តារាបង្ហាញម៉ូត និងសម្ដែងដ៏ស្រស់ស្អាត និងគួរឱ្យស្រឡាញ់នោះគឺកញ្ញា ពេជ្រ សុគន្ធា។ កញ្ញា ពេជ្រ សុគន្ធា បានប្រឡូកចូលនៅក្នុងវិស័យសិល្បៈជាងបួនឆ្នាំមកហើយ។ ពេលនេះសុគន្ធាកំពុងតែមានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនទាំងនៅ ក្រៅស្រុក និងនៅក្នុងស្រុកផងដែរ។ ឥឡូវនេះសុគន្ធាកំពុងតែមានការមមាញឹកនឹងការងារជាច្រើន ដូចជាការដើរបង្ហាញម៉ូត សម្ដែងជាខារ៉ាអូខេជាច្រើន ប៉ុន្ដែសុគន្ធាក៏មិនដែលភ្លេចឡើយនូវការថែរក្សាសម្រស់ និងសុខភាពរបស់ខ្លួន។
សុគន្ធាបានចូលមកបកស្រាយអំពីការថែរក្សាសម្រស់ជាមួយនឹងទស្សនាវដ្ដី សុខភាពយើង ដើម្បីប្រាប់ពីវិធីសាស្ដ្រថែរក្សា សម្រស់នឹងការថែរក្សាសុខភាពរាងកាយរបស់ខ្លួនជូនប្រិយមិត្ដទាំងអស់ ពិសេសគឺមិត្ដនារីទាំងឡាយឱ្យបានជ្រាបផងដែរ។
ប្រវត្ដិសិល្បៈ
កញ្ញា ពេជ្រ សុគន្ធា បានប្រឡូកចូលសិល្បៈឆ្នាំ២០០៦ គឺធ្វើជាតារាបង្ហាញម៉ូត។ សុគន្ធាធ្លាប់ធ្វើជាពិធីការិនីនៅស្ថានីយ ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ក្នុងកម្មវិធីទាន់សម័យនៅក្នុងឆ្នាំ២០០៨ និងស្ថានីយទូរទស្សន៍ My TV កម្មវិធីសប្បាយជាមួយនឹងភាពទាន់ សម័យក្នុងឆ្នាំ២០០៩។ ក្រៅពីតារាបង្ហាញម៉ូតហើយ សុគន្ធាក៏បានថតបង្ហាញម៉ូតឱ្យទស្សនាវដ្ដីជាច្រើន និងបានថតស្ពតពាណិជ្ជកម្ម មួយចំនួន។ ក្រៅពីនេះ សុគន្ធាក៏បានធ្វើជាតារាសម្ដែងផងដែរ ដោយកញ្ញាបានសម្ដែងឱ្យផលិតកម្មសាន់ដេ គឺបទមិនយកទោស ព្រោះស្នេហ៍បង ច្រៀងដោយកញ្ញា ខេមរៈស្រីពៅ និងបទ ចង់ឱ្យគេដឹង ច្រៀងដោយកញ្ញា ផាន់ ម៉ូនីកាជាដើម។ សុគន្ធាក៏ ត្រូវបានផលិតកម្មផ្សេងៗហៅឱ្យទៅថតសម្ដែងផងដែរ តែនាងមិនបានទៅនោះដោយសារតែសុគន្ធាត្រូវទៅបរទេស ដូចនេះសុគន្ធាក៏ មិនបានសម្ដែងនោះទេ ហើយភាពល្បីល្បាញរបស់កញ្ញាក៏បានធ្លាក់ចុះផងដែរ។ មកដល់ពេលនេះសុគន្ធាកំពុងតែមានការមមាញឹកនឹង ការងារជាច្រើនផងដែរ ជាពិសេសគឺការបង្ហាញម៉ូត និងសម្ដែង និងការសិក្សាជាដើម។
វិធីថែរក្សាសម្រស់
សព្វថ្ងៃនេះកញ្ញា ពេជ្រ សុគន្ធា មានការមមាញឹកច្រើននឹងការងារ តែទោះបីជាមានការមមាញឹកច្រើនយ៉ាងណាក៏ដោយ ក៏សុគន្ធាមិនដែលភ្លេចឡើយនូវការថែរក្សាសម្រស់ក៏ដូចជាការថែរក្សាសុខភាពរបស់ខ្លួនផងដែរ។ ខាងក្រោមនេះគឺជាវិធីក្នុងការ ថែរក្សាសម្រស់ និងសុខភាពរបស់កញ្ញា ពេជ្រ សុគន្ធា ដែលបានអនុវត្ដជាប្រចាំ។
- ការថែរក្សាសក់ : ក្នុងនាមជាអ្នកសិល្បៈមួយរូប សុគន្ធាតែងតែធ្វើសក់ជារៀងរាល់ថ្ងៃ ជាពិសេសគ្រប់ពេលដែលសម្ដែង។ ដូចនេះនៅពេលដែលមកដល់ផ្ទះ សុគន្ធាតែងតែកក់សក់ចេញ និងបន្ទន់សក់ផងដែរ។ នៅក្នុងមួយសប្ដាហ៍ សុគន្ធាអប់សក់ ២ដង។
– ការថែរក្សាស្បែកមុខ : សុគន្ធាតែងតែយកចិត្ដទុកដាក់បំផុតចំពោះការថែរក្សាស្បែកមុខ ព្រោះស្បែកមុខគឺមាន សារៈសំខាន់ណាស់សម្រាប់សុគន្ធា។ សុគន្ធាតែងតែប្រើឡេការពារនៅពេលថ្ងៃ និងពេលយប់ ដើម្បីឱ្យស្បែកមុខមានសំណើមគ្មានមុន។ នៅពេលដែលចេញទៅក្រៅម្ដងៗ សុគន្ធាមិនដែលភ្លេចឡើយចំពោះការប្រើឡេការពារពន្លឺថ្ងៃ។ នៅពេលដែលសម្ដែង សុគន្ធា តែងតែយកទឹកជូតសម្អាតផ្ទៃមុខ បន្ទាប់មកគឺសុគន្ធាបានប្រើហ្វូមលាងសម្អាតផ្ទៃមុខ។ សុគន្ធាតែងតែប្រើម៉ាសបិតផ្ទៃមុខជារៀងរាល់ ១សប្ដាហ៍ម្ដង។
– ការថែរក្សាស្បែកដងខ្លួន : សុគន្ធាតែងតែប្រើឡេដែលមានកម្រិតខ្ពស់ ដើម្បីការពារពន្លឺព្រះអាទិត្យ។ ហើយពេលយប់ សុគន្ធាលាបឡេការពារពេលយប់ និងផ្ដល់សំណើមដល់ស្បែក។ សុគន្ធាតែងតែប្រើសាប៊ូដុសខ្លួនដែលមានក្លិនក្រអូប និងផ្ដល់សំណើម ដល់ស្បែក ជាពិសេសសាប៊ូកម្ចាត់មេរោគ។
– ការថែរក្សាធ្មេញ : ចំពោះសុខភាពមាត់ធ្មេញ សុគន្ធាយកចិត្ដទុកដាក់បំផុត ព្រោះសុខភាពមាត់របស់សុគន្ធាតែងតែមាន បញ្ហា ដូចនេះរាល់ពេល៦ខែម្ដងសុគន្ធាបានទៅពេទ្យធ្មេញម្ដង។ សុគន្ធាតែងតែធ្វើការសម្អាតធ្មេញក្នុងមួយថ្ងៃបីដង ព្រឹក ថ្ងៃ និងមុន ពេលចូលគេង ជាពិសេសនៅក្រោយពេលទទួលទានអាហារហើយ សុគន្ធាតែងតែប្រើទឹកថ្នាំដើម្បីលាងសម្លាប់មេរោគជានិច្ច។
– ការថែរក្សាភ្នែក : ចំពោះការថែរក្សាភ្នែក សុគន្ធាបានយកចិត្ដទុកដាក់ផងដែរចំពោះបញ្ហានេះ ព្រោះសុខភាពភ្នែកមិន សូវជាមានសុខភាពល្អប៉ុន្មាននោះទេ។ នៅពេលដែលធ្វើដំណើរទៅណាមកណាម្ដងៗ សុគន្ធាតែងតែមានវ៉ែនតាការពារពន្លឺព្រះអាទិត្យ ជាពិសេសរាល់ពេលដែលសម្ដែងចប់ ឬមានបញ្ហាភ្នែកសុគន្ធាតែងតែប្រើថ្នាំបន្ដក់ភ្នែកជានិច្ច។
– ការថែរក្សារោមភ្នែក ចិញ្ចើម បបូរមាត់ : ចំពោះចិញ្ចើម សុគន្ធាមិនសូវជាយកចិត្ដទុកដាក់ថែរក្សាឱ្យបានដិតដល់នោះ ទេ ព្រោះចិញ្ចើមរបស់សុគន្ធាក្រាស់ស្រាប់។ នៅពេលដែលសម្ដែងសុគន្ធាមិនដែលគូសចិញ្ចើមនោះទេ យ៉ាងច្រើនយកខ្មៅដៃគូស ចិញ្ចើមបន្ដិចនៅលើចិញ្ចើមតែប៉ុណ្ណោះ។ ចំពោះការកោរចិញ្ចើម សុគន្ធាមិនសូវជាកោរញឹកញាប់ពេកនោះទេ តែបើកោរគឺកោរនៅ ពេលដែលចាំបាច់តែប៉ុណ្ណោះ។ បើនិយាយចំពោះរោមភ្នែក សុគន្ធាច្រើនតែពាក់រោមភ្នែកនៅពេលដែលសម្ដែង។ ចំពោះបបូរមាត់ សុគន្ធាចូលចិត្ដលាបក្រេមពណ៌ស៊ីជម្ពូ និងពណ៌ស្រាលៗ។
– ការថែរក្សាក្រចកដៃ ក្រចកជើង : សុគន្ធាមិនចូលចិត្ដលាបពណ៌ក្រចកនោះទេ ព្រោះខ្លាចធ្វើឱ្យក្រចកខូច។ សុគន្ធាតែង តែធ្វើការសម្អាតក្រចកដៃ និងក្រចកជើង យ៉ាងហោចណាស់២ដងនៅក្នុងមួយសប្ដាហ៍ ដូចជាការកាត់សាច់ និងកាត់តម្រឹមក្រចកជាដើម។
សុគន្ធាតែងតែយកចិត្ដទុកដាក់បំផុតនៅក្នុងការទទួលទានដំណេក ព្រោះការទទួលទានដំណេកគឺមានសារៈសំខាន់ណាស់ចំ ពោះសុគន្ធា ប៉ុន្ដែមិនសូវជាទៀងទាត់នោះទេ ដោយសារតែមានការមមាញឹកនឹងការងារច្រើន។ ករណីទទួលទានអាហារ សុគន្ធា មិនដែលធ្វេសប្រហែសឡើយ។ ចំណែកឯការហាត់ប្រាណវិញសុគន្ធាមិនសូវជាធ្វើនោះទេ ដោយមួយខែសុគន្ធាទៅហែលទឹកម្ដង។
គោលបំណងទៅថ្ងៃអនាគត
ក្រៅពីអាជីពជាតារាបង្ហាញម៉ូត និងតារាសម្ដែងហើយ សុគន្ធាចង់បើកហាងលក់សម្លៀកបំពាក់ និងហាងកែសម្ផស្សផ្ទាល់ ខ្លួនបន្ថែមទៀត។
បណ្ដាំផ្ញើ
សុភាពនារីទាំងអស់គួរតែយកចិត្ដទុកដាក់នៅក្នុងការថែរក្សាសម្រស់ និងសុខភាពឱ្យបានល្អ។ នៅពេលដែលមកពីកម្មវិធីអ្វី មួយត្រូវតែប្រញាប់ធ្វើការលាងសម្អាតឱ្យបានស្អាត ដើម្បីចៀសវាងការកើតមានបញ្ហាចំពោះស្បែកមុខ។ ជាពិសេសគឺត្រូវគិតគូរពី សុខភាពឱ្យបានច្រើនទើបជាការប្រសើរ ហើយអ្វីដែលល្អបំផុតនោះគឺការធ្វើលំហាត់ប្រាណ យ៉ាងហោចណាស់នៅក្នុងមួយសប្ដាហ៍ឱ្យ បានពីរដង ជាពិសេសគួរតែគិតគូរអំពីការទទួលទានអាហារឱ្យបានទៀងទាត់ អ្វីដែលល្អបំផុតនោះគឺត្រូវទទួលទានបន្លែជំនួសសាច់ ឱ្យបានច្រើនទើបជាការប្រសើរ។
ខាងលើនេះគឺជាយល់ឃើញ និងជាការអនុវត្ដន៍ផ្ទាល់របស់កញ្ញា ពេជ្រ សុគន្ធា តែប៉ុណ្ណោះ។ សូមលោកស្រីអ្នកនាងកញ្ញា ជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាត្រឹមត្រូវសម្រាប់អនុវត្ដន៍បានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ : ពេជ្រ សុគន្ធា
- អាយុ : ២០ឆ្នាំ
- ថ្ងៃខែឆ្នាំកំណើត : ១៣ ១២ ១៩៩០
- កម្ពស់ : ១,៦៣ម៉ែត្រ
- ទម្ងន់ : ៤៧គីឡូក្រាម
- ទំហំទាំងបី : ៣៤ ២៧ ៣២
- ទីកន្លែងកំណើត : ភ្នំពេញ
- បងប្អូន : ៥នាក់ ប្រុស២នាក់ ស្រី២នាក់ (ជាកូនពៅ)
- អាជីពនាពេលបច្ចុប្បន្ន : តារាបង្ហាញម៉ូត និងតារាសម្ដែង
- ស្ថានភាពគ្រួសារ : នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១
Leave a Reply