វិធីថែរក្សា​សក់អ៊ុតត្រង់

សក់ គឺជាសោភ័ណភាព​មួយទាក់ទាញ​បំផុត​សម្រាប់​សម្រស់​មនុស្ស ទាំងបុរស​ទាំងស្ដ្រី។ សរសៃសក់​ត្រង់ស្អាត​ភាគច្រើន បានមកពី​ការអ៊ុតសក់ត្រង់​ដែលជាទី​ពេញនិយម​សម្រាប់​យុវវ័យ​សម័យថ្មី។ ការធ្វើ​សក់ឱ្យត្រង់​ជារឿងងាយ​បំផុត​ប៉ុន្ដែអ្វី​ដែលសំខាន់ នោះ គឺការថែរក្សា​ក្រោយពេល​អ៊ុតសក់ត្រង់​និង​ការថែរក្សា​សុខភាព​សក់ដែល​ត្រូវខូចខាត​ដោយសារទឹក​ថ្នាំអ៊ុតត្រង់។ តើការថែ រក្សាសក់អ៊ុតត្រង់​មានអ្វីខ្លះទៅ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ចម្ងល់ទាំងនេះ​នឹងបកស្រាយ​ជូនលោកអ្នក​ដោយ​លោកស្រី លីរ៉ា នីរ៉ាន់ ម្ចាស់ហាង​កែសម្ផស្ស​សម្រស់ភ្នំពេញ​តាមរយៈ ទស្សនាវដ្ដី សុខភាពយើង។

ប្រការ​ស្វែងយល់​មុនអ៊ុតសក់ត្រង់

មុននឹង​សម្រេចចិត្ដ​ថាកែប្រែ​សរសៃសក់​របស់ខ្លួន​ឱ្យត្រង់​ស្រឡូននោះ សុភាពនារី​ទាំងអស់​ត្រូវផ្ដោត​សំខាន់​ជាដំបូង​ទៅលើ ការជ្រើសរើស​ទឹកថ្នាំ​សម្រាប់អ៊ុត។ ទឹកថ្នាំ​មានច្រើន​ប្រភេទ​ណាស់​ដូចនេះ​សូមប្រុង​ប្រយ័ត្ន​កុំព្យាយាម​រើសយក​ទឹកថ្នាំ​ក្នុងតម្លៃថោក ពេក និង​សូមជ្រើសរើស​យក​អ្នកជំនាញ​ក្នុងការអ៊ុត ទើបមិន​ធ្វើឱ្យខូច​សរសៃសក់ ឬ​សក់ឆេះ។

វិធីថែរក្សា​សក់ក្រោយ​ពេលអ៊ុតត្រង់

បន្ទាប់ពី​អ៊ុតសក់ត្រង់​ហើយ សុភាពនារី​ទាំងអស់​ត្រូវផ្ដោត​អារម្មណ៍​ទៅលើការ​ថែរក្សាសក់​វិញម្ដង។ ជាទូទៅ​ដើម្បីឱ្យ​សរ សៃសក់​ត្រង់ស្អាត​បានរយៈ​ពេលយូរ អ្នកអ៊ុតសក់ត្រង់​ទាំងឡាយ​ត្រូវតែអប់​សក់ក្នុងរយៈ​ពេល៥ថ្ងៃ​បន្ទាប់​ពីអ៊ុតរួច​និង​រយៈពេល១០ ថ្ងៃ​ក្រោយអប់​ម្ដងទៀត។ រយៈពេល១៥ថ្ងៃ​ក្រោយពី​អប់លើកទី២ លោកអ្នក​ត្រូវអប់​ជាលើកទី៣។ បន្ទាប់​មកក្នុងមួយ​ខែត្រូវអប់ ម្ដងទៀត​មិនអាច​ខកខាន​បានទេ។ ការខកខាន​ធ្វើឱ្យ​សរសៃសក់​មិន​ត្រង់ស្អាត ហើយរឹង​មិនស្រឡូនទេ​មិនដូច​សរសៃ​សក់អ៊ុតត្រង់ ដែលចង់បាន។ ហើយបើ​មានលទ្ធភាព​គួរតែប្រើ​ចំណីសក់​លាបបន្ថែម​លើសរសៃសក់​ដើម្បីឱ្យ​សក់កាន់​តែស្រឡូនស្អាត។

