វិធីសាស្ដ្រកែចង្កាឱ្យព្រែកគឺជាវិធីសាស្ដ្រមួយប្លែក ធ្វើឡើងចំពោះបុរសឬក៏ស្ដ្រីទាំងឡាយណាដែលចង់បានរូបរាងចង្កាសមទៅនឹងទម្រង់មុខស្រស់ស្អាត និងចង់បានចង្កាដែលមានលក្ខណៈព្រែក។ វិធីសាស្ដ្រកែចង្កាព្រែកនេះមានពីរប្រភេទដែលអាចឱ្យ លោកអ្នកនាងកញ្ញាជ្រើសរើសយកមកប្រើប្រាស់បាន ដូចជាការចាក់ថ្នាំ និងការវះកាត់។ វិធីសាស្ដ្រកែចង្កាព្រែកនេះបានផ្ដល់ សារៈប្រយោជន៍ជាច្រើន ជាពិសេសគឺផ្ដោតទៅលើសម្ផស្សតែម្ដង។ នេះក៏ជាវិធីសាស្ដ្រមួយដែលអាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដែរ បើសិនជាលោកអ្នកជ្រើសរើសនូវកន្លែងដែលមិនមានសុវត្ថិភាពនោះ។
វិធីសាស្ដ្រកែចង្កាព្រែក
វិធីសាស្ដ្រកែចង្កាព្រែកគឺជាវិធីសាស្ដ្រវេជ្ជសាស្ដ្រមួយ ដែលធ្វើឡើងដើម្បីឱ្យចង្កាមានរាងព្រែកស្អាតតាមរយៈការចាក់ថ្នាំ និងការវះកាត់ សមទៅនឹងទម្រង់មុខ។
វិធីសាស្ដ្រកែចង្កាព្រែក
ការកែចង្កាព្រែកនេះ គឺមានវិធីសាស្ដ្រពីរប្រភេទ។
១ . ការប្រើថ្នាំចាក់បំពេញ ៖ វាជាប្រភេទថ្នាំម្យ៉ាង ដែលអាចចាក់បញ្ចូលទៅក្នុងសាច់ អាចធ្វើឱ្យចង្កាព្រែក។ ប៉ុន្ដែនៅក្នុង ការប្រើប្រាស់ថ្នាំ គឺអាចបង្កឱ្យមានផលប៉ះពាល់ច្រើន ជាពិសេសថ្នាំដែលមិនមានប្រភពច្បាស់លាស់ អាចធ្វើឱ្យចង្កាមានបញ្ហា។
២ . ការវះកាត់ ៖ គឺជាការវះកាត់ម្យ៉ាងដែលតម្រូវឱ្យធ្វើការតចង្កា ហើយការតចង្កានេះគឺមានពីរប្រភេទដូចជា ៖
– ប្រើប្រាស់ស៊ីលីកូន ៖ មានន័យថាតម្រូវឱ្យធ្វើការវះកាត់ក្នុងមាត់ បន្ទាប់មកប្រើប្រាស់សារធាតុម្យ៉ាងដែលជាជ័រដាក់នៅ ក្នុងចង្កា ហើយជ័រនេះមានរាងព្រែកស្រាប់ ដូចនេះនៅពេលដែលដាក់ចូលទៅ គឺធ្វើឱ្យចង្កាព្រែកតែម្ដង។
– វិធីសាស្ដ្រកាត់តឆ្អឹង ៖ គឺជាវិធីសាស្ដ្រមួយដែលពិបាកធ្វើបំផុត។ ជាដំបូងត្រូវវះកាត់ចង្កា ហើយទាញចង្កាមកមុខ ធ្វើឱ្យ ចង្កាវែង បន្ទាប់មកគឺពុះកណ្ដាលដើម្បីឱ្យចង្កាព្រែក នេះគឺជាវិធីសាស្ដ្រម្យ៉ាងដែលពិបាកបំផុត ប៉ុន្ដែលទ្ធផលដែលទទួលបានគឺធ្វើឱ្យ ស្រស់ស្អាតដូចធម្មជាតិ។
សារៈប្រយោជន៍នៃវិធីសាស្ដ្រកែចង្កាព្រែក
សារៈប្រយោជន៍ធំបំផុតនោះគឺអាចធ្វើឱ្យចង្កាព្រែកស្អាត សមទៅនឹងទម្រង់មុខ និងអាចធ្វើឱ្យមានភាពទាក់ទាញថែម ទៀតផង។
ផលប៉ះពាល់នៃការកែចង្កាព្រែក
