- បរិមាណមនុស្ស ៖ ៤នាក់
- រយៈពេលរៀបចំគ្រឿង ៖ ២០នាទី
- រយៈពេលចម្អិន ៖ ១០នាទី
គ្រឿងផ្សំរសជាតិ
- ប៊ីចេង ២ស្លាបព្រាកាហ្វេ
- ស្ករស ២ស្លាបព្រាកាហ្វេ
- ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ
- ទឹកម្ទេស ២ស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ប្រេងល្ង ១ស្លាបព្រាកាហ្វេ
- ប្រេងខ្យង ២ស្លាបព្រាកាហ្វេ
- ប្រេងឆា ១វែកតូច
គ្រឿងផ្សំសាច់ និងបន្លែ
- គ្រឿងក្នុងមាន់
- គ្រឿងសមុទ្រមាន មឹក បង្គា
- ការ៉ុត ស្នៀតពោតស្ងោរ
- ទំញំងកំប៉ុង
- ផ្សិតកំប៉ុង
- ផ្សិតក្រៀមស្ងោរជាមួយខ្ញី ស្ករស ប៊ីចេង គល់ខ្ទឹម
- ខ្ទឹមចិញ្ច្រាំ ៣កំពឹស
- ទឹកស៊ុប ១វែកធំ
- ជីគិនឆាយ ឬជីបន្លា
វិធីធ្វើ
1. ជាដំបូងត្រូវបើកភ្លើងដើម្បីកម្ដៅខ្ទះឱ្យក្ដៅ ទើបយកប្រេងឆាមកដាក់បំពងឱ្យឡើងក្រឡាត រួចដាក់សាច់ចូល។
2. បន្ទាប់ពីឆាសាច់ឱ្យឆ្អិនហើយ ទើបដាក់គ្រឿងផ្សំរសជាតិទាំងអស់ចូល ប៉ុន្ដែកុំអាលដាក់ម្រេច រួចដាក់បន្លែទាំងអស់។ បើគោក អាចដាក់ទឹកស៊ុបបន្ថែមទៀតបាន។
3. នៅពេលភ្លក់ដឹងរសជាតិសាបប្រៃហើយ ពេលដួសដាក់ចាន ត្រូវរោយម្រេច និងជីគិនឆាយ ឬជីបន្លាពីលើជាការស្រេច។
ចំណាំ ៖ សម្រាប់មុខម្ហូបនេះលោកអ្នកអាចទទួលទានជាមួយបាយស ឬទុកជាគ្រឿងក្លែមក៏បាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧
Leave a Reply