ក្រចេញ​ទឹកកាម

នៅលើ​ទំព័រ​សុខភាព​បុរសនេះ កាលពី​ប៉ុន្មានលេខ​មុន ទស្សនាវដ្ដី​សុខភាពយើង​បានលើក​យកមក​បង្ហាញអំពី​ការឆាប់​ចេញទឹកកាម។ នៅលេខនេះ សូមលើក​យកប្រធាន​បទ “ក្រចេញទឹកកាម” មកអត្ថាធិប្បាយ​វិញម្ដង។ ក្រចេញ​ទឹកកាម​មិនសូវ​ជាកើត មានឡើង​ញឹកញាប់​ដូចឆាប់​ចេញទឹកកាម​ទេ។ វាជា​ករណីក្រ​កើតមាន​ឡើង ដែលមាន​អត្រាប្រមាណ​៣%ក្នុង​ចំណោម​វិបត្ដិ​ផ្លូវភេទ របស់បុរស​តែប៉ុណ្ណោះ។ សរុបមក មានបុរស​ដែលកើត​មានបញ្ហា​ក្រចេញទឹកកាម​នេះប្រមាណ​ជា០,៤% ឬ៤​ភាគពាន់។ ទោះបីយ៉ាង នេះក្ដី ក៏ជាបញ្ហា​គួរឱ្យ​ខ្វាយខ្វល់​របស់បុរស​ដែរ។ តើក្រចេញ​ទឹកកាម​កើតមាន​ឡើងដោយ​សារមូល​ហេតុអ្វី ហើយត្រូវ​ដោះស្រាយ បែបណា​ទៅ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ក្រចេញ​ទឹកកាម ជាអ្វី?

ក្រចេញ​ទឹកកាម ឬមិនចេញ​ទឹកកាម គឺជាវិបត្ដិ​ផ្លូវភេទ ដែលមាន​ទម្រង់ជាច្រើន​ដោយ​ឡែកៗ​ពីគ្នា។ ក្រចេញ​ទឹកកាម ឃើញមាន​ជារូបភាព​ច្រើនសណ្ឋាន​កើតមាននៅ​លើបុរស​ភេទ ដូចជា​ការខកខាន​មិនបាន​ទទួល​សេចក្ដីសុខ​ផ្លូវភេទ​ដល់កំពូល អសមត្ថ ភាពបាញ់​បញ្ចេញ​ទឹកកាម ឬការមិន​បញ្ចេញទឹកកាម​គ្មានបរម​សុខផ្លូវ​ភេទជាដើម។

យ៉ាងណាម៉ិញ ការចេញ​ទឹកកាម និងការឡើង​រឹងនៃលិង្គ​(លិង្គបះ) ជាដំណាក់កាល​ពីរដោយឡែក​ពីគ្នានៅក្នុង​ការឆ្លើយតប ផ្លូវភេទ​របស់បុរស​ភេទ។ បុរសអាច​មានលិង្គឡើង​រឹងដោយ​មិនបាន​បាញ់ចេញ​ទឹកកាម ហើយក៏​មិនបាន​ឈានដល់​បរមសុខដល់​កំពូល ដែរ។ ប៉ុន្ដែ​សេចក្ដីសុខ​ផ្លូវភេទ​ដល់កំពូល​របស់បុរស គឺជាពេល​បាញ់ចេញ​ទឹកកាម។ មិនបាន​បាញ់បញ្ចេញ​ទឹកកាម​ពេលមាន​ទំនាក់​ទំនង ផ្លូវភេទ គឺជាករណី​មិនចេញ​ទឹកកាម ឬក្រចេញ​ទឹកកាម។ ករណីក្រ​ចេញទឹកកាម​មិនសូវ​កើតមាន​ញឹកញាប់​ដូចករណី​ឆាប់ចេញទឹក កាម​នោះទេ។