ប្រការគួរ​ចៀសវាង​ក្រោយពេល​អ៊ុតសក់ត្រង់

នៅពេល​ដែលសម្រេចចិត្ដ​ថាអ៊ុតសក់ត្រង់​ហើយ ត្រូវតែ​ប្រតិបត្ដិ​នូវវិធានការ​មួយចំនួន​ដើមី្ប​ថែរក្សា​សរសៃសក់​ដូចជា​ចៀសវាង​ការចងសក់ កៀបសក់​ដោយដង្កៀប ឬ​ម៉ាស៊ីន​សម្រាប់កៀបសក់​ដោយកម្ដៅ ឬ​មិនអាច​មូរសក់ទៅ​តាមចិត្ដចង់ទេ។ ម្យ៉ាង ទៀត​ទម្លាប់សៀតសក់​ទៅនឹងរង្វង់​ត្រចៀក ក៏ធ្វើឱ្យ​សក់កោង​មិនស្អាតដែរ។

វិធីជ្រើសរើស​សាប៊ូសម្រាប់​សក់អ៊ុតត្រង់

មិនមែន​ជារឿង​ងាយស្រួល​ឡើយចំពោះ​ការជ្រើសរើស​សាប៊ូកក់សក់​សម្រាប់​សក់អ៊ុតត្រង់។ ក្រោយពេល​អ៊ុតសក់រួច​ហើយ លោកអ្នក​មួយចំនួន​ប្រាកដជា​អាចជួប​នូវបញ្ហាសក់​មិនត្រង់​ដូចបំណង។ លោកអ្នក​ដឹងទេ​បើសក់​លោកអ្នក​មានសំណើម ឬ​បែកប្រេង ខ្លាំង ទោះបី​ជាលោកអ្នក​អ៊ុតសក់ត្រង់​ប៉ុន្មានដងទៀត ក៏សក់​នៅតែមិនត្រង់​ដដែល។ ព្រោះជាតិប្រេង​ដែលជាប់​នឹងសរសៃសក់​របស់ លោកអ្នក​មិនអនុញ្ញាត​ឱ្យសរសៃសក់​ត្រង់បានទេ។ ការកម្ចាត់​ជាតិប្រេង​ចេញពី​សរសៃសក់​ជាវិធីតែមួយគត់​ដែលអាច​ជួយលោកអ្នក បាន​ដោយ​ប្រើប្រេង​សាប៊ូកក់​សក់កម្ចាត់ប្រេង​(ដោយកក់​មួយថ្ងៃខាន​មួ​យថ្ងៃ)។ ប៉ុន្ដែមុន​នឹងសម្រេចចិត្ដ​ប្រើប្រាស់សាប៊ូ លោកស្រី អ្នកនាង គួរតែទៅ​ពិនិត្យ​ស្បែកក្បាល​ជាមុនសិន​ចៀសវាងការ​ប្រើទៅហើយ​មិនបាន​លទ្ធផលល្អ។ ចំណែក​ឯសរសៃសក់​ស្ងួត ហើយ បែកចុង ប៉ើងតាម​ខ្យល់នោះ​លោកស្រី​អ្នកនាង​ត្រូវប្រើសាប៊ូ​ជំនួយឱ្យសក់​មានសំណើម និង​មានទម្ងន់​មកកក់​សក់រាល់ថ្ងៃ ឬ​កក់មួយ ថ្ងៃខាន​មួយថ្ងៃ។ នៅពេល​ដែលសក់​លោកស្រី​អ្នកនាង​ត្រឡប់​មករកសភាព​ធម្មតាវិញ​(ជាតិប្រេង និងជាតិទឹកស្មើគ្នា) អាចកក់សក់ ក្នុងមួយ​សប្ដាហ៍ពីរ​ទៅបីដង​បានហើយ។

ដំបូន្មាន​អ្នកជំនាញ

នៅពេល​បច្ចុប្បន្ននេះ មានហាង​សម្រាប់អ៊ុតសក់​ត្រង់ច្រើន​ណាស់​ដូចនេះ​សុភាពនារី​ទាំងអស់​គួរតែ​ពិចារណា​ឱ្យបានច្បាស់ លាស់មុន​នឹងសម្រេចចិត្ដ​ជ្រើសរើស។ ព្រោះ​លោកស្រី​អ្នកនាង​មិនអាច​យកសរសៃសក់​ដែលជា​បញ្ហា​សោភ័ណភាព​មកលេង​សើចបាន ទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *