សម្រស់ជារឿងមួយត្រូវតែយកចិត្ដទុកដាក់ ជាពិសេសគឺស្ដ្រី ប្រសិនបើយើងមានទ្រព្យសម្បត្ដិគ្រប់គ្រាន់ តែយើងមានផ្ទៃមុខមិនល្អស្អាតនោះ នាំឱ្យយើងមានសេចក្ដីសុខមិនពេញលេញឡើយ។ បច្ចុប្បន្ននេះ ដោយសារភាពរីកចម្រើននៃវិទ្យាសាស្ដ្រ ការថែ រក្សាសម្ផស្សបានបង្កើតឡើងច្រើនបែបច្រើនយ៉ាងច្រើនវិធី។
ទស្សនាវដ្ដី សុខភាពយើង សូមណែនាំឱ្យលោកអ្នកស្វែងយល់នូវវិធីធ្វើឱ្យផ្ទៃមុខស្អាតដោយប្រើវិធីម៉ាស្សា តាមរយៈកិច្ចសម្ភាសន៍ជាមួយលោកស្រី លីរ៉ា នីរ៉ាន់ ម្ចាស់ហាងកែសម្ផស្សសម្រស់ភ្នំពេញ។ មុននឹងធ្វើការបរិយាយអំពីការធ្វើម៉ាស្សាមុខ សូមណែ នាំលោកអ្នកឱ្យស្វែងយល់អំពីកត្ដាខ្លះៗ ដែលធ្វើឱ្យស្បែកមុខខូច។ មានកត្ដាច្រើនណាស់ ដែលធ្វើឱ្យស្បែកមុខយើងខូច។ តើត្រូវធ្វើ ម៉ាស្សាមុខនៅពេលណា?
កត្ដាដែលធ្វើឱ្យស្បែកមុខកើតមុន
កត្ដាដែលធ្វើឱ្យស្បែកមុខកើតមុនបណ្ដាលមកពីកត្ដាច្រើនយ៉ាង គីការប្រើប្រាស់ផលិតផលគ្រឿងសម្អាងខុស និងមាន មេរោគនៅលើស្បែក។ ការប្រើផលិតផលខុស មានដូចជាគ្រឿងសម្អាង ម្សៅ ឡេ ក្រែមលាបផ្សេងៗជាដើម។ ការលាបម្សៅច្រើន ធ្វើឱ្យស្បែកមុខមានប្រតិកម្ម ព្រោះថាការផាត់មុខអាចផាត់ទុកបានតែរយៈពេល៣ម៉ោងប៉ុណ្ណោះ។ ផុតពី៣ម៉ោងទៅ វាអាចបង្កើតជា បាក់តេរី ដែលបង្កឱ្យមានកន្ទួលរមាស់នៅលើមុខ ព្រោះកាកសំណល់ម្សៅដែលយើងលាបជ្រៀតចូលទៅក្នុងរន្ធរោមបង្កើតជារោគមុន ។ ការលាបម្សៅហើយដើរហាលថ្ងៃក្ដៅច្រើន ចេញញើស វាបង្កើតបាក់តេរី ធ្វើឱ្យផ្ទៃមុខមានកន្ទួលរមាស់ក្លាយជាមុនខ្សាច់ មុនខ្ទុះជា ដើម។ កត្ដាផ្សេងទៀត គឺដោយសារយើងមិនធ្លាប់បានបញ្ចុះសត្វល្អិត ដូចជាព្រូន តេននីញ៉ា អៀនជាដើម ព្រោះថាសត្វល្អិតជាច្រើន ប្រភេទអាចចូលមកក្នុងខ្លួនយើង តាមការបរិភោគទឹកឆៅ និងបន្លែឆៅ។ ដូច្នេះជាទូទៅ ត្រូវបញ្ចុះសត្វល្អិតជារៀងរាល់៣ខែឱ្យបាន ម្ដងទើបជាការល្អ។
កត្ដាដែលធ្វើឱ្យមុខជាំ
មុខជាំមានច្រើនករណី គឺមុខជាំដោយសារបណ្ដាលមកពីអរ័ម៉ូន និងដោយសារការប្រើផលិតផលខុសជាដើម។ ការលាប ម្សៅហើយដើរហាលថ្ងៃក្ដៅ អាចធ្វើឱ្យស្បែកមុខស្ដើង និងអាចធ្វើឱ្យស្បែកមុខយើងមានប្រតិកម្ម។ ស្បែកមុខស្ដើងធ្វើឱ្យទៅជា ក្រហមជាំ។ ចំពោះកត្ដាអរ័ម៉ូន និងជាំឈាម ជួនកាលអាចបណ្ដាលមកពីស្ដ្រីមានរដូវមិនទៀង និងឈាមរដូវដើរមិនស្រួលជាដើម។ ការដេកមិនសូវលក់ និងការពិបាកចិត្ដក៏អាចបណ្ដាលឱ្យផ្ទៃមុខជាំ និងកើតមុនផងដែរ។
ការព្យាបាលផ្ទៃមុខដោយការម៉ាស្សា
ការម៉ាស្សាមុខអាចធ្វើបានទាំងប្រុសទាំងស្រី ទៅលើស្បែកមុខដែលមានមុន ជាំ ឬស្បែកអាលែកហ្ស៊ីជាដើម និងដើម្បីថែ រក្សាស្បែកមុខ។ ក្នុងការព្យាបាលជម្ងឺទាំងនេះ អ្នកជម្ងឺត្រូវអញ្ជើញទៅពិគ្រោះជម្ងឺនៅមន្ទីរពេទ្យពិនិត្យរោគសើស្បែក ឬគ្រូពេទ្យជំនា ញរោគសើស្បែក។ លោកអ្នកត្រូវពិចារណាផងដែរចំពោះការសម្រេចចិត្ដទៅធ្វើការម៉ាស្សាមុខ ព្រោះកន្លែងកែសម្ផស្សមានការម៉ា ស្សាព្យាបាលពីរយ៉ាង គឺការម៉ាស្សាព្យាបាលដោយប្រើគ្រឿងសម្អាង និងដោយថ្នាំពេទ្យ។
១-ការម៉ាស្សាដោយប្រើគ្រឿងសម្អាង
ការព្យាបាលមុខដោយម៉ាស្សា ដោយប្រើគ្រឿងសម្អាង មិនមានប្រសិទ្ធភាពទេ។ ការម៉ាស្សាតាមក្បួនវេជ្ជសាស្ដ្រដោយ ប្រើថ្នាំពេទ្យមានប្រសិទ្ធភាពជាងការម៉ាស្សាដោយប្រើគ្រឿងសម្អាង។
២-ការម៉ាស្សាដោយប្រើថ្នាំពេទ្យ
វិធីម៉ាស្សាតាមបែបនេះអាចធ្វើបានទាំងប្រុសទាំងស្រី។ ដំណាក់កាលនៃការម៉ាស្សាប្រព្រឹត្ដទៅដូចគ្នា គ្រាន់តែការប្រើ ប្រាស់ថ្នាំព្យាបាលផ្សេងគ្នាទៅតាមប្រភេទជម្ងឺ និងស្បែកមុខតែប៉ុណ្ណោះ។
ការម៉ាស្សាតាមបច្ចេកទេសពេទ្យនេះ គឺមានប្រើប្រាស់ថ្នាំពេទ្យ និងមានផ្លែឈើបិតបំប៉នលើស្បែកមុខ ដូចជាមានវិតាមីន អឺ វីតាមីនបេ១២ វីតាមីនបេ៦ វីតាមីនសេជាដើម សុទ្ធសឹងជាវីតាមីនជួយស្បែក។ ជួនមានប្រើថ្នាំបើករន្ធរោមទៀតផង។
ការម៉ាស្សានេះមានដំណាក់កាលរបស់វា។ ដំណាក់កាលដំបូង ត្រូវជូតសម្អាតស្បែកមុខឱ្យស្អាតដោយប្រើសំឡីជ្រលក់ជា មួយទឹកថ្នាំម្យ៉ាង ដើម្បីសម្លាប់មេរោគ។ នៅពេលជូតស្អាតហើយ ត្រូវលាបថ្នាំបើករន្ធរោម និងត្រូវប្រើម៉ាស៊ីនស្ទីមបាញ់ចំហាយទឹក ក្ដៅឧណ្ហៗ ពេលនោះរន្ធរោមនឹងបើក។ ការលាបថ្នាំបើករន្ធរោម គឺដើម្បីងាយស្រួលក្នុងការបូមយកកាកសំណល់ចេញពីផ្ទៃមុខ មាន ដូចជាគ្រាប់មុន កាកម្សៅ ឡេ ក្អែល ញើសជាដើម។ នៅពេលបូមស្អាតហើយ ត្រូវយកសំឡីជ្រលក់ទឹកថ្នាំសម្អាតម្ដងទៀតឱ្យអស់មេ រោគ។ នៅពេលជូតស្អាតលើកទី២ហើយ ត្រូវយកថ្នាំម្យ៉ាងមកលាបលើស្បែកមុខទុករយៈពេល១០នាទី ដើម្បីបំបាត់កុំឱ្យមានស្នាម និងកន្ទួលបន្ទាប់ពីការបូមកាកសំណល់ចេញរួច។
ដំណាក់កាលបន្ទាប់មក សូមយកកាំរស្មីម្យ៉ាងមករុញលើស្បែកមុខ ដើម្បីជួយសម្លាប់មេរោគ និងជួយឱ្យរន្ធរោមបិទជិតស្មើ ល្អ ទុករយៈពេល១០នាទី។ ក្រោយមក យកថ្នាំមួយមុខទៀតមកលាប ដើម្បីឱ្យស្បែកមុខតឹង ស ភ្លឺ ទុករយៈពេល១០នាទី ទើបជូត ចោលទៀត។ បន្ទាប់មក យកផ្លែឈើដែលមានជាតិវិតាមីនអឺ វិតាមីនសេ និងវីតាមីនបេ១២ ដែលមាននៅក្នុងផ្លែឈើ ដូចជាផ្លែប៉ោម ក្រូចពោធិ៍សាត់ ចេក ការ៉ុត ប៉េងបោះជាដើម។ រីឯត្រសក់មិនសូវជាប្រើទេ ព្រោះវាមានជាតិជរ័នាំឱ្យស្បែកមុខស្ដើង។ ផ្លែឈើទាំង នេះបិតពី៥ ទៅ១០នាទី ទើបបកចេញ។
ដំណាក់កាលចុងក្រោយ សូមប្រើម៉ាសបិតមុខ (ម៉ាសដែលបង្កប់ជាតិថ្នាំនៅក្នុងសំឡី)យកមកបិតលើផ្ទៃមុខរយៈពេល១០ នាទី ទើបបកម៉ាសចេញ។ ហើយសូមលាបថ្នាំដែយជួយទប់ទល់នឹងអាកាសធាតុនៅពេលក្ដៅខ្លាំង ឬដីហុយ។ បន្ទាប់ពីធ្វើការម៉ាស្សា តាមបែបវេជ្ជសាស្ដ្រនេះរួចរាល់ហើយ ត្រូវពិនិត្យស្បែកមុខដោយកុំព្យូទ័រដើម្បីឱ្យដឹងថាស្បែកមុខ ខ្លាញ់ ឬក៏ស្ងួត ដើម្បីងាយក្នុងការ ផ្ដល់ថ្នាំទៅឱ្យអ្នកជម្ងឺទៅតាមប្រភេទស្បែកមុខ មានជាថ្នាំលេប និងលាប។
ដំបូន្មានអ្នកជំនាញ
លោកស្រី លីរ៉ា នីរ៉ាន់ បានឱ្យដឹងទៀតថា ការមិនប្រើស្រោមដៃក្នុងការធ្វើម៉ាស្សាអាចឆ្លងនូវជម្ងឺមួយចំនួន ដូចជាមេរោគ រលាកថ្លើម មេរោគអេដស៍ជាដើម។ ការព្យាបាលត្រូវធ្វើមួយសប្ដាហ៍ម្ដង។ អ្នកខ្លះព្យាបាលតែបីដងអាចជាសះស្បើយហើយ វាអា ស្រ័យទៅនឹងកម្រិតជម្ងឺ។ នៅពេលព្យាបាលជា ត្រូវឈប់ប្រើឡេ និងម្សៅដែលនាំឱ្យខូចមុខ។
ដើម្បីថែរក្សាស្បែកមុខកុំឱ្យជាំ កុំឱ្យកើតមុន និងកុំឱ្យរលាកអាឡែកហ្ស៊ី លោកអ្នកត្រូវជូតសម្អាតស្បែកមុខឱ្យស្អាតរាល់ ពេលផាត់ម្សៅសម្រាប់ចូលពិធី និងក្រោយពេលពិធីចប់។ សូមចៀសវាងការប្រើផលិតផលគ្រឿងសម្អាង ដូចជាឡេ ម្សៅ សាប៊ូជា ដើម មិនច្បាស់លាស់ដោយខ្លួនឯង និងមិនត្រូវដើរហាលក្ដៅខ្លាំងទេ។ មុននឹងប្រើផលិតផលអ្វីមួយ ត្រូវទៅពិនិត្យស្បែកមុខជាមុនសិន ដើម្បី ដឹងថាស្បែកមុខរបស់លោកអ្នកត្រូវជាមួយផលិតផលអ្វី។
ទាក់ទងនឹងវិធីម៉ាស្សាខ្លួន ទស្សនាវដ្ដី សុខភាពយើង នឹងលើកមកជម្រាបជូនលោកអ្នកជ្រាបជាព័ត៌មានជាបន្ដទៅទៀតនៅ លេខក្រោយ។ សូមពិចារណា និងអនុវត្ដតាមអ្វីដែលល្អបានហើយ បើចាំបាច់ត្រូវទៅជួបអ្នកជំនាញត្រឹមត្រូវ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦
Leave a Reply