- បរិមាណមនុស្សទទួលទាន : ២នាក់
- រយៈពេលចម្អិន: ១០នាទី
- រយៈពេលរៀបចំគ្រឿងផ្សំ : ១៥នាទី
គ្រឿងផ្សំ
- បង្គា ៤ក្បាល
- ខ្ទិះដូង ១០០មីលីលីត្រ
- ម្សៅការី ១ស្លាបព្រាកាហ្វេ
- កាពិ ១ស្លាបព្រាកាហ្វេ
- គ្រឿងបុក ៣ស្លាបព្រាបាយ
- ម្ទេសឆ្អើរបុក ១ស្លាបព្រាបាយ
- ខ្ទឹមស ៣កំពឹស
- ខ្ទឹមក្រហម ៣កំពឹស
- បង្គាក្រៀម ១ស្លាបព្រាបាយ
- ទឹកដោះគោផ្អែម ១ស្លាបព្រាបាយ
- ទឹកត្រី ២ស្លាបព្រាបាយ
- ស្ករត្នោត ១ស្លាបព្រាកាហ្វេ
- អំបិល តាមតម្រូវការ
- ទឹកស៊ុប ៤០០មីលីលីត្រ
- ផ្កាច័ន ២ផ្កា
- ស្លឹកក្រូចសើចតាមតម្រូវការ
- ម្ទេសក្រហមតាមតម្រូវការ
របៀបរៀបចំគ្រឿងផ្សំ
- បង្គាយកទៅពុះខ្នងយកអាចម៍ចេញ ហើយត្រូវកាត់ជើងចេញ
- ខ្ទឹមស និងខ្ទឹមក្រហមលីងហើយបុកឱ្យម៉ត់ទុកមួយឡែក
- បង្គាក្រៀមបុកឱ្យម៉ត់ដួសទុកដោយឡែក
- ស្លឹកក្រូចសើច ហាន់ជាសរសៃវែងៗ
- ម្ទេសក្រហម ហាន់ជាសរសៃវែងៗ
របៀបធ្វើ
ដំបូងសូមដាក់ឆ្នាំងសម្លរួចចាក់ខ្ទិះដូងចូល ដាក់ម្ទេសឆ្អើរបុក ដាក់គ្រឿងបុក កាពិ ម្សៅការី បង្គាក្រៀម ខ្ទឹមសខ្ទឹមក្រហមកូរឱ្យសព្វ និងទុកឱ្យឈ្ងុយ បន្ទាប់មកដាក់បង្គាចូល។ បន្ទាប់មកទៀតចាប់ផ្ដើមផ្សំគ្រឿង ទឹកដោះគោផ្អែម ទឹកត្រី ស្ករត្នោតចូល រួចដាក់ខ្ទិះដូងថែម១០០មីលីលីត្រទៀតច្របល់ឱ្យសព្វ ហើយដាក់ទឹកស៊ុបចូលរង់ចាំរហូតដល់ពុះជាការស្រេច។
បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយនំប៉័ង ឬនំបញ្ចុក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១
Leave a Reply