បុរស​ធាត់ និង​សុខភាព​ផ្លូវភេទ

បច្ចុប្បន្ន​នេះធាត់​កំពុង​តែរីក​រាលដាល​ជាខ្លាំង​សម្រាប់​សុខភាព​សាធារណៈ​។ ​លោក​អ្នក​ដែល​កើត​ជម្ងឺ​ធាត់​តែង​តែ​ប្រឈម​មុខជា​មួយ​ជម្ងឺ​ជាច្រើន​ ​ជាពិសេស​គឺ​ជម្ងឺ​រ៉ាំ​រ៉ៃ​តែម្ដង​ ​ដូចជា​ជម្ងឺ​បេះដូ​ង​ ​ជម្ងឺ​លើស​ឈាម​ ​ជម្ងឺ​ទឹកនោមផ្អែម​ ​លើសពី​នេះធាត់​ក៏អាច​​បង្កឱ្យ​មាន​ផល​ប៉ះពាល់​ដែលទាក់​ទង​ជាមួយ​នឹង​សុខភាព​ផ្លូវភេទ​ផងដែរ​។

រូបភាពទស្សនាវដ្តីសុខភាពយើង

​ទស្សនាវដ្ដី​ ​សុខភាពយើង​ ​ជួបសម្ភាស​លោក​វេជ្ជបណ្ឌិត​ ​អ៊ុន​ ​វុទ្ធី​ ​គ្រូពេទ្យ​ព្យាបាល​ជម្ងឺ​ទូទៅ​ ​និង​ផ្នែក​សុខភាព​បុរស​ ​នៃសមាគម​កម្ពុជា​ ​ហៅកាត់ថា​​“រ៉ាក់”​ នឹង​ធ្វើការ​ពន្យល់​អំពី​បុរស​ធាត់​ ​និង​សុខភាព​ផ្លូវភេទ​នេះជូន​​មិត្ដអ្នក​អាន​ដូច​តទៅ​។

ធាត់ ឬមិនធាត់?

ដើម្បីឱ្យដឹងច្បាស់ថាលោកអ្នក​កើត​មាន​ជម្ងឺ​ធាត់​ឬ​មិន​ធាត់​នោះ​ ​គឺ​ត្រូវ​គិត​ទៅ​តាម​​អំពី ​វាជា​ខ្នាត​អន្ដរជាតិ​មួយ​ដែល​ ​អាច​បញ្ជាក់​បាន​យ៉ាង​​ច្បាស់​​អំពី​​ភាព​ធាត់​នេះ​ ដែល​មាន​ដូចជា​ ៖

BMI ស្មើទម្ងន់ខ្លួនគិតជាគីឡូក្រាម ​ចែក​ជាមួយ​កម្ពស់​គិត​ជាម៉ែត្រ​លើក​ជា​ការេ​។

BMI­ = ទម្ងន់(គក)

(កម្ពស់)²

ដើម្បីយល់កាន់តែច្បាស់ សូមលោកអ្នក​ក្រឡេក​មើល​ឧទាហរណ៍​ខាង​ក្រោម​នេះ ​៖

BMI = Weight (Kg)/ (H)²

W = 80Kg

H = 1.58m

BMI = 80/(1.58)2 = 32.06

BMI = 32.06 ធាត់ដំណាក់កាលទី១

– BMI ទាបជា១៨.៥ទម្ងន់ក្រោមធម្មតា

– BMI ១៨.៥ ទៅដល់ ២៤.៩ ទម្ងន់ធម្មតា

– BMI ចន្លោះពី២៥ទៅដល់២៩.៩ លើសទម្ងន់

– BMI ចាប់ពី៣០ទៅដល់៣៤.៩ ​ធាត់ដំណាក់​កាល​ទី១​

– BMI ចន្លោះពី៣៥ទៅដល់៣៩.៩ ​ធាត់​ដំណាក់​កាល​ទី​២

– BMI លើសពី៤០ធាត់ខ្លាំង ​ឬក៏​ធាត់​ដំណាក់​កាល​ទី៣​

មូលហេតុដែលបណ្ដាលឱ្យកើតជម្ងឺធាត់លើសទម្ងន់

ចំពោះមូលហេតុដែលបណ្ដាលឱ្យកើតមាន​ជម្ងឺ​ធាត់​លើស​ទម្ងន់​នេះ​មាន​ច្រើន​កត្ដាដូ​ចជា​ :​