តាមរយៈ​បទពិសោធន៍​ដែលទទួល​បានពីការ​ពិគ្រោះ​ផ្លូវភេទ បានបង្ហាញថា​ទោះបីជា​ការបបោស​អង្អែល លេងប្រដាប់​ភេទ ឬការរួមភេទ​យ៉ាង​ស្រើបស្រាល​គ្រប់គ្រាន់​បែបណា ព្រមទាំង​រយៈពេល​យូរប៉ុណ្ណា​ក៏ដោយ ក៏បុរស​រងវិបត្ដិ​មិនឆាប់ចេញ​ទឹកកាមដែរ។ ផ្ទុយទៅវិញ គាត់នឹង​អាចចេញ​ទឹកកាម​មួយរយៈ​ពេលយ៉ាងយូរ​បន្ទាប់ពី​ប្រតិបត្ដិការ​ផ្លូវភេទមក។ ករណី​ម្យ៉ាងទៀត ការបាញ់​ទឹកកាម ចេញ មិនកើត​មានតែម្ដង ដែលអាច​ហៅបានថា​ជាការមិន​ចេញទឹកកាម។ ជាទូទៅ ការបាញ់ចេញ​ទឹកកាម​អាចកើត​មានឡើង ពេល ដែលការ​រួមភេទ​មានកាមារម្មណ៍​ពុះកញ្ជ្រោល​ដល់កម្រិត​កំពូល ដែលស្ដែង​ចេញជាសេចក្ដី​សុខដល់​កំពូល។ ករណីមួយ​ចំនួនគ្រាន់​តែជា ការក្រចេញ​ទឹកកាម​មួយរយៈ ឬក៏ជាការ​ពិបាកចេញ​ទឹកកាម បែបនេះ​គ្រាន់តែ​ជាវិបត្ដិនៃ​ការចេញ​ទឹកកាម​តែប៉ុណ្ណោះ។

ការបាញ់ច្រាល​ទឹកកាម

ទាក់ទង​នឹងការ​មិនចេញ​ទឹកកាម​តាមលិង្គ ដែលជា​ករណីមិន​ចេញទឹកកាម ឬក្រចេញ​ទឹកកាម ឃើញមាន​ករណី​បាញ់ច្រាល ទឹកកាម​ចូលទៅ​ក្នុងប្លោក​នោម។ ការបាញ់ច្រាល​ទឹកកាម​នេះកើត​មានឡើង​ដោយគ្មាន​វិបត្ដិ ឬការលំបាក​កើតឡើង​ឡើយ។ បុរស ទទួល​អារម្មណ៍​សប្បាយខាង​ផ្លូវភេទ និងសេចក្ដីសុខ​ផ្លូវភេទ​ដល់កំពូល​ជាធម្មតា ប៉ុន្ដែគ្រាន់តែ​ទឹកកាម​មិនហូរ​ចូលតាម​បង្ហូរនោម​ចេញ មកក្រៅ​តាមលិង្គ។ ជាទូទៅ ទឹកកាម​អាចច្រាលចូល​ទៅក្នុង​ប្លោកនោម។ បញ្ហានេះ​ច្រើនតែ​កើនឡើង​បន្ទាប់ពីមាន​ការវះកាត់​ក្រពេញ ប្រូស្ដាត ឬប្លោកនោម ហើយជួន​ក៏ពាក់ព័ន្ធ​ទៅនឹងបញ្ហា​សរសៃ​ប្រសាទ ឬការ​ប្រើប្រាស់​ថ្នាំពេទ្យ​មួយចំនួន​ផងដែរ។ ចំណែក​ឯក្រពេញ ទឹកកាម​មិនបាញ់​ចេញទឹកកាម ហើយក៏មិន​ទទួលសេចក្ដី​សុខដល់​កំពូលដែរ។

ក្រចេញទឹកកាម បំបែក​បំបាក់ដៃគូ​រួមភេទ?