ផលប៉ះពាល់គឺទាក់ទងទៅនឹងវិធីសាស្ដ្រដែលជ្រើសរើសយកមកអនុវត្ដ។
– ប្រសិនបើលោកអ្នកជ្រើសរើសយកនូវការប្រើថ្នាំចាក់បំពេញ ដោយប្រើប្រាស់ថ្នាំចាក់មិនបានត្រឹមត្រូវ ឬក៏ថ្នាំដែលមិន មានប្រភពច្បាស់លាស់ ផលវិបាកមានដូចជាអាចធ្វើឱ្យឡើងក្រហម ឡើងពងៗ ឬក៏មានមេរោគចូល ធ្វើឱ្យរលួយសាច់ ឬក៏ធ្វើឱ្យចង្កា ឡើងរឹង។
– បើសិនជាលោកអ្នកជ្រើសរើសធ្វើការវះកាត់ ដូចជាការដាក់ស៊ីលីកូនចូល គឺអាចបង្កឱ្យមានបញ្ហា ដូចជាមេរោគចូលអាច បង្កឱ្យរលាកនៅកន្លែងដាក់ស៊ីលីកូន។
– ចំណែកឯការវះកាត់ដើម្បីកាត់ចង្កាចេញមកនោះ អាចបង្កឱ្យមានបញ្ហា ដូចជាប៉ះពាល់ដល់សរសៃប្រសាទនៅក្រោម ធ្មេញ។ កាលណាប៉ះពាល់ដល់កន្លែងនេះ គឺអាចធ្វើឱ្យស្ពឹកមាត់មួយចំហៀងខាងក្រោម។ កាលណាកាត់ឆ្អឹងអាចបណ្ដាលឱ្យឆ្អឹងមិនដុះ ឡើងវិញ ហើយធ្វើឱ្យរលួយឆ្អឹង។
ដូចនេះដើម្បីការពារកុំឱ្យកើតមានបញ្ហាទាំងនេះ លោកអ្នកនាងកញ្ញាគួរតែស្វែងរកនូវការពិភាក្សាឱ្យបានច្បាស់លាស់ ជាមួយវេជ្ជបណ្ឌិតឯកទេសសិន មុននឹងសម្រេចចិត្ដ។
វិធីការពារនៅក្រោយពេលកែចង្កាព្រែក
វិធីការពារនៅក្រោយពេលកែចង្កាព្រែកមានដូចជា ៖
– បើសិនជាការប្រើប្រាស់ថ្នាំចាក់ សំខាន់បំផុតគឺការពារកុំឱ្យត្រូវពន្លឺថ្ងៃ ព្រោះសាច់ថ្មីកាលណាត្រូវពន្លឺថ្ងៃអាចធ្វើឱ្យខ្មៅ ឬជាំ។
– ការពារកុំឱ្យមានការឆ្លងរោគដោយសារថ្នាំផ្សះ ថ្នាំបន្ថយភាពរលាក ឬក៏ត្រូវធ្វើអនាម័យសុខភាពមាត់ធ្មេញឱ្យបានស្អាត។
– កាលណាវះកាត់ឆ្អឹងគឺត្រូវប្រើថ្នាំផ្សះ បើមិនដូច្នេះទេគឺអាចធ្វើឱ្យមានបញ្ហារលាកឆ្អឹង។
ដំបូន្មានអ្នកជំនាញ
វិធីសាស្ដ្រកែចង្កាឱ្យព្រែកមានពីរប្រភេទ គឺការចាក់ថ្នាំបំពេញ និងការវះកាត់។ ដូចនេះលោកអ្នកត្រូវជ្រើសរើសនូវវិធីណា មួយដែលលោកអ្នកយល់ថាល្អ។ ជាដំបូងលោកអ្នកនាងកញ្ញាត្រូវមកពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសដែលមានជំនាញជាមុនសិន ទើបជាការប្រសើរ។ ប្រសិនបើលោកអ្នកនាងកញ្ញាជ្រើសរើសនូវការប្រើប្រាស់ថ្នាំ គឺត្រូវជ្រើសរើសថ្នាំដែលមានប្រភពច្បាស់លាស់ និងតាមការណែនាំរបស់វេជ្ជបណ្ឌិតឯកទេស។ បើសិនជាលោកអ្នកជ្រើសរើសនូវវិធីវះកាត់ គឺត្រូវជ្រើសរើសនូវកន្លែងដែលមាន សុវត្ថិភាព និងគុណភាពល្អ។
Leave a Reply