គ្រឿងផ្សំ
- ប្រហុកសាច់ល្អ
- សាច់ជ្រូកបីជាន់ចិញ្ច្រាំ
- ត្រីឆ្អើរប្រឡេះយកតែសាច់
- បង្គាក្រៀមបុក
- ត្រប់ពុតញង
- គ្រឿងបុកមានរំដេង, គល់ស្លឹកគ្រៃ, ស្លឹកក្រូចសើច, រមៀត, ខ្ជាយ, ម្ទេសឆ្អើរ, ម្ទេសហឹរ, ខ្ទឹមស, ខ្ទឹមក្រហម(បុកចូលគ្នាឱ្យម៉ត់)
- ប្រេងឆា, ទឹកត្រី, ស្ករស, ប៊ីចេង, ប្រហុក, ម្សៅស៊ុប, ខ្ទិះដូងយកក្បាលខ្ទិះ, ខ្ទឹមស, ខ្ទឹមក្រហមចិញ្ជ្រាំចូលគ្នាឱ្យល្អិត
អន្លក់
- ស្ពៃក្ដោប
- ភ្លៅកង្កែប
- កញ្ឆែត
- ត្រប់ស្រួយ
- សណ្ដែកកួរ
- ត្រសក់ ឫបន្លែអ្វីផ្សេងទៀតតាមតែលោកអ្នកចូលចិត្ដ
វីធីធ្វើ
1. ជាដំបូងត្រូវដាក់ខ្ទះទុកឱ្យក្ដៅ រួចចាក់ប្រេងឆាចូល ដាក់ត្រប់ពុតញងចូលលីងឱ្យឆ្អិនបន្ដិច រួចដួសទុកដោយទ្បែក។
2. ប្រេងឆាដែលនៅសល់ ត្រូវដាក់ខ្ទឹមស និងខ្ទឹមក្រហមចិញ្ជ្រាំចូលលីងឱ្យក្រហម ទើបដាក់គ្រឿងដែលបុករួចលីងទាល់តែឈ្ងុយ និងទ្បើងពណ៌ក្រហម។
3. ក្រោយពីធ្វើគ្រឿងទ្បើងពណ៌ក្រហមហើយ ទើបដាក់ប្រហុកចូលលីងសព្វសាច់ បើគោកត្រូវចាក់ក្បាលខ្ទិះចូលបន្ដិចទុកឱ្យពុះ
4. បន្ទាប់មកដាក់សាច់ជ្រូក, ទឹកត្រី, ស្ករស, ប៊ីចេង, ម្សៅស៊ុប, សាច់ត្រីឆ្អើ, បង្គាក្រៀមបុក, ត្រប់ពុតញង ទើបចាក់ក្បាលខ្ទិះចូល តែមិនឱ្យរាវពេកទេ ត្រូវភ្លក់រសជាតិឱ្យផ្អែម និងប្រៃបន្ដិច។
5. ពេលទទួលទាន ត្រូវផ្ទាប់ជាមួយអន្លក់បន្លែស្រស់ ហើយត្រូវបរិភោគជាមួយបាយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦
Leave a Reply