ក្លៀកជាចំណុចទាក់ទាញសម្រស់មួយយ៉ាងសំខាន់ផងដែរ។ ជាលក្ខណៈធម្មជាតិស្ដ្រី មិនត្រូវការរោមក្លៀកដូចបុរសទេ។ ស្ដ្រីដែលមានរោមក្លៀក ក្លៀកខ្មៅ ឬក្លៀកមានក្លិននោះ ពិតជាមិនជាទីគយគន់ដល់កែវភ្នែករបស់អ្នកផងទាំងពួងឡើយ។ ស្ដ្រីមាន ក្លៀកមិនល្អ មិនអាចស្លៀកពាក់បែបស៊ិចស៊ី លើកដៃរាំ ឬធ្វើអ្វីមួយបានពេញលេញឡើយ គឺជារឿងមួយគួរឱ្យខ្មាសអៀន។ អ្នកផង ទាំងពួងអាចនឹងវិនិច្ឆ័យលើការសម្អាតខ្លួនប្រាណរបស់លោកស្រីអ្នកនាងបាន។
ថ្វីត្បិតតែធម្មជាតិបង្កើតមនុស្សមកមិនបានល្អទាំងព្រមក៏ពិតមែនហើយ ប៉ុន្ដែដោយសារការរីកចម្រើនជឿនលឿននៃវិទ្យាសាស្ដ្រ រឿងធម្មជាតិខ្លះអាចកែច្នៃបាន។ នារីខ្លះកើតមកមានក្លៀកស ល្អស្រាប់ មិនជ្រួញ និងមិនមានធុំក្លិន។ សុភាពនារីខ្លះទៀតឋិត នៅក្នុងភាពជាយុវវ័យ ក្លៀករបស់គាត់មានសោភ័ណភាពស្អាត។ លុះឈានចូលដល់វ័យចាប់ពី៣០ឆ្នាំឡើងទៅ ដោយមិនបានថែរក្សា ក្លៀកផង នាំឱ្យក្លៀករបស់គាត់ប្រែជាខ្មៅ យារ ឬជ្រួញ។ ជាពិសេសស្បែកក្លៀកមានឡើងគ្រាប់ៗ អ្នកខ្លះមានបែកជាសង្វាជាដើម។ បញ្ហាក្លៀកលែងជារឿងគួរឱ្យបារម្ភទៀតហើយ។ ទស្សនាវដ្ដី សុខភាពយើង នៅលេខនេះ សូមណែនាំសុភាពនារីទាំងឡាយឱ្យបាន យល់ដឹងពីការថែរក្សាក្លៀក ដោយជួបជាមួយលោកស្រី លីរ៉ា នីរ៉ាន់ ម្ចាស់ហាងសម្រស់ភ្នំពេញ។
មូលហេតុក្លៀកមានសង្វា និងខ្មៅ
1. ក្លៀកមានសង្វា ៖ ស្រីខ្លះធាត់លើសទម្ងន់ខ្លាំងពេក ធ្វើឱ្យក្លៀកបែកចេញជាសង្វាបាន ឬអាចបណ្ដាលមកពីការប្រើ ប្រាស់ផលិតផលខុស ដូចជាឡេលាយជាដើម។
2. ក្លៀកខ្មៅ ៖ សុភាពនារីខ្លះមានក្លៀកខ្មៅមិនជាទីគយគន់ឡើយ សូម្បីនារីខ្លួនឯងផ្ទាល់ក៏ធុញថប់នឹងខ្លួនឯងដែរ។ ក្លៀក ខ្មៅ គឺបណ្ដាលមកពីការទម្លាប់ដករោមក្លៀកជាញឹកញយ។ ស្ដ្រីខ្លះទៀតខ្ជិលដករោមក្លៀក បែរទៅជាជ្រើសរើសយកវិធីកោររោម ក្លៀកវិញ។ ការកោររោមច្រើនដងធ្វើឱ្យគល់រោមរីកធំ និងមានពណ៌ខ្មៅ។ ប៉ុន្ដែការកោររោមក្លៀកនេះមានអត្ថប្រយោជន៍ខ្លះដែរ គឺ មិនធ្វើឱ្យក្លៀកយារ ឬជ្រួញ។
មូលហេតុក្លៀកធុំក្លិនសា
កត្ដាដែលនាំឱ្យមានក្លិនសាមានពីរយ៉ាង គឺក្លិនសាពីកំណើត និងក្លិនសាឆ្លងពីអ្នកដទៃ។
- ក្លិនសាពីកំណើត ៖ មនុស្សម្នាក់ៗកើតមកពីពូជពង្សខុសៗគ្នា។ អ្នកខ្លះមានក្លិនសាពីកំណើតតែម្ដង គឺនៅពេលធំពេញវ័យ កាលណា ខ្លួនរបស់គាត់ធុំក្លិនសាតែម្ដង ទោះបីជាគាត់ខិតខំសម្អាតខ្លួនយ៉ាងណាក៏ដោយ។ នៅពេលសម្អាតខ្លួនបានមួយម៉ោងទៅពីរម៉ោងក៏ចាប់ផ្ដើមធុំក្លិនសាទៀត។
- ក្លិនសាឆ្លងពីគេ ៖ គឺបណ្ដាលមកពីកត្ដាខ្លួនគាត់ផ្ទាល់តែម្ដង ខ្លួនគាត់មានក្លិនសា ដោយឆ្លងពីគេ តាមរយៈសម្លៀកបំពាក់។ នៅពេលគាត់ទៅខ្ចីអាវមិត្ដភក្ដិមកពាក់ ចំអ្នកកើតសា គឺសានេះឆ្លងបានយ៉ាងលឿនបំផុត។
វិធីធ្វើក្លៀកឱ្យស
សព្វថ្ងៃនេះមានផលិតផលព្យាបាលមួយចំនួនជួយធ្វើឱ្យរោមក្លៀកដុះស្ដើង ហើយមានពណ៌ស ដុះរង្វើលៗ។ លោកអ្នកអាច ប្រើផលិតផលម្យ៉ាងសម្រាប់សម្អាតរោមក្លៀក គឺជាថ្នាំសម្រាប់ជម្រុះរោមក្លៀក។ ដោយលាបវាតែរយៈពេល១០ ឬ១៥នាទី រោម ក្លៀកនឹងជ្រុះដោយឯកឯង ដោយមិនធ្វើឱ្យមានស្លាកស្នាមអ្វីទាំងអស់ដល់ស្បែកក្លៀក។ បន្ទាប់មកសូមយកសំឡីមកជូតសម្អាតចោល រួចហើយលាងទឹកសាប៊ូ ឬទឹកក្ដៅឧណ្ហៗចេញ។ បន្ទាប់មកសូមយកផលិតផលចិញ្ចឹមស្បែកម្យ៉ាងមកលាបលើស្បែកក្លៀក ដែលជាជំនួយជួយមិនឱ្យស្បែកក្លៀកយឺត ឬយារ។ សូមប្រើផលិតផលនេះ ២ទៅ៣ដងក្នុងមួយថ្ងៃ វាជួយឱ្យស្បែកក្លៀកមិនគ្រើម ធ្វើឱ្យក្លៀក មានសំណើមជានិច្ច និងជួយបណ្ដុះកោសិកាស្បែកមិនឱ្យយារ ឬជ្រួញ។
វិធីព្យាបាលបំបាត់ក្លិនសា
សុភាពនារីអាចប្រើសាច់ជូរកូរជាមួយទឹកក្ដៅឧណ្ហៗ មកដុសលាងនៅត្រង់បរិវេណក្លៀកឱ្យបានយ៉ាងហោចណាស់៣ទៅ៤ ដងជារៀងរាល់ថ្ងៃ។ ប៉ុន្ដែការធ្វើបែបនេះគ្រាន់តែបំបាត់ក្លិនក្នុងរយៈពេលខ្លះតែប៉ុណ្ណោះ។ តែលោកអ្នកត្រូវប្រើប្រាស់ថ្នាំសម្រាប់លេប និងលាបដើម្បីបំបាត់ក្លិនសាទៀត។ ពេលព្យាបាលក្នុងមួយខែដំបូងស្ទើរតែបាត់ក្លិន១០០% ហើយចូលដល់ខែទី២ និងខែទី៣ គឺជាសះ ស្បើយដាច់តែម្ដង។ សុភាពនារីនឹងជាសះស្បើយ ក្លៀកនឹងមិនធុំក្លិនទៀតឡើយ។ ប្រសិនបើក្លិនសាដែលកើតឡើងពីការឆ្លងមកពីអ្នក ដទៃមក ការព្យាបាលមានការឆាប់រហ័សជាង គឺប្រើរយៈពេលព្យាបាលតែមួយខែ សានឹងលែងមកយាយីទៀតហើយ ហើយក៏មិនប៉ះ ពាល់ដល់សុខភាពក្លៀកឡើយ។ លោកស្រី លីរ៉ា នីរ៉ាន់ ម្ចាស់ហាងសម្រស់ភ្នំពេញបានអះអាងថាការធ្វើបែបនេះ មិនមានផលប៉ះពាល់ ដល់សុខភាពក្លៀកឡើយ។
ដំបូន្មានអ្នកជំនាញ
ប្រការសំខាន់បងប្អូននារីត្រូវឧស្សាហ៍លាងសម្អាតខ្លួនប្រាណ ដោយប្រើពពួកឡេជំនួយស្បែកក្លៀក និងថ្នាំសម្រាប់ជួយកាត់ បន្ថយរោមក្លៀកកុំឱ្យដុះច្រើនពេក ឱ្យរោមក្លៀកដុះមកមានរោមតូចៗពណ៌ស ដែលសឹងថាមិនចាំបាច់កោរក៏បាន។ ការថែរក្សាក្លៀក ធ្វើឱ្យក្លៀកសមិនមែនជារឿងធម្មជាតិពីកំណើតទេ។ សំខាន់គឺសាម៉ីខ្លួនម្នាក់ៗ ត្រូវចេះថែរក្សាដោយមានប្រើជាផលិតផល ឬថ្នាំពេទ្យ ជាជំនួយ។ ជាវិធីល្អ សុភាពនារីទាំងឡាយគួរប្រើថ្នាំកាត់បន្ថយការដុះរោមក្លៀកកុំឱ្យដុះក្រាស់ពេក ដោយសារថារោមក្លៀកខុសពី ស្បែកក្បាលដែលត្រូវការបណ្ដុះសក់ឱ្យដុះសក់ច្រើន។
ប្រសិនបើសុភាពនារីមានបញ្ហាក្លៀក ដូចជាក្លៀកមានសំណើមជានិច្ច ក្លៀកធុំក្លិន ក្លៀកស្ងួតមានរបក ឬមានកន្ទួល សូម សុភាពស្ដ្រីទាំងអស់អញ្ចើញទៅពិគ្រោះជាមួយអ្នកឯកទេស ឬអ្នកជំនាញពិតប្រាកដផ្នែកខាងសើស្បែក និងខាងសម្រស់ ដើម្បីធ្វើការ ពិនិត្យ និងព្យាបាល។
ស្ដ្រីមិនអាចទុករោមក្លៀកដូចបុរសបានឡើយ ថ្វីត្បិតបុរសមានរោមក្លៀកមែន ប៉ុន្ដែក៏មានការថែរក្សារបៀបផ្សេងពីនារី ដែរ ដែលទស្សនាវដ្ដី សុខភាពយើង នឹងលើកយកពីវិធីថែរក្សារោមក្លៀកបុរសមកបកស្រាយជូនមិត្ដអ្នកអាន ដើម្បីជាការស្វែងយល់ នៅលេខក្រោយបន្ដទៀត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦
Leave a Reply