របៀប​ជ្រើសរើស​គ្រែគេង​ឲ្យស័ក្តិសម​នឹងបន្ទប់

សុខភាពល្អក៏អាស្រ័យជាមួយនឹងការរៀបចំតុបតែងប្រើប្រាស់ម្ភារៈផ្សេងៗដែលប្រកបដោយអនាម័យ និងមានផាសុភាព​ផងដែរ។ ក្នុង​នោះការជ្រើសរើសម្ភារៈក្នុងបន្ទប់គេង គឺពិតជាចាំបាច់ណាស់សម្រាប់ការទទួលទានដំណេកដូចជាការជ្រើសរើសឈុតគ្រែគេង ដែលរួមមានពូក  កម្រាលពូក ស្រោមខ្នើយ និងភួយជាដើម ។ សម្ភារៈទាំងនេះសុទ្ធសឹងតែអាចផ្តល់ជាបញ្ហាចោទចំពោះបញ្ហាសុខភាព ប្រសិនបើមានការជ្រើសរើសមិនបានត្រឹមត្រូវ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

សូម​ម្រិយមិត្ត​ទាំងអស់​ធ្វើការ​ស្វែងយល់​ជាមួយ​ទស្សនាវដ្តី សុខភាពយើង និង​គេហទំព័រ​សុខភាពកម្ពុជា តាម​រយៈ​បទសម្ភាសន៌ ជាមួយកញ្ញា បូ​ បុគ្គលិក​នៅមជ្ឈ​មណ្ឌល​គ្រឿង​សង្ហារឹម ឌីហ្វើនីឈ័រ ដែល​ជាមជ្ឈ​មណ្ឌល ផ្គត់ផ្គង់​គ្រឿង​សង្ហារឹម​ក្នុងបន្ទប់​គេង ដែល​មានទីតាំង​ផ្ទះលេខ៣៦-៣៨ ផ្លូវម៉ៅ​សេទុង ខណ្ឌ័​ចំការ​មន ក្រុង ភ្នំពេញ ។

ជ្រើសរើសគ្រែគេងឲ្យស័ក្តសម​នឺងបន្ទប់

ជាចាំបាច់​ណាស់​ដែល​លោកអ្នក​គួរព្យា​យាម​ក្នុងការ​ជ្រើស​រើស​ជាមួយ​គ្រែ​គេង ពីព្រោះ​គ្រែ​គេង គឺជា សម្ភារៈ​សំខាន់​បំផុត​សម្រាប់​ទ្រទម្ងន់​រូបរាង​កាយ​របស់​លោកអ្នក​ជារៀង​រាល់ថ្ងៃ បន្ទាប់​ពីបំពេញ​កិច្ច​ការងារ​ផ្សេងៗ​រួចរាល់។ ការជ្រើស​រើស​គ្រែគេង គឺត្រូវតែ​តម្រូវ​ជ្រើសរើស​ទៅតាម​ទំហំ​របស់​បន្ទាប់​គេង។

បន្ទប់គេងជាន់ក្រោមដែលមានទំហំធំ

បន្ទប់​គេង​ជាន់​ក្រោម​ដែលមាន​ទំហំធំ​គឺអាច​ជ្រើស​រើស​នឹងគ្រែ​គេង​ដែលមាន​ទំហំធំ​ល្មម​សមរម្យ​ទៅតាម​ទម្រង់​របស់​ មនុស្ស​គ្រប់រូប​តាមរយៈ​កម្ពស់ ឬតាម​លក្ខណៈបន្ទប់​បែបនៅ​ម្នាក់ឯង និង​នៅជាគូ​ជាប្តី​ប្រពន្ធ​ជាដើម។ ប្រសិន​បើបន្ទប់​ដែល​សម្រាប់​គូស្វាមី​ភរិយា គួរ​ជ្រើស​រើស​យ៉ាង​ណាឲ្យ​ធំទូលាយ​បន្តិច បើសិន​ជា​លោកអ្នក​ជ្រើស​រើស​គ្រែ​គេង​ ដែល​មាន​ទំហំ​តូច​ គឺវា​ពិបាក​ក្នុងការ​ទទួល​ទាន​ដំណេក ហើយ​ធ្វើឲ្យ​រំខាន​ដល់​អារម្មណ៌ តាន​តឹង​ថែម​ទៀត​ផង ។ ដូចនេះ​ហើយ ដើម្បី​ជ្រើស​រើស​គ្រែ​គេង​ឲ្យបាន​សមរម្យ  គឺត្រូវ​ជួប ជាមួយ​អ្នក​ដែល​ជំនាញ​ច្បាស់​លាស់​ក្នុងការ​រៀបចំ​គ្រែគេង​ដែល​ពួក គាត់អាច​ដឹងពី​ទំហំ​បន្ទប់​ដែល​អាច​ដាក់គ្រែ​បែប​ណាទើប​ស័ក្តិ​សម និង​ការ​រៀបចំ​ជាមួយ​ពូកឲ្យ​ស្រប​នឹង​គ្រែគេង​ដើម្បី ងាយ​ស្រួល ក្នុងការ​សម្រាន្ត។

ហើយ​ការផ្តល់ សម្ភារៈ​ទាំងនេះ​អាច​ធ្វើឲ្យ​មាន​សោភ័ណភាព​សក្តិសម​ទាំង​បន្ទប់​គេង ទាំង​សម្ភារៈ​ផ្សេងៗ​ដែលដាក់​តាំងទៅ​តាម​ចំណង់​ចំណូល​ចិត្តនិង​ផ្តល់នូវ​ផាសុកភាព​ដូចជា​ជួយឲ្យ​ការ​សម្រាន្ត​លក់ស្កប់​ស្កល់​មិនមាន​សំឡេង​រំខាន​តាមរយៈ​ការប្រែ​ខ្លួនចុះ​ឡើង​បានយ៉ាង​ងាយ។

បន្ទប់គេងជាន់ខាងឡៅតឿ

ក្នុង​ការ​ជ្រើសរើស​គ្រែគេង​ជាមួយ​បន្ទប់​ជាន់ឡៅ​តឿ ការ​ជ្រើសរើស​គ្រែគេង​ក៏ត្រូវ​តែស័ក្ត​សម​ផងដែរ។ ដូច្នេះ​ការ​ជ្រើស​រើសក៏ ត្រូវជួប​ជាមួយ​អ្នកជំនាញ​ដែល​គ្រប់គ្រង​សម្ភារៈ​ក្នុង​បន្ទប់​គេង ថាតើ​គួរជ្រើស​រើស​គ្រែ​គេងទំហំ​បែបណា ដើម្បី​ឲ្យសម​ស្របជា​មួយ​ទំហំ​របស់​បន្ទប់។ ព្រោះ​ភាគច្រើន​បន្ទប់​នីមួយៗ​គឺមាន​ទំហំ​បន្ទប់​ខុសប្លែក​ពីគ្នា។ ដូច្នេះ​ដើម្បី​ជ្រើសរើស​