គ្រឿងផ្សំ
- សាច់ត្រីសណ្ដាយ (ត្រីអ្វីក៏បានតាមតែលោកអ្នកចូលចិត្ដ) លាងឱ្យស្អាតហាន់ជាកង់ៗ
- សាច់ជ្រូកបីជាន់ចិញ្ច្រាំ
- ក្រសាំង
- គល់ស្លឹកគ្រៃហាន់ស្ដើងៗ
- ស្លឹកខ្ទឹម, ស្លឹកក្រូចសើច, ម្អម, ជីនាងវង, ជីរណា ឬជីបន្លា ហាន់ជាកង់ៗ
- ម្ទេស
- ខ្ទឹមស
- ខ្ទឹមក្រហមចិញ្ច្រាំខ្លះ ដំខ្លះ
- រំដេងហាន់ជាចំណិតស្ដើងៗ
- ប្រេងឆា, ទឹកត្រី, ស្ករស, ប៊ីចេង, ប្រហុក, ម្ស៉ៅស៊ុប
អន្លក់
ស្ពៃក្ដោប, ភ្លៅកង្កែប, កញ្ជែត, ផ្កាស្នោ, ត្រសក់ ឫបន្លែអ្វីផ្សេងទៀតតាមតែលោកអ្នកចូលចិត្ដ។
វីធីធ្វើ
1. តម្រៀបត្រីក្នុងឆ្នាំងជាមួយសាច់ជ្រូកចិញ្ច្រាំ ក្រសាំង ប្រហុកទុក រួចមួយភ្លេតសិន
2. ដាក់ខ្ទះ ចាក់ប្រេងឆាចូលទុកឱ្យក្ដៅ ទើបដាក់គល់ស្លឹកគ្រៃចូល រួចលីងទាល់តែឈ្ងុយ ទើបដាក់ក្រូចសើច ម្ទេស និងរំដេងចូល។
3. បន្ទាប់មកឆ្នាំងដែលតម្រៀបត្រីនេះយកមកចាក់ទឹកចូលឱ្យល្មម ព្រោះម្ហូមនេះមិនអាចរាវពេកទេ រួចទុកឱ្យពុះសឹមយកគ្រឿង ដែលលីងទុកខាងលើមកចាក់ចូលទុកឱ្យពុះ។
4. ក្រោយពីពុះហើយ ទើបបង់ប៊ីចេង ស្ករស ម្ស៉ៅស៊ុប បន្ទាប់មកភ្លក់រសជាតិឱ្យល្មមជូរប្រៃ ទើបដាក់ស្លឹកខ្ទឹម ម្អម ជីនាងវង និងជីរ ណា ឬជីបន្លា។
5. រៀបអន្លក់ដាក់ចាន បើអាចបានគួរក្លាសេឱ្យត្រជាក់ ទើបស្រួយឆ្ងាញ់
ចំណាំ ៖ មុខម្ហូបនេះគួរទទួលទានជាមួយបាយស
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦
Leave a Reply