– បុ​គ្គ​ល​ដែល​ចូល​ចិត្ដ​ទទួ​ល​ទាន​អា​ហារ​ច្រើ​ន ​ឬ​ក៏​ទទួល​ទាន​ញឹក​ញាប់ ​ឬក៏ទ​ទួល​ទាន​មិន​ឈប់ ​

– ​បុគ្គ​ល​ដែល​ចូល​ចិត្ដ​ទទួល​ទានអា​ហារ​បំប៉​នច្រើ​ន ​

– ​បុគ្គល​ដែ​ល​ចូលចិ​ត្ដទ​ទួល​ទាន​អា​ហារ​ដែល​​សម្បូ​រទៅ​​ដោយ​ជាតិ​សា​ច់ហើយ​នឹង​ខ្លាញ់​

– ​បុ​គ្គល​ដែល​ផ្ដាច់​ការ​ជក់​បា​រី(​​​​ប៉ុ​ន្ដែមិ​នមែ​ន​លើក​ទឹក​ចិត្ដ​បុគ្គ​លទាំ​ង​នេះឱ្យ​បន្ដកា​រ​ជក់បា​រី​វិញនោះ​ទេ)​

-​ ​បុគ្គ​លដែ​ល​ជា​ពីជ​ម្ងឺ

​- ​​បុគ្គល​ដែ​ល​មិ​ន​សូវ​ធ្វើពល​កម្ម​បញ្ចេ​ញញើស​។​

ទំនាក់ទំនងបញ្ហាធាត់ជាមួយសុខភាពផ្លូវភេទបុរស

​នៅ​ពេល​ដែល​បុ​គ្គល​កើ​តជ​ម្ងឺធា​ត់លើ​ស​ទ​ម្ងន់ ​សុ​ខភា​ពផ្លូវ​ភេទ​អាច​មិន​ប្រក​តីដូ​ចបុ​គ្គល​ដែល​មា​​នទ​ម្ងន់​ខ្លួន​ធម្ម​តានោះ​ទេ។​ ​ព្រោះបុរសដែ​លធា​តុលើ​សទម្ងន់​អាច​ឆាប់​ហត់​នៅ​ពេល​ដែលរួម​ភេទ​ជាមួ​យដៃ​គូ នេះ​​ជា​ហេតុ​ដែល​ធ្វើឱ្យ​បុគ្គ​លប្រ​ភេ​ទនេះ​មិន​សូវ​ជា ​ចូល​ចិត្ដ​ការ​រួម​ភេទ​នោះទេ​។ ​ប៉ុ​ន្ដែបញ្ហា​អ​ន់ថ​យចំ​ពោះសុ​ខភា​ពផ្លូ​វភេ​ទ​នេះ ​ក៏​មិន​អាច​បញ្ជា​ក់ថា​ ​បណ្ដា​លម​ក​ពីប​ញ្ហាធា​ត់លើ​ស ​ទម្ងន់​តែមួ​យមុ​ខនោះ​ទេ ​វាអា​ចបណ្ដា​លម​កពី​ការ​រួម​ផ្សំជា​មួ​យនឹ​ងក​ត្ដាជា​ច្រើន​ ដែ​ល​បណ្ដាល​មក​ពីជ​ម្ងឺធា​ត់នេះ​ ដែល​មាន​ដូច​ជា ​ជម្ងឺ​លើស​ឈាម​ ជម្ងឺ​ទឹក​នោម​ផ្អែម​ ជម្ងឺ​សន្លា​ក់ ជម្ងឺ​បេះ​ដូង​ និងជ​ម្ងឺលើ​សជា​តិខ្លា​ញ់​ជាដើម​។  ​

វិធីព្យាបាលបុរសធាត់ហើយមានបញ្ហាផ្លូវភេទ

ប្រ​សិ​នបើ​បុគ្គល​ដែល​ធាត់​លើសទ​ម្ង​ន់ ហើ​យ​មានកា​រថ​យចុះ​នូវ​សម​ត្ថភា​ពផ្លូ​វភេ​ទ​ បុគ្គល​ប្រ​ភេទ​នេះ​គួរ​តែទៅ​ពិភា​ក្សា ​ជា​មួយ​គ្រូពេ​ទ្យឯ​កទេ​ស ​ដើ​ម្បីស្វែ​ង​រក​ជម្ងឺ​ផ្សេ​ងក្រៅ​ពីជ​ម្ងឺធា​ត់​នេះ។​ ប្រ​សិន​បើពិ​និត្យ​ឃើ​ញថា​ លោ​ក​អ្ន​កកើ​តមា​នជ​ម្ងឺផ្សេ​ងៗ​ទៀត​ ដែល​បណ្ដាល​មក​ពី​ជម្ងឺ​ធាត់​នេះ ​ឬ​ក៏​បណ្ដាល​មក​ពី​កត្ដា​ផ្សេងៗ​ គ្រូ​ពេទ្យ​នឹង​ធ្វើ​ការ​ព្យាបា​លទៅ​តា​ម​អាកា​ររោគ​របស់​អ្នក​ជម្ងឺ​ ក្រោយ​ពី ​ការ​ព្យា​បាល​នេះ​ហើយ​ គឺ​អា​ច​ដោះ​ស្រាយ​បញ្ហា​សមត្ថ​ភាព​ផ្លូវ​ភេទ​បាន​។ ប្រ​សិន​បើ​រក​មូល​ហេតុ​មិ​នឃើ​ញក្រៅ​ពី​ភាព​ធាត់​លើស​ទម្ងន់ ​នេះ ​គឺ​ត្រូវ​ព្យា​បាល​ដោយ​ការ​បញ្ចុះ​ទម្ង​ន់ឱ្យ​ចុះទម្ងន់​មកធ​ម្មតា​វិញ​ ទាំង​នេះ​គឺ​អាច​ជា​ការ​ព្យា​បាល​សមត្ថ​ភាព​ផ្លូវ​ភេទ​បាន​។

ផលប៉ះពាល់នៃបុរសដែលកើតមានរោគធាត់

ជម្ងឺ​ធាត់​បង្ក​ផល​ប៉ះ​ពាល់​ជាច្រើ​ន ​ដែល​លោក​អ្នក​មួយ​ចំនួ​នកំ​ពុង​តែ​ព្រួយ​បា​រម្ភ​ជាខ្លាំ​ង ​ព្រោះ​ជម្ងឺ​ធាត់​ធ្វើ​ឱ្យ​បាត់​បង់​នូវ​ សោ​ភ័ណ​ភាព​នៃ​រូ​បរា​ង ​បង្ក​ឱ្យមាន​ជម្ងឺ​ស​រសៃ​ឈាម​បេះ​ដូ​ង ជម្ងឺ​លើស​ឈាម ​ជម្ងឺ​ទឹក​នោម​ផ្អែម​ ដែល​ជា​ជម្ងឺ​រ៉ាំរ៉ៃ​​អាច​បណ្ដាល​ឱ្យអ្ន​ក ​ជម្ងឺ​បាត់​បង់​នូវ​សម​ត្ថភា​ពផ្លូវ​ភេទ​រួម​ទាំង​ជី​វិតថែ​មទៀត​ផង​។

