ផាន់ ម៉ូនីកា គួរតែឆ្លៀតពេលនៅក្នុងការធ្វើលំហាត់ប្រាណឱ្យ​​​បានច្រើន

ផាន់​ ​ម៉ូនីកា​ ​តារា​ចម្រៀង​ដែល​មាន​ទឹក​ដម​សម្លេង​ពី​រោះ​រណ្ដំ​ចិត្ដ​ ​និង​ទទួល​បាន​ការ​គ្រាំ​ទ្រ​យ៉ាង​ច្រើន​ពី​ស្រទាប់​យុវវ័យ​ ជា​ពិសេស​ពី​សំណាក់​មហា​ជន​ទាំង​នៅ​ក្នុង​ស្រុក​ក៏​ដូច​ជា​នៅ​ក្រៅ​ស្រុក​ផង​ដែរ​។ នី​កា​បាន​ប្រឡូក​ចូល​សិល្បៈ​ជាង​៣​ឆ្នាំ​មក​ហើយ​ ​ឥឡូវ​ នេះ​នីកា​កំពុ​ង​តែ​មាន​ការ​មមា​ញឹក​នឹង​ការងារ​ជា​ច្រើន​នៅ​ក្នុង​វិស័យ​សិល្បៈ​។ ប៉ុន្ដែ​ទោះ​បី​ជា​មាន​ការ​មមាញឹក​យ៉ាង​ណា​ក៏​ដោយ​ ក៏​ នីកា​មិន​ដែល​ភ្លេច​ឡើយ​នូវ​ការ​ថែ​រក្សា​សម្រស់​ ​និង​សុខ​ភាព​របស់​ខ្លួន​។

រូបភាពទស្សនាវដ្តីសុខភាពយើង

នីកា​បាន​ចូល​មក​បក​ស្រាយ​អំពី​ការ​ថែ​រក្សា​សម្រស់​ជា​មួយ​នឹង​ទស្សនា​វដ្ដី​ ​សុខភាព​យើង​ ​ដើម្បី​ប្រាប់​ពី​វិធី​សាស្ដ្រ​ថែ​រក្សា​ សម្រស់​ និង​ការ​ថែ​រក្សា​សុខភាព​រាង​កាយ​របស់​ខ្លួន​ជូន​ប្រិយ​មិត្ដ​ទាំង​អស់​ ពិសេស​គឺ​មិត្ដ​នារី​ទាំង​ឡាយ​ឱ្យ​បាន​ជ្រាប​ផង​ដែរ​។