ពេលមាន​ទំនាក់​ទំនង​ផ្លូវភេទ បុរស​មិនមែន​ចេះតែ​ទទួលការ​ត្រេកត្រអាល ឬសេចក្ដី​សុខផ្លូវភេទ​១០០%​រាល់លើក​នោះ ឡើយ។ ជួនកាល​ទំនាក់​ទំនង​ជាច្រើន​បានកើត​មានឡើង​ដោយគ្មាន​ការសប្បាយ​ខាងផ្លូវភេទ ទោះបី​ជាមាន​ចំណង់ក្ដី ហើយទោះ​បីជា ការអនុវត្ដ​ផ្លូវភេទ​ធ្វើទៅបាន​ល្អប្រកប​ទៅដោយ​ប្រសិទ្ធភាព ដូចជាការ​លិទ្ធជញ្ជក់ ឬការស៊ក​បញ្ចូលលិង្គ​បានដល់​ទីជ្រៅ​បែបណាក្ដី។ ក្នុងករណី​នេះបុរស​គ្រាន់តែ​ជួបជុំ​ស្នេហា ឬផ្លូវភេទ​ប៉ុណ្ណោះ តែមិន​សប្បាយពេញ​ចិត្ដពេញ​ថ្លើមឡើយ។ បុរស​ថ្វីត្បិតតែ​មិនបញ្ចេញ​ទឹក កាម តែលិង្គ​របស់គាត់​នៅតែអាច​ឡើងរឹង​បានដោយ​ងាយ។

សម្រាប់​ស្ដ្រីជាដៃគូ ការលំបាក​ចេញទឹក​កាមបែបនេះ​អាចបង្កើត​ជាក្ដីព្រួយ​បារម្ភ និងធ្វើឱ្យ​មនោសញ្ចេតនា​ជាស្ដ្រីភេទ​ដែល គិតគូ​ដល់បុរស ត្រូវរងការ​ប៉ះទង្គិច។ ស្ដ្រីមួយ​ចំនួនរំខានចិត្ដ​ជាខ្លាំង​ដោយសារ​ស្ថានភាព​មិនចេញ​ទឹកកាម ឬក្រចេញ​ទឹកកាម។ ការ មិនមាន​ចេញទឹកកាម​ប៉ះពាល់​ដល់លក្ខណៈ​ស្ដ្រីភេទ​ដែលចង់​រួមសុខរួមទុក្ខ​ជាមួយ​បុរស​ជាដៃគូ។ ករណីនេះ​ស្ដ្រីមួយ​ចំនួនទៀត​គិតថា ជារឿង​មិនប្រក្រតី ជាជីវភាព​ផ្លូវភេទ​មិនដល់​គោលដៅ។

ផ្ទុយទៅវិញ ការមិន​ចេញទឹកកាម ឬក្រចេញ​ទឹកកាម មិនមែន​សុទ្ធតែ​ជាបញ្ហា​សម្រាប់ស្ដ្រី​ជាដៃគូ​នោះទេ។ ផ្ទុយទៅវិញ ស្ដ្រីភាគច្រើន​ពេញចិត្ដ​ពេញថ្លើម​នឹងករណីនេះ ព្រោះជា​ឱកាសអូស​បន្លាយការ​រួមភេទ​បានយូរ និងការ​ត្រេក​ត្រអាល​កាន់តែ​បានស្កប់ ស្កល់នោះ សម្រាប់ស្ដ្រី​ដែលមាន​កាមកិលេស​ខ្ពស់។

សរុបមក ដោយសារ​ក្រចេញ​ទឹកកាម ការរួមភេទ​ត្រូវបាន​អូសបន្លាយ​រយៈពេលយូរ។ ទោះបី​ជាករណី​ណាក៏ដោយ ស្ដ្រីជា ដៃគូ​ជាទូទៅ​ខកចិត្ដ ឬអាក់អន់ចិត្ដ ព្រោះថា​ស្ដ្រីដៃគូ​ចង់ឃើញ​បុរសដៃគូ​ទទួលសេចក្ដី​សុខដល់​កំពូល។ ជួនកាល​បុរសធ្វើ​ត្រាប់ជា ទទួលសេចក្ដី​សុខដល់​កំពូល។ វិបត្ដិនេះ​អាចជា​រឿងរ៉ាវ​ដុំកំភួន​នៅក្នុង​គ្រួសារ ករណីប្ដី​ប្រពន្ធចង់​បានកូន។

កម្រិតក្រចេញ​ទឹកកាម

វិបត្ដិក្រចេញ​ទឹកាមនេះ​មានកម្រិត​ផ្សេងៗគ្នា។

  • កម្រិតទី១ ៖ បុរសមិន​ដែលធ្លាប់ចេញ​ទឹកកាម​ទាល់តែ​សោះ។
  • កម្រិតទី២ បុរសអាចចេញ​ទឹកកាមបាន​តែពេលលេង​ប្រដាប់ភេទ
  • កម្រិតទី៣ បុរសអាច​ចេញទឹកកាម​ដោយឯកឯង បូករួម​នឹងការលេង​ប្រដាប់ភេទ ឬពេលស្ដ្រី​ជាដៃគូ​លិទ្ធបៀម​ប្រដាប់ ភេទ។
  • កម្រិតទី៤ បុរសអាច​ចេញទឹកកាម​ដោយតម្រូវ​ឱ្យមានការ​រួមភេទស៊ក​ប្រដាប់ភេទ​ចូលក្នុងទ្វារមាស​ស្ដ្រីក្នុង​រយៈពេល យូរ។

ក្រចេញទឹកកាម ៖ មានហេតុ ទើបមាន​ផលវិបត្ដិក្រចេញ​ទឹកកាម​ត្រូវបាន​បែងចែក​ជាពីរ​ប្រភេទ គឺប្រភេទទី១ និងប្រភេទទី២។

1. ក្រចេញទឹកកាម​ប្រភេទទី១ ជាវិបត្ដិដែល​កើតមាន​ឡើងចាប់​តាំងពីការ​រួមភេទលើក​ដំបូងម្ល៉េះ។ ប្រភេទ​ក្រចេញទឹក កាមនេះ ជារឿយៗ​ជាវិបត្ដិដែល​កើតឡើង​លើមនុស្ស​ប្រុសដែលមិន​គ្រប់បុគ្គលិក​លក្ខណៈ អៀនច្រើន​មិនហ៊ាន​និយាយស្ដី និងមិនខ្វាយ ខ្វល់ពីរឿង​រ៉ាវដែល​កើតមាន​ឡើង។ ទំនាស់ខាង​ក្នុងផ្លូវចិត្ដ ក៏ច្រើនតែ​ជាបញ្ហាដែរ។ ការព្យាបាល​ផ្លូវភេទ​ទើបអាច​ជម្រុញឱ្យ​បុរសរង គ្រោះជំនះ​អភិវឌ្ឍន៍​ការលំបាក​ក្នុងជីវភាព​រស់នៅ​របស់ខ្លួន​បាន។

ជួនកាល​ទៀត វិបត្ដិក្រចេញ​ទឹកកាមនេះ​ស្រាលៗតែ​ប៉ុណ្ណោះ បុរសអាច​លេងប្រដាប់​ភេទខ្លួន​ឯងបាន។ ប៉ុន្ដែ​មិនមាន លក្ខណៈប្រសើរ​ដូចក្នុង​ករណីស៊កលិង្គ​ចូលក្នុងទ្វារមាស​ឡើយ។ ព្រោះថា​ការប៉ះពាល់​លិង្គ តម្រូវឱ្យ​មានការ​បបោសអង្អែល​តាមបែប រិតត្បិត​ស្រើបស្រាល។ ក្នុងករណីនេះ មិនគួរ​ប្រព្រឹត្ដ​ឡើយ គួរតែ​ជ្រើសរើស​ផ្លូវសម្រេច​តម្រេកតណ្ហា និងផ្លូវឈាន​ទៅរក​សេចក្ដីសុខ ដល់កំពូល​បែបផ្សេង។ សូមទៅ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាងផ្លូវភេទ ដែលអាច​ជួយប្រាប់ និងព្យាបាល​ទាំងប្ដីទាំង​ប្រពន្ធបាន។

2. ក្រចេញទឹក​កាមប្រភេទ​ទី២ ជាវិបត្ដិ​ដែលកើត​មានឡើង​បន្ទាប់ពី​ជីវភាព​ផ្លូវភេទ​ធម្មតាគ្មាន​វិបត្ដិនេះ។ ករណីនេះ ច្រើនតែ​កើតឡើង​ដោយសារ​ការតឹងតែង​ផ្លូវអារម្មណ៍​ផ្លូវចិត្ដ ឬស្ដ្រេស្ស ដែលកើតឡើង​មុនវិបត្ដិ​ក្រចេញ​ទឹកកាម។ ម្យ៉ាងទៀត​ពេល កើតមាន​វិបត្ដិក្នុង​ទំនាក់ទំនង​ផ្លូវភេទ ដូចជាការ​មិនទុក​ចិត្ដគ្នា​ជាមួយ​ដៃគូរួមភេទ​ជាដើម ឬក៏ពេល​មានព្រឹត្ដិការណ៍​កើតឡើង​នៅពេល កំពុង​រួមភេទ ដូចជា​ភ្ញាក់ច្រឡោត​ពេលរួមភេទ​ជាដើម ព្រមទាំង​ទើបតែ​រួមភេទ​រួចមួយ​សារថ្មីៗ ទាំងនេះ​ក៏ជាការបង្ក​វិបត្ដិក្រចេញទឹក កាមដែរ។ ការវិល​មករក​លទ្ធភាព​បាញ់ចេញ​ទឹកកាម​ជាធម្មតា​វិញ កើតឡើង​វិញបន្ដិច​ម្ដងៗ បើសិន​ជាសេចក្ដី​ទុកចិត្ដ និងការធូរ ស្បើយ​ផ្លូវចិត្ដ​វិលមកភាព​ធម្មតាវិញ។

នៅមាន​មូលហេតុផ្សេងទៀត​ដែលអាច​បង្កក្រចេញ​ទឹកកាម តែដោយ​កម្រ ដូចជាករណី​ជម្ងឺសរីរាង្គ​ជាដើម។ ករណីក្រចេញ ទឹកកាម​ដែលបណ្ដាល​មកពីមូលហេតុ​សរីរាង្គ ដូចជា​វិបត្ដិប្រព័ន្ធ​ប្រសាទ ជម្ងឺខួរឆ្អឹងខ្នង ស្លាប់មួយ​ចំហៀងខ្លួន​ដោយការ​ដួលជាដើម។ ជួនអាច​កើតមានឡើង​បន្ទាប់ពី​ធ្វើការវះកាត់​ក្រពេញប្រូស្ដាត ឬប្លោកនោម ក្នុងករណីនេះ ច្រើនតែ​កើតមាន​ដោយអម​ជាមួយ​វិបត្ដិ ការឡើង​រឹងនៃលិង្គ។ ការលំបាក និងវិបត្ដិនេះ ជួនកើត​មានតែ​មួយរយៈ​ប៉ុណ្ណោះ។ ដោយឡែក​ឱសថ​មួយចំនួន​ក៏អាចមាន​ឥទ្ធិពលទី២ របស់ខ្លួន នាំឱ្យមាន​វិបត្ដិក្រចេញ​ទឹកកាម​នេះផងដែរ ដូចជា​ថ្នាំព្យាបាល​សរសៃ​ប្រសាទ ថ្នាំព្យាបាល​ផ្លូវចិត្ដ ថ្នាំព្យាបាល​លើសឈាម ថ្នាំព្យាបាល​ជម្ងឺទឹកនោមផ្អែម​ជាដើម។

សូមបន្ដអានអំពីគន្លឹះដោះស្រាយក្រពេញទឹកកាម នៅលេខក្រោយដោយអនុគ្រោះ។

ដោយ វេជ្ជ.​ លី​ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *