វិធីទប់​​​ការបញ្ចេញ​​​ទឹកកាម

​​បុ​រស​មួយ​ចំនួន​តែង​តែ​ប្រា​ថ្នា​ចង់​បាន​ការ​រួម​ភេទ​ ដោយ​បង្ហាញ​ពី​អា​រម្មណ៍​ស្រ​ណុក​សុខ​ស្រួល​ជា​មួយនឹង​ដៃគូ​ ហើ​យ​ក៏​តែ​​ងតែ​រ​​ក​គន្លឹះ​ ​និង​​​​ទិ​ច​និក​រួម​សម្ព័ន្ធ​មេ​ត្រី​យ៉ាង​ណា​ឱ្យ​ដៃ​គូ​មាន​អារ​ម្មណ៍ល្អ​អាច​ទទួល​យក​បាននូ​វ​សកម្ម​​ភា​​ព​រួម​ភេទ​នេះ​។​​ ​ជា​​ទូ​ទៅ​បុ​រស​ ខ្លះ​តែង​តែ​មាន​បំ​ណង​ចង់​រួម​ភេទ​យូរ​ជា​មួយ​នឹង​ដៃគូ​ ​ដើ​​ម្បី​ឱ្យដៃ​​គូ​រួម​ភេទ​អស់​ចិត្ដ​ ​និង​ដល់​ចំ​ណុច​កំ​ពូល​ដូ​ចគ្នា​។​ ដើ​ម្បី​ផ្ដល់​សេ​ច​ក្ដី​សុខ​ ឱ្យ​ដៃ​គូ​ក្នុង​ពេល​រួមភេ​ទ​នោះ​ បុ​រស​ទាំង​អស់​គួរ​ជ្រើស​រើសវិ​ធីទ​ប់​ការ​បញ្ចេញ​ទឹក​កាម​ ​​ព្រោះ​អាច​ផ្ដល់​ឱ្យ​ដៃ​គូ​មាន​អារម្ម​ណ៍ស្រ​ណុ​ក សុខ​ស្រួល​ដូច​គ្នា។​ ​

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើ​ម្បីយ​ល់​ដឹង​បន្ថែម​ពី​វិធី​ទប់​ទឹក​កាម​នេះ ​ទ​ស្សនាវ​ដ្ដី ​សុខភាពយើង បាន​ជួប​សម្ភា​សន៍​លោក​វេ​ជ្ជបណ្ឌិ​ត ​អ៊ុន​ វុ​ទ្ធី គ្រូ​​ពេទ្យ​ ព្យា​បាល​ជម្ងឺ​ទូទៅ​ និង​ផ្នែក​សុខ​ភាព​បុរ​សនៃ​សមា​គ​មក​ម្ពុជា​ ហៅ​កាត់​ថា“​រ៉ាក់​” ធ្វើ​ការ​ពន្យល់​ដូច​តទៅ​។

រ​បៀបទប់ការបញ្ចេញទឹកកាម

វិធី​ទ​ប់​ការ​បញ្ចេញ​ទឹក​កាម​គឺ​ជា​ម​ធ្យោ​​បាយ​មួយ​ដើ​ម្បី​ឱ្យដៃ​គូរួ​មភេទ​ដល់​ចំណុ​ចកំ​ពូល​ទាំ​ង​អស់គ្នា​។ ​បុ​រស​មួយ​ចំ​នួន​ដែល​ ធ្វើ​ការ​រួម​​ភេទ​ទប់​ទឹក​កាម​មិន​ឱ្យ​ប​ញ្ចេញ​មក​លឿន​ គឺ​មាន​បំណ​ងចង់ឱ្យ​ដៃគូ​របស់​គាត់​ឈាន​ដល់​ចំ​ណុច​កំ​ពូល​ដំ​ណាល​គ្នា​ផ​ង​ដែរ​។ ​ដូច្នេះ​វិ​ធី​ទប់​ទឹក​កាម​ប្រ​សិន​បើ​អាច​ធ្វើ​ទៅ​រួច​ បុ​រស​គ្រប់​រូ​​ប​គួ​រតែ​ធ្វើ​​ ព្រោះ​វាជា​​សេចក្ដី​សុខ​មួយ​ស​ម្រាប់​ផ្ដល់​ចំ​ពោះ​ដៃ​គូ​រួម​ភេទ ​របស់​ខ្លួន។​ ​ករ​ណី​ខ្លះ​បុរ​សមួ​យ​ចំ​នួន​គិត​តែ​ពី​ផលប្រ​យោជ​ន៍ខ្លួ​នឯ​ង​ នៅ​ពេល​បើក​យុទ្ធ​នាកា​រ​រួម​ភេទម្ដ​​ងៗ​ប្រាថ្នា​ឱ្យតែ​រួចៗ​ ដូ​ច្នេះ​ហើយ​ ដៃ​គូ​ហាក់​បីដូចមិន​សូវ​ចាប់​អារ​ម្មណ៍​ចំ​ពោះ​ការ​រួម​ភេទ​នៅ​ពេល​ក្រោយ​ឡើយ។​ ដូ​ច​នេះ​បុរស​ទាំង​ឡាយ​ត្រូវ​ជ្រើស​រើស​វិធី​រួម​ភេទ ​យ៉ាង​ណា​ឱ្យ​បាន​ផ្ដល់​សេច​ក្ដី​សុខ​ដល់​ដៃ​គូ​ទើប​ត្រឹម​ត្រូវ​។