ប្រវត្ដិសិល្បៈ

មុន​ពេល​ចូល​សិល្បៈ​នីកា​ធ្លាប់​ជា​សិស្ស​ដែល​សិក្សា​នៅ​វិទ្យាល័យ​ហ៊ុន​សែន​កោះ​ដាច់​។ នៅ​ចុង​ឆ្នាំ​២០០៦​ នីកា​បាន​ដាក់​ពាក្យ​ ចូល​ច្រៀង​នៅ​ផលិតកម្ម​សាន់​ដេ​ ​ដោយ​សារ​តែ​ទឹក​ដម​សម្លេង​របស់​នី​កា​ពី​រោះ​ ​ម្ចាស់​ផលិត​កម្ម​សាន់​ដេ​ក៏​បាន​ឱ្យ​នី​កា​ចូល​ច្រៀង​ប្រចាំ​ ផលិត​កម្ម​តែ​ម្ដង​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។ មក​ដល់​ពេល​នេះ​ចម្រៀង​ដែល​នីកា​ច្រៀង​ គឺ​មាន​ជា​ច្រើន​បទ​នៅ​ក្នុង​ផលិត​កម្ម​សាន់​ដេ​។ គួរ​រម្លឹក​ផង​ដែរ​ថា​ ចំពោះ​បទ​ចម្រៀង​ដែល​ល្បី​ដំ​បូង​គេ​ ​ហើយ​ធ្វើ​ឱ្យ​ទស្សនិក​ជន​ចាប់​ផ្ដើម​ស្គាល់​នីកា​នោះ​គឺ​បទ​“រំចង់​ស្រែ​កែ​ខ្លួន​”​  ​“លើក​ស្នេហ៍​ជូន​បង​”​ ​“សង្គ្រាម​ស្នេហ៍​ ​និង​វណ្ណៈ​”​ ​ដែល​បទ​ទាំង​នេះ​ធ្វើ​ឱ្យ​ទស្សនិក​ជន​មាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​ ​លើស​ពី​ការ​ស្មាន​របស់​ នីកា​ទៅ​ទៀត​។​ ​នីកា​លើក​ឡើង​ថា​ត្រូវ​បាន​ផលិត​កម្ម​មួយ​ចំនួន​ទាក់​ទង​ឱ្យ​ច្រៀង​ ​ប៉ុន្ដែ​នីកា​មិន​យល់​ព្រម​នោះ​ទេ​។​ ​សព្វ​ថ្ងៃ​នេះ​នី​កា​ មាន​ការ​មមា​ញឹក​យ៉ាង​ខ្លាំង​ក្នុង​ការ​ងារ​សិល្បៈ​ ​ទាំ​ង​ការ​សម្ដែង​ជា​ខា​រ៉ា​អូ​ខេ​ ​និង​ថត​បទ​ចម្រៀង​ថ្មីៗ​ផង​ដែរ​។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីថែរក្សាសម្រស់

សព្វ​ថ្ងៃ​នេះ​កញ្ញា​ ​ផាន់​ ​ម៉ូនីកា​ ​មាន​ការ​មមា​ញឹក​ច្រើន​នឹង​ការងារ​ ​តែ​ទោះ​បី​ជា​មាន​ការ​មមា​ញឹក​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ ក៏​នី​កា​មិន​ដែល​ភ្លេច​ឡើយ​នូវ​ការ​ថែរក្សា​សម្រស់​ក៏​ដូច​ជាការ​ថែ​រក្សា​សុខភាព​របស់​ខ្លួន​ផង​ដែរ​។​ ​ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ក្នុង​ការ​ថែ​រក្សា​ សម្រស់​ និង​សុខ​ភាព​របស់​កញ្ញា​ ​ផាន់​ ​ម៉ូនី​កា​ ​ដែល​បាន​អនុវត្ដ​ជា​ប្រចាំ​។​

– ការ​ថែ​រក្សា​សក់​ : ក្នុងនាម​ជា​អ្នក​សិល្បៈ​មួយ​រូប​ ​នីកា​តែង​តែ​ធ្វើ​ម៉ូត​សក់​ជា​ប្រចាំ​ ​ជា​ពិសេស​ក្នុង​ពេល​សម្ដែង​។​ ​នីកា​ បាន​ជ្រើស​រើស​ប្រភេទ​សាប៊ូ​កក់​សក់​ ​ដែល​ត្រូវ​ជា​មួយ​នឹង​សរសៃ​សក់​ ​និង​ស្បែក​ក្បាល​របស់​នីកា​។​ ​នៅ​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​ នីកា​តែង​តែ​អប់​សក់​២ដង​ ​ហើយ​ជា​រៀង​រាល់​ពេល​កក់​សក់​ ​នីកា​តែង​តែ​ប្រើ​ក្រែម​បន្ទន់​សក់​ជា​ប្រចាំ​ ​និង​អប់​សក់​១ដង​នៅ​ក្នុង​មួយ​​សប្ដាហ៍​។​ 

– ​ការ​ថែ​រក្សា​ស្បែក​មុខ : ចំពោះ​ស្បែក​មុខ​ ​នីកា​តែង​តែ​ប្រឈម​មុខ​នឹង​ការ​ផាត់​មុខ​ច្រើន​ដង​។​ ​ដូច្នេះ​ក្រោយ​ពី​ការ​សម្រាក​ ​ពី​ការងារ​ ​នីកា​បាន​ធ្វើ​កា​រលាង​សម្អាត​ស្បែក​មុខ​ចេញ​ជា​មួយ​នឹង​ហ្វូម​លាង​មុខ​។​ ​នីកា​បាន​ជ្រើស​រើស​ម្សៅ​ផាត់​មុខ​ដែល​មាន​គុណ​ភាព​ ល្អ​មិន​ធ្វើ​ឱ្យ​មាន​បញ្ហា​ចំពោះ​ស្បែក​មុខ​។​ ​នៅ​ពេល​យប់​នីកា​តែង​តែ​ប្រើ​ឡេ​ដែល​ផ្ដល់​សំណើម​ដល់​ស្បែក​មុខ​ ​ហើយ​នៅ​ពេល​ដែល​ចេញ​ ទៅ​ក្រៅ​ម្ដង​ៗ​ ​នីកាតែង​តែ​ប្រើ​ឡេ​ការ​ពារ​កម្ដៅ​ថ្ងៃ​ជា​និច្ច​។​   

– ការ​ថែ​រក្សា​ស្បែក​ដង​ខ្លួន​ : នីកា​តែង​តែ​ប្រើ​ឡេ​ដែល​មាន​កម្រិត​ខ្ពស់​ដើម្បី​ការ​ពារ​ពន្លឺ​ព្រះអាទិត្យ​។​ ​ហើយ​ពេល​យប់​ នីកា​លាប​ឡេ​ការពា​រ​ ​និង​ផ្ដល់​សំណើម​ដល់​ស្បែក​។​ ​នីកា​តែង​តែ​ប្រើ​សា​ប៊ូ​ដុស​ខ្លួន​ដែល​មាន​ក្លិន​ក្រអូប​ ​និង​ផ្ដល់​សំណើម​ដល់​ស្បែក​ ជា​ពិសេស​សាប៊ូ​កម្ចាត់​មេ​រោគ​។​ ​អ្វី​ដែល​ពិសេស​ជាង​នេះ​នីកា​តែង​តែ​ទទួល​ទាន​ចំណី​អាហារ​ ​ដែល​សម្បូរ​ទៅ​ដោយ​វីតា​មី​ន​ ​ដើម្បី​ជំនួយ​ ដល់​ស្បែក​ជានិច្ច​។​

– ការ​ថែ​រក្សា​ធ្មេញ : ចំពោះ​សុខភាព​មាត់​ធ្មេញ​នីកា​តែង​តែ​យក​ចិត្ដ​ទុក​ដាក់​ខ្លាំង​បំផុត​ ​ប៉ុន្ដែ​ធ្មេញ​របស់​នីកា​មិន​ដែល​មាន​ ​បញ្ហា​នោះ​ទេ​ ​ព្រោះ​នីកា​តែង​តែ​ធ្វើ​ការ​ថែ​រក្សា​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​បំផុត​។​      ​នីកា​បាន​ធ្វើ​ការ​សម្អាត​ធ្មេញ​នៅ​ក្នុង​១ថ្ងៃ​២ដង​។​ ជា​រៀង​រាល់​១ខែម្ដង​      ​នីកា​តែង​តែ​ទៅ​មន្ទីរ​ពេទ្យ​ធ្មេញ​ដើម្បី​សម្អាត​ធ្មេញ​ជានិច្ច​។​

– ការ​ថែ​រក្សា​ភ្នែក : ​ចំពោះ​សុខភាព​ភ្នែក​នីកា​មិន​សូវ​ជា​យក​ចិត្ដ​ទុក​ដាក់​ប៉ុន្មាន​នោះ​ទេ​នៅ​ក្នុង​ការ​ថែ​រក្សា​ ​ព្រោះ​ភ្នែក​ ​របស់​នីកា​មិន​ដែល​មាន​បញ្ហា​នោះ​ទេ​។​ ​ទោះ​បី​ជា​មិន​បាន​ធ្វើ​ការ​ថែ​រក្សា​ឱ្យ​បាន​ដិត​ដល់​ ​ក៏​នីកា​មិន​ដែល​​ធ្វេស​ប្រហែស​ដែរ​ ​គឺ​នីកា​តែង​តែ​ ​ទទួល​ទាន​ផ្លែ​ឈើ​ជំនួយ​ដល់​ភ្នែក​ជានិ​ច្ច​ជា​ពិសេស​គឺ​ផ្លែទទឹម​។ ​     

– ការថែរក្សារោមភ្នែក ចិញ្ចើម បបូរមាត់ : ​​ការ​ថែ​រក្សា​រោម​ភ្នែក​ ​ភាគ​ច្រើន​នីកា​តែងតែ​ប្រើ​ម៉ា​ស្កា​រ៉ា​ថែ​រក្សា​រោម​ភ្នែក​ និង​បណ្ដុះ​រោម​ភ្នែក​​​ជា​និច្ច​។​ ​ចំពោះ​ចិញ្ចើម​វិញ​ ​នីកា​ចូល​ចិត្ដ​ទុក​ចិញ្ចើម​ធម្មជាតិ​មិន​សូវ​ជា​ចូល​ចិត្ដ​កោរ​នោះ​ទេ​។​ ​ចំ​ណែក​ឯ​បបូរ​មាត់​ ​វិញ​ នីកា​ចូល​ចិត្ដ​លាប​ក្រេម​ដែល​មិន​ធ្វើ​ឱ្យ​មាន​បញ្ហា​ចំ​ពោះ​បបូរ​មាត់​ ​ហើយ​គឺ​ជា​ក្រេម​ដែល​អាច​ថែ​រក្សា​បបូរ​មាត់​កុំ​ឱ្យ​ប្រេះ​។

– ការថែរក្សាក្រចកដៃ ក្រចកជើង : ​ក្រ​ចក​ដៃ​ក្រ​ចក​​ជើង​គឺ​ធម្មតា​ ​ជា​រៀង​រាល់​ពីរ​សប្ដាហ៍​នីកា​តែង​តែ​ទៅ​ហាង​ដើម្បី​លាង​ ​សម្អាត​ម្ដង​។​ ​នៅ​ពេល​ដែល​ទៅ​ចូល​រួម​ពិ​ធី​អ្វី​មួយ​នីកា​តែង​តែ​លាប​ពណ៌​ក្រ​ចក​ទៅ​តាម​សម្លៀក​បំពាក់​ជា​និច្ច​។​

ការថែរក្សាសុខភាពរាងកាយ

​នី​កា​មិន​ដែល​ធ្វេស​ប្រ​ហែស​ឡើយ​នៅ​ក្នុង​ការ​ថែរ​ក្សា​សុខ​ភាព​រាង​កាយ​ ​ជា​ពិ​សេស​គឺ​ការ​ធ្វើ​លំ​ហាត់​ប្រាណ​តែ​ម្ដង​។​ ​ជា​រៀង​ រាល់​ថ្ងៃ​នីកា​តែង​តែ​ធ្វើ​លំ​ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​គឺ​១៥​ទៅ​២០​នាទី​ ​ដើ​ម្បី​សុខ​ភាព​របស់​នី​កា​រឹង​មាំ​ល្អ​។​ ​ចំពោះ​អាហារ​នីកា​មិន​ សូ​វ​ជា​ចូលចិត្ដ​ចំពោះ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ ​និង​ប៊ឺរ​ច្រើន​នោះ​ទេ​។​ ​សម្រាប់​ការ​ទទួល​ទាន​ដំ​ណេក​វិញ​ ​នីកា​មិន​ដែល​ ធ្វេស​ប្រហែស​ឡើយ​។​

រូបភាពទស្សនាវដ្តីសុខភាពយើង

គោលបំណងទៅថ្ងៃអនាគត

​ក្រៅ​ពី​សិល្បៈ​ ​នីកា​មិន​ទាន់​មាន​​គម្រោង​គិត​គូរ​​ទៅ​ថ្ងៃ​អនាគត​នៅ​ឡើយ​នោះ​ទេ​ ​ព្រោះ​នៅ​ពេល​នេះ​ ​នីកា​ស្រឡាញ់​អាជីព​ ​ជា​អ្នក​សិល្បៈ​ខ្លាំង​ណាស់​ ​នីកា​នៅ​តែ​ចង់​​ច្រៀង​បំពេ​អារម្មណ៍​របស់​ទស្សនិក​ជន​ជានិច្ច។

បណ្ដាំផ្ញើរបស់កញ្ញា ផាន់ ម៉ូនីកា

ចុង​ក្រោយ​នីកា​សូម​ថ្លែងអំណរ​គុណដល់​ប្រជា​ជន​ខ្មែរ​ទាំង​ចាស់​ក្មេង​ ​និង​យុវវ័យ​គ្រប់​ស្រទាប់​វណ្ណៈ​ ​ដែល​តែង​តែ​ចូល​ចិត្ដ​និង​ ​គាំ​ទ្រ​ស្រឡាញ់​រាប់​អាន​នីកា​។​ ​សូម​ជូន​ពរ​ឱ្យ​ប្រ​ជា​ជាតិ​ខ្មែរ​ទាំង​អស់​ ​រក​ស៊ី​មាន​បាន​ ​មាន​សុខ​ភាព​ ​មាន​សេចក្ដី​សុខ​សុភមង្គល​គ្រប់ៗ​ គ្រួសារ​។ ​លើស​ពី​នេះ​លោក​អ្នក​នាង​កញ្ញា​គ្រប់​រូប​គួរ​តែ​ឆ្លៀត​ពេល​នៅ​ក្នុង​ការ​ថែ​រក្សា​សុខភាព​ ​និង​សម្រស់​ឱ្យ​បាន​ល្អ​ ​ហើយ​ត្រូវ​តែ​ធ្វើ​ ​លំហាត់​ប្រាណ​ជានិច្ច ​យ៉ាង​ហោច​ណាស់​គួរ​តែ​ធ្វើ​លំ​ហាត់​ប្រាណ​១៥​នាទី​នៅក្នុង​មួយ​ថ្ងៃ​។​

ខាងលើនេះគឺជាការយល់ឃើញ​ និង​ជាការ​អនុវត្ដន៍​ផ្ទាល់​របស់​កញ្ញា​ ផាន់​ ​ម៉ូ​នី​កា​​​​​ ​តែ​ប៉ុណ្ណោះ​។​ ​សូម​លោក​ស្រី​អ្នក​នាង​កញ្ញា​ ជ្រើស​រើស​យក​អ្វី​ដែល​លោក​អ្នក​យល់​ថា​ត្រឹម​ត្រូវ​សម្រាប់​អនុវត្ដន៍​បាន​ហើយ​។

ប្រវត្ដិរូបសង្ខេប

  • ឈ្មោះ ៖ ផាន់ ម៉ូនីកា
  • អាយុ ៖ ២២ឆ្នាំ
  • ថ្ងៃខែឆ្នាំកំណើត ៖ ០៦ ០៩ ១៩៨៩
  • កម្ពស់ ៖ ១.៦០ម៉ែត្រ
  • ទម្ងន់ ៖ ៥២គីឡូក្រាម
  • ទំហំទាំងបី ៖ ៣៤ ២៨ ៣៩
  • ទីកន្លែងកំណើត ៖ កណ្ដាល
  • បងប្អូន ៖ ៧នាក់ ប្រុស៣ ស្រី៤(ជាកូនពៅ)
  • អាជីពនាពេលបច្ចុប្បន្ន ៖ តារាចម្រៀង
  • ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១


Categories:

Leave a Reply

Your email address will not be published. Required fields are marked *