- បរិមាណមនុស្ស ៖ ២នាក់
- រយៈពេលរៀបចំគ្រឿង ៖ ១ម៉ោង
- រយៈពេលចម្អិន ៖ ១នាទី
គ្រឿងផ្សំ
- បង្កង ២៥០ក្រាម (គួរជ្រើសរើសបង្កងស្រស់)
- អង្ករផ្កាខ្ញី
- ជ្រក់ល្ហុង
- ប្រេងខ្យង ១ស្លាបព្រាកាហ្វេ
- អំបិល ១ស្លាបព្រាកាហ្វេ
- ម្រេច ១ស្លាបព្រាកាហ្វេ
- ត្រសក់ ១ផ្លែ
- ពងមាន់ ១គ្រាប់
របៀបធ្វើជ្រក់ល្ហុង
- ល្ហុងឈូសជាសរសៃ រួចច្របាច់ជាមួយអំបិល
- ប្រលាក់ទឹកខ្មេះ ស្ករ និងអំបិល
- ទុករយៈពេល២៤ម៉ោង ដើម្បីឱ្យចូលជាតិ
វិធីធ្វើ
- ដាំបាយឱ្យឆ្អិន រួចទុកមួយឡែក
- បង្កងយកទៅបកសម្រកលាងទឹកឱ្យស្អាត រួចយកទៅត្រាំជាមួយប្រេងឆាឱ្យចូលជាតិ ដើម្បីកុំឱ្យវាស្ងួតសាច់
- រួចយកបង្កងទៅប្រលាក់ជាមួយអំបិល និងម្រេច ដើម្បីកុំឱ្យឆ្អាប
- យកខ្ទះចាក់ប្រេងឆាដាំឱ្យក្ដៅ រួចដាក់បង្កងចូល ឆាឱ្យជិតឆ្អិន និងស្រង់ទុកមួយឡែក
- ដាក់ប្រេងខ្យង ១ស្លាបព្រាកាហ្វេ បន្លែ គោះពងមាន់ចូលក្នុងខ្ទះឆា និងដាក់បាយដែលបានដាំឆ្អិនដំណាលគ្នា ហើយច្របល់ចូលគ្នាជាការ ស្រេច។
ចំណាំ ៖
1. យើងទទួលទានជាមួយជ្រក់ដើម្បីកុំឱ្យទ្រលាន់។
2. បង្កងឆ្ងាញ់ជាងគេនៅលើខួរ ដូច្នេះនៅពេលឆាបាយ ឆ្កឹះយកខួរបង្កងឆាជាមួយបាយ ដើម្បីឱ្យរស់ជាតិចូលគ្នា។
3. នៅពេលដួសទទួលទានបង្កងត្រូវពុះជា២ ដោយរៀបចំជ្រក់ល្ហុង ត្រសក់ចិតជាចំណិត ដាក់់នៅចំហៀង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
Leave a Reply