កាលពីប៉ុន្មានខែកន្លងទៅថ្មីៗនេះ មានប្រជាពលរដ្ឋជាច្រើនសិបនាក់បានពុលស្រាសរហូតដល់បាត់បង់ជីវិត។ គិតចាប់ពីខែតុលាឆ្នាំ២០១០មក មានប្រជាពរដ្ឋខ្មែរប្រមាណ៥៩នាក់បានពុលស្រាសដែលក្នុងនោះអ្នករងគ្រោះហើយចូលទៅសង្រោះសម្រាកនៅមន្ទីរពេទ្យមានចំនួន១៨នាក់។ ឥឡូវនេះមានប្រជាជនចំនួនមួយរូបបានស្លាប់ដោយសារការពុលទឹកក្រូចទៅវិញ។
យោងតាមសារពត៌មានក្នុងស្រុកបានរាយការណ៍អោយដឺងថា មាននារីម្នាក់នៅឯខេត្ត បាត់ដំបងបានបាត់បង់ជីវិតដោយសារការពុលទឹកក្រូច។ នេះជាលើកទី២ហើយដែលមានមនុស្សស្លាប់ដោយសារតែពុលទឹកក្រូចដបដែលប្រជាពលរដ្ឋបរិភោគទៅកើតជាអាការៈពុលក្អួតចង្អោរហូតដល់អ្នកខ្លះស្លាប់បាត់បង់ជីវិត។ ករណីថ្មីនេះបានកើតឡើងនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ហេតុការណ៍នេះបានកើតឡើងនៅភូមិពេជ្រាដា ឃុំពេជ្រាដា ស្រុកភ្នំព្រឹក ដោយស្ដ្រីម្នាក់បានស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតពុលសន្លប់ធ្ងន់ធ្ងរត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីបរិភោគទឹកក្រូចដបជ័រតូចផលិតនៅប្រទេសថៃរួចមក។
ជនរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះ កេង ភេទស្រីអាយុ១៨ឆ្នាំនិងបុរសម្នាក់ផ្សេងទៀតឈ្មោះ ថូ វុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ប្រភពព័ត៌មានបានអោយដឹងថាជនរងគ្រោះទាំង២នាក់បានបរិភោគបបររួចក៏ផឹកទឹកក្រូចដបជ័រតូច។ ហើយបម្រុងនឹងទៅធ្វើការក៏ស្រាប់តែពុលរាគក្អួតចង្អោប្រកាច់នៅតាមផ្លូវត្រូវបានគេជួយសង្គ្រោះដឹកទៅព្យាបាលម្នាក់ ឯស្ត្រីម្នាក់ទៀតបានស្លាប់នៅនឺងកន្លែងមិនអាចជួយសង្គ្រោះបាន៕
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ៣ មេសា ឆ្នាំ ២០១២
Leave a Reply