- បរិមាណមនុស្សទទួលទាន ៖ ២នាក់
- រយៈពេលនៃការរៀបចំគ្រឿងផ្សំ ៖ ១០នាទី
- រយៈពេលចម្អិន ៖ ១៥នាទី
គ្រឿងផ្សំ
- សាច់ត្រីរ៉ស់ ទម្ងន់២ខាំ
- ខ្ទឹមសដំ ៣កំពឹស
- ខ្ទឹមក្រហមដំ ៣កំពឹស
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- អំពិលទុំកន្លះចានចង្កឹះតូច
- អំបិលម៉ដ្ឋ មួយភាគបួននៃស្លាបព្រាកាហ្វេ
- ស្ករស ២ស្លាបព្រាកាហ្វេ
- ប្រេងខ្យង ១ស្លាបព្រាបាយ
- ទឹកប៉េងប៉ោះ មួយស្លាបព្រាបាយ
- ទឹកត្រី មួយស្លាបព្រាកាហ្វេ
- ម្រេច កន្លះស្លាបព្រាកាហ្វេ
របៀបធ្វើ
ជាដំបូងត្រូវកម្ដៅខ្ទះឱ្យក្ដៅបន្ដិចរួចដាក់ស្ករសរម្ងាស់ ដោយមានលាយទឹកបន្ដិចដើម្បីឱ្យឆាប់រលាយ។ នៅពេលដែលឃើញ ថាស្ករសមានពណ៌ក្រហម(ជើងអង្រង)ល្មម ត្រូវចាក់ទឹកត្រីចូលរម្ងាស់ជាមួយគ្នា។ បន្ទាប់មកចាក់ទឹកប៉េងប៉ោះព្រមគ្នាជាមួយអំពិល ទុំ ប្រេងខ្យង ខ្ទឹមស ខ្ទឹមក្រហម ប៊ីចេង អំបិល កូរបញ្ចូលគ្នាឱ្យសព្វ រួចយកសាច់ត្រីដែលលាងសម្អាតហើយនោះមកដាក់ចូលចម្អិន រយៈពេលប្រមាណជា១០នាទី។ ក្រោយពីបានចម្អិនសាច់ត្រីរួច សូមដួសដាក់ចានដែលបានត្រៀម និងលម្អទៅដោយចំណិតត្រសក់ ការ៉ុតនោះ ព្រមទាំងរោយម្រេចពីលើបន្ដិចជាការស្រេច។
ចំណាំ ៖ ចូរលោកអ្នកសាកល្បងចម្អិន និងអនុវត្ដទៅតាមការរៀបរាប់ជូនខាងលើនេះ នោះលោកអ្នកពិតជាបានទទួលទាននូវ អាហារមួយចានដែលប្រកបទៅឱជារសឈ្ងុយឆ្ងាញ់ជាមិនខានឡើយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩
Leave a Reply