលតុបតែង​មុខ អ្នកនាង​ប្រើម្សៅ​ទ្រនាប់លាប​លើស្បែកមុខ ហើយប្រើ​ម្សៅផាត់​លាបផ្ទាល់ តែម្ដង។ ចំពោះ​បរិវេណ​ជុំវិញភ្នែក អ្នកនាង​ស្រីមុំ​លាបម្សៅ​ស្រាលៗ និងថ្នមៗ។ ទាក់ទង​នឹងការ​ថែរក្សា​បរិវេណភ្នែក​នេះផងដែរ អ្នកនាង ជ្រើសរើស​ក្រែមបន្ដឹង​ភ្នែកមក​ប្រើប្រាស់។ ឯការលុប​លាងមុខ អ្នកនាង​លុបលាង​មុខជាមួយ​នឹងសាប៊ូលាង​មុខធម្មតា ក្រោយពី​បញ្ចប់ការ ងារ។ ម្យ៉ាងវិញ​ទៀត អ្នកនាង​ទទួលទាន​ដំណេក​ពេលថ្ងៃ​យ៉ាងហោច​ណាស់ពី​៣០ ទៅ៦០​នាទីដែរ។

ការថែរក្សា​ធ្មេញ

ស្រីមុំទទួលស្គាល់ថា​សុខភាពមាត់​ធ្មេញជារឿង​សំខាន់ណាស់។ អ្នកនាង​ស្រីមុំ​ថែរក្សាធ្មេញ ដោយធ្វើ​ការដុស​សម្អាត​១ថ្ងៃ៤ដង ជា ពិសេស រាល់លើ​កបន្ទាប់ពី​បរិភោគ​អាហាររួច។ អ្នកនាង​តែងទៅ​ឱ្យទន្ឌបណ្ឌិត​ធ្វើការ​លាងសម្អាត​ធ្មេញ រៀងរាល់​៣ខែ​ម្ដងដោយ​កម្រខក ខាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែរក្សាស្បែក​ដងខ្លួន

អ្នកនាងស្រីមុំ​ប្រើប្រាស់​ក្រែមលាយ​ជំនួយស្បែក​ដងខ្លួន តែនៅពេល​យប់ប៉ុណ្ណោះ។ នៅពេល​ថ្ងៃវិញ អ្នកនាង​មិនប្រើ​ផលិតផល​អ្វី ទាំងអស់ សូម្បីតែ​ក្រែមការពារ​កម្ដៅថ្ងៃ ក៏មិនមាន​ប្រើប្រាស់ដែរ ពោលទុក​ស្បែកឱ្យ​នៅទំនេរ។ ចំពោះការ​លាងស្បែក​វិញ អ្នកនាងលាង សម្អាត​ជាមួយនឹង​សាប៊ូធម្មតា។

ការថែរក្សាសុខភាព​រាងកាយ

អ្នកនាងស្រីមុំ ទទួលទាន​អាហារ​ដែលមាន​បន្លែច្រើន​ជាងសាច់ និងបរិភោគ​ផ្លែឈើច្រើន។ ជារៀង​រាល់ថ្ងៃ នៅពេល​បញ្ចប់​ការងារ ជាអ្នក​ចម្រៀងនៅ​ម៉ោង១​រំលងអាធ្រាត អ្នកនាង​តែងតែ​បរិភោគ​បបរស​ជាមួយ​ត្រីងៀត ដើមី្ប​សម្រន់ក្រពះ។ ការទទួល​ទានអាហារ​ស្រាល បែបនេះ គឺចៀសវាង​ការប្រមូល​ជាតិខា្លញ់​នៅបរិវេណ​ក្បាលពោះ (ដុះពោះ)។ នៅពេល​មករដូវ អ្នកនាង​ស្រីមុំញុំា​ផ្លែឈើ​ដែលមាន​ជាតិជូរ ច្រើនខុស​ពីថ្ងៃធម្មតា និងងូត​ទឹកក្ដៅ​ឧណ្ហៗ ដើម្បីឱ្យ​ចលនាឈាម​នៅក្នុង​រាងកាយ​ដំណើរការ​ល្អ។ អ្នកនាង​មិនទទួល​ទានអាហារ ដូចជា​ប្រហុក ផ្អក កាពិជាដើម នៅអំឡុង​ពេលមក​រដូវនោះទេ។

ការថែរក្សា​សម្លេង

ក្នុងអាជីព​ជាអ្នកចម្រៀង ការថែរក្សា​សម្លេងពិត​ជាសំខាន់​ណាស់​សម្រាប់​អ្នកចម្រៀង​សាច់ចាំ​ម្នាក់នេះ។ អ្នកនាង​ព្យាយាម​គេងឱ្យ បានគ្រប់គ្រាន់​៨ម៉ោងក្នុង​១ថ្ងៃ និងទទួលទាន​ទឹកក្ដៅ​ឧណ្ហៗ៣លីត្រ​ក្នុងមួយថ្ងៃ។ នៅពេល​ដែលអ្នកនាង​មិនស្រួលខ្លួន ដូចជា​ពិបាកក្នុង​ការដក ដង្ហើម​ដែលអាច​ធ្វើឱ្យ​ច្រៀងមិន​បានពិរោះ អ្នកនាង​ធ្វើការ​ព្យាបាល​ដោយហាត់​កីឡា ដូចជារត់ លើកដុំដែក​បន្ដិចបន្ដួច​ជាដើម ដើម្បីឱ្យ​សព៌ាង្គកាយ​បញ្ចេញ​សារធាតុ​ពុលចេញ​មកក្រៅ។ អ្នកនាង​តមមិន​បរិភោគ​ចំណីអាហារ​មួយចំនួន ដូចជាប្រហុក ផ្អក លៀសហាល​ជាដើម ត្រូវតម មុនពេល​ទៅថតដាក់​ថាសចម្រៀង​ឱ្យផលិតកម្ម​ផ្សេងៗ។

រូបភាពទស្សនាវដ្តីសុខភាពយើង

បណ្ដាំផ្ញើរបស់អឿន ស្រីមុំចំពោះ​អ្នកអាន

អ្នកនាង​អឿន ស្រីមុំ បានផ្ដល់​យោបល់ទៅ​លើការ​ថែរក្សា​សម្រស់​បែបធម្មជាតិ​មួយ ដល់លោកអ្នក​អានដែល​ប្រាថ្នា​ឱ្យបាន​ស្បែក កាន់តែ​រលោងស្រស់​ថ្លាមួយ​កម្រិតទៀត។ បន្ទាប់ពី​ងូតទឹករួច លោកអ្នក​អាចសាកល្បង​ប្រើក្រូច​ពោធិ៍សាត់ ឬក្រូចឆ្មារ​ដុសឆ្លី​លើស្បែក​ឱ្យសព្វ ក្នុងរយៈ​ពេលពី១០ ទៅ១៥នាទី ទើបលាង​សម្អាត​ជាមួយទឹក​ធម្មតាចេញ។ ប្រការ​មួយទៀត បើលោកអ្នក​ប្រើផលិតផល​អ្វីមួយត្រូវ​ជាមួយ ស្បែកមុខហើយ គួរគប្បី​បន្ដប្រើ​ផលិតផល​នោះទៀត ដើម្បី​ចៀសវាង​ការមាន​ប្រតិកម្មស្បែក​ជាមួយ​ផលិតផលថ្មី។ ការប្ដូរពី​ផលិតផល​មួយ ទៅ​ផលិតផល​មួយទៀត មិនគួរ​ធ្វើឡើយ។

វិធី និងរបៀប​ថែទាំសម្រស់ និងសុខភាព​ដែលបាន​លើកមក​នេះ ជាទស្សនផ្ទាល់​របស់តារា​កិត្ដិយស​របស់យើង។ សុខភាពយើង សូមឱ្យ​ប្រិយមិត្ដ​ទទួលយក និងប្រតិបត្ដិ​តាមតែ​ប្រការល្អៗ​បានហើយ បោះបង់​ចោលរាល់​ការឆ្គាំឆ្គង​ដោយអចេតនា​ទាំងឡាយ។

ប្រវត្ដិរូបសង្ខេប

  • ឈ្មោះ អឿន ស្រីមុំ
  • ថ្ងៃខែឆ្នាំកំណើត ៖ ០១, សីហា, ១៩៧៨
  • ទីកន្លែងកំណើត ៖ ខេត្ដ បាត់ដំបង
  • ឪពុកឈ្មោះ សរ សំអឿន
  • ម្ដាយឈ្មោះ ធី លី
  • បងប្អូន ៖ ៦នាក់ (ជាកូនច្បង)
  • កម្រិតវប្បធម៌ ៖ ថ្នាក់ទី ៧
  • ចាប់អាជីបចម្រៀង ៖ នៅឆ្នាំ១៩៩៦
  • រូបសម្បត្ដិ ៖ ទម្ងន់ ៤៥គីឡូក្រាម,  កម្ពស់១,៥៦ម៉ែត្រ
  • ទំហំទាំងបី ៖ ៣៣, ២៥, ៣៦
  • ប្រវត្ដិអាពាហ៍ពិពាហ៍ ៖ រៀបការនៅឆ្នាំ ១៩៩៧ នៅខេត្ដបាត់ដំបង

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *