- រយៈពេលរៀបចំគ្រឿង ៖ ១៥នាទី
- រយៈពេលចម្អិន ៖ ១០នាទី
- បរិមាណមនុស្ស ៖ ២នាក់
គ្រឿងផ្សំ
- ក្ដាមសមុទ្រ ចំនួន២
- ទឹកសាតេ ២ស្លាបព្រាបាយ
- ខ្ទិះដូង ចំនួន២វែកសម្ល
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ស្ករស ១ស្លាបព្រាកាហ្វេ
- ទឹកត្រី ១ស្លាបព្រាកាហ្វេ
- ខ្ទឹមស ៣កំពឹស
- ជីនាងវង ១៥សន្លឹក
- ការ៉ុតហាន់ជាសរសៃស្ដើងៗ កន្លះចានចង្កឹះ
របៀបផ្សំគ្រឿងទឹកសាតេ
គល់ស្លឹកគ្រៃ, រំដេង, ស្លឹកក្រូចសើច, បង្គារក្រៀម, សណ្ដែកដី យកគ្រឿងទាំងអស់បុក ឬកិនបញ្ចូលគ្នាឱ្យម៉ដ្ឋ រួចយកទៅឆាជាមួយ ប្រេងឱ្យឈ្ងុយ។
វិធីធ្វើ
1. លាងក្ដាមឱ្យស្អាត ហែកជាដុំៗរួចទុកឱ្យស្រស់ទឹក។
2. ដាក់ខ្ទះឱ្យក្ដៅ ចាក់ខ្ទិះដូងចូលរម្ងាស់បន្ដិច ទើបដាក់គ្រឿងសាតេ ស្ករស ប៊ីចេង និងទឹកត្រីចូលទុកឱ្យពុះ ទើបដាក់ក្ដាមរម្ងាស់ ប្រមាណ៥នាទី ទាល់តែក្ដាមឆ្អិនរួចដាក់ការ៉ុតដែលហាន់រួចចូលជាការស្រេច។
3. នៅពេលដួសដាក់ចាន ទើបរោយស្លឹកជីនាងវងពីលើដើម្បីឱ្យមានក្លិនឈ្ងុយ។
ចំណាំ ៖ ម្ហូបនេះទទួលទានជាមួយបាយស។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦
Leave a Reply