វិធីទប់ការបញ្ចេញទឹកកាម និងផលប៉ះពាល់

​បុ​រសទាំ​ងឡា​យ​នៅ​ពេល​រួម​ភេទ​ ប្រ​សិ​ន​បើប្រើ​​ប្រាស់​វិ​ធីទ​ប់កា​រប​ញ្ចេញទឹ​ក​កាម​បាន​ជារឿ​ង​ដ៏​ប្រសើរ​មួយ​ មិ​ន​ធ្វើឱ្យ​ ប៉ះ​ពាល់​ដល់​សុខភា​ពឡើ​យ ហើ​យ​ក៏ជា​វិធីសា​ស្ដ្រដ៏​ល្អផ​ងដែ​រ។ ​តាមកា​រស្រា​វជ្រា​វមួយ​ចំ​នួនបា​នបញ្ជា​ក់ថា​ មាន​បុរ​សច្រើនណា​ស់ ​ដែល​ប្រាថ្នា​ការ​ទប់​ទឹក​កាម​មិន​ចង់ឱ្យ​ចេញ​លឿន​ ព្រោះ​ការ​ចេញ​ទឹក​កាម​លឿនធ្វើ​ឱ្យ​ប៉ះពាល់ដ​ល់ដៃគូ​រួមភេ​ទ ​ហើយបុ​រសប្រភេ​ទនេះ ​អាច​ធ្វើឱ្យដៃ​គូធុ​ញទ្រាន់​ផងដែ​រ។​ បុរ​សប្រ​មាណជា​ង៥​០ភាគ​រយតែ​ងតែ​កង្វះ​នូវ​សមត្ថភាព​ក្នុ​ងការ​រួមភេ​ទ។ ​មាន​ន័យថា​បុរ​ស​ទាំ​ង​  នោះ​គ្រាន់​តែ​ចា​ប់​ផ្ដើម​រួម​ភេទភ្លាម​ក៏​បញ្ចេញ​ទឹក​កាមតែ​ម្ដ​​ង​។ ក​រណីខ្លះ​វា​អាច​បណ្ដាល​មក​ពី​មានជ​ម្ងឺ​ផ្នែក​ផ្លូវ​ភេទ​ផ្សេងៗ​ផ​ងដែ​រ។​

ដំបូន្មានអ្នកជំនាញ

​បុរ​សទាំ​ងឡា​យគួរ​តែ​រៀនពី​របៀ​ប​ទប់កា​របញ្ចេញ​ទឹក​កាម ​ខណៈពេ​លធ្វើកា​ររួម​ភេទ​ម្ដងៗ​ជាមួ​យដៃ​គូ​ ព្រោះ​ថាបើ​មិន​ ចេះ​ពី​របៀ​បនេះ​ទេ ​លោក​អ្នក​​មិន​អាច​ផ្ដល់​សេច​ក្ដី​សុខ​ដល់​ដៃ​គូរ​បស់​លោ​ក​អ្នក​បាន​ឡើយ​ ហើយ​អាច​ធ្វើឱ្យ​បាត់​នូវ​ការ​រួមភេ​ទជាមួ​យ ​ដៃ​គូ​នៅ​ពេល​ក្រោយទៀ​តផង​។ ដោ​យ​ឡែក​បុរសទាំ​ងឡា​យណា​ដែល​រួមភេ​ទឆា​ប់ប​ញ្ចេញ​ទឹក​កាម ​នោះ​អា​ច​បណ្ដាលម​ក​ពី​មាន​ ជម្ងឺ​ផ្នែក​ផ្លូវ​ភេទ​ផ្សេងៗ​មិន​ខាន​ឡើយ​។ ដូ​ច្នេះគួ​រប្រញាប់​ទៅ​កាន់​គ្លី​និក​ឬម​ន្ទីរ​ព្យាបា​ល ​ដើ​ម្បី​ពិ​​គ្រោះ​ជាមួ​យគ្រូ​ពេទ្យ​ជំនា​ញផ្នែ​ក សុខ​ភាព​បុរស​ឱ្យ​បាន​ឆាប់​រហ័ស​ ព្រោះ​បើ​ទុក​យូរ​វា​អាច​បន្ដ​នូវ​អស​មត្ថ​ភាព​ផ្លូវ​ភេទថែម​ទៀត​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Categories:

Leave a Reply

Your email address will not be published. Required fields are marked *