វិធីការពារដើម្បីកុំឱ្យកើតមានបញ្ហាធាត់ ហើយចុះខ្សោយនូវសមត្ថភាពផ្លូវភេទ​

ដើ​ម្បី​ការ​ពារ​កុំ​ឱ្យ​កើត​មាន​ជម្ងឺ​ធាត់​លើស​ទម្ងន់​ ហើយ​​ប​ង្ក​ឱ្យ​កើត​មាន​នូវ​បញ្ហា​ផ្លូវ​ភេទ​នេះ ​លោក​អ្នក​ត្រូវ​តែ​ធ្វើ​ការ​កំណ​ត់ ​នូវ​ពេល​វេ​លា​ឱ្យ​បានច្បា​ស់លាស់​នៅ​ក្នុង​ការ​ទទួលទាន​អាហារ​ ហើយ​មិន​គួរ​ទទួល​ទាន​ទៅ​តាម​ចិត្ដចង់នោះ​ទេ។​ ជា​​ពិសេ​សត្រូវ​ចៀស​ វាង​ចំពោះអា​ហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់ ជាតិ​ស្ក​រ អា​ហារ​ដែល​សម្បូរ​ទៅ​ដោយសា​រជាតិបំ​ប៉​ន ​និង​ប៊ឺ​រខ្លាំ​ងពេ​ក​ ព្រោះ​អា​ហារ​ ទាំង​នេះ​អាច​បង្ក​ឱ្យ​ឡើង​ទម្ងន់​យ៉ាង​ឆា​ប់រ​​ហ័ស​។ ត្រូ​វ​ចៀស​វាង​ចំពោះ​ការ​ទទួល​ទាន​គ្រឿ​ង​ស្រវឹ​ង ព្រោះ​គ្រឿង​ស្រវឹង​ក៏​អាច​ធ្វើឱ្យ​ លោក​អ្នក​ដុះ​ក្បា​ល​ពោះ​ អ្វី​ដែល​ល្អ​បំ​ផុត​នោះ​គឺ​ត្រូវ​ធ្វើ​កា​រ​ហាត់​ប្រាណ​ឱ្យ​បាន​ទៀង​ទាត់​ ដើ​ម្បីកា​រ​ពា​រ​កុំឱ្យ​កើត​មាន​ជ​ម្ងឺផ្សេ​ងៗ​ ជា​ពិ​សេស​ជម្ងឺ​ធាត់​។​

ដំបូន្មានអ្នកជំនាញ

​ប្រ​ជាព​លរ​ដ្ឋ​ទូ​ទៅគួរ​តែ​ការ​ពារ​ខ្លួន​ ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​កើត​មាន​ជម្ងឺ​ធាត់​ ព្រោះ​​ជម្ងឺ​​ធាត់​​នេះ​ប​ង្ក​ឱ្យ​កើត​មាន​ជម្ងឺ​ជា​ច្រើន​ផ្សេង ​ទៀ​ត​ ភាគ​ច្រើន​សុទ្ធ​តែ​ជា​ជម្ងឺ​ដែល​មាន​លក្ខណៈ​រ៉ាំ​រ៉ៃ​ ដែល​ត្រូវ​ចំ​ណាយ​ពេល​នៅ​ក្នុង​កា​រព្យា​បាល​យូរ​ ដែល​ធ្វើ​ឱ្យ​ខាត​បង់​ទាំង​ថវិកា​ និង​ពេល​វេ​លា​ផង​ដែរ​។​ ប្រ​សិន​បើ​លោក​អ្នក​មាន​ឪ​ពុក​ម្ដាយ​បង​ប្អូន​កើត​មាន​ជម្ងឺ​ធា​ត់​នេះ​ ឬ​ក៏​មាន​ជម្ងឺ​លើស​ឈា​ម​ ជម្ងឺ​ទឹក​នោម​ផ្អែម​ ជម្ងឺ​លើស​ជាតិ​ខ្លាញ់​ លោក​អ្នក​គួរ​តែ​មាន​វិ​ធី​ប​​ង្ការ​ការ​ពា​រ ដើ​ម្បី​​កុំ​ឱ្យ​កើ​ត​មាន​ជម្ងឺ​ទាំង​នេះ ​អ្វី​ដែល​សំ​ខា​ន់​បំ​ផុត​នោះ​គឺ​ត្រូវ​តែ ​ចៀស​វាង​ការ​កើត​មាន​បញ្ហា​ធាត់​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *