ប្រហិតត្រីចៀន

រូបភាពទស្សនាវដ្តីសុខភាពយើង
  • បរិមាណមនុស្ស ៖ ២នាក់
  • រយៈពេលរៀបចំគ្រឿង ៖ ១០នាទី
  • រយៈចម្អិន ៖ ៥នាទី

គ្រឿងផ្សំ

  • ពងមាន់ ៣គ្រាប់
  • ប្រហិតត្រីកោសស្រាប់ ៣ខាំ
  • ស្ករត្នោត ៣ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • គ្រឿងក្រហម ២ស្លាបព្រាបាយ
  • ម្រេច ១ចុងស្លាបព្រាកាហ្វេ

របៀបធ្វើទឹក​ជ្រលក់

  • ស្លឹកក្រូចសើច
  • ខ្ទឹមស ៣កំពឹស​ចិញ្ច្រាំ​ឱ្យម៉ត់
  • ខ្ទឹមក្រហម ៣កំពឹស​ចិញ្ច្រាំ​ឱ្យម៉ត់
  • ចាក់ទឹកត្រី ២ស្លាប​ព្រាបាយ
  • ច្របាច់ក្រូចឆ្មារ ២ផ្លែ
  • ដាក់ស្ករត្នោត ១ស្លាប​ព្រាបាយ
  • កូរឱ្យសព្វ រួចរោយ​ស្លឹកក្រូច​សើច​ហាន់ជាមួយ​ស្លឹកវាន់ស៊ុយ​ពីលើ
រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីធ្វើ

  • គោះពងមាន់ដាក់ចាន
  • ដាក់ប្រហិតត្រីកោសស្រាប់ច្របល់បូកចូលគ្នា​ជាមួយ​គ្រឿងផ្សំ​រសជាតិ ការីក្រហម និងពងមាន់ រួចផ្អាប់​ទុករយៈ​ពេល៥នាទី
  • សូន្យប្រហិត​ជាដុំសំប៉ែត​តូចៗ​ល្មម
  • យកខ្ទះដាំខ្លាញ់ឱ្យពុះ ដាក់ប្រហិត​ចូលទុករយៈ​ពេល៥នាទី ទើបស្រង់​ចេញ ទុកឱ្យ​ស្រស់ខ្លាញ់ សឹមរៀប​ដាក់ចាន

ចំណាំ ៖ ម្ហូបនេះអាច​ទទួលទាន​ជាមួយ​បាយស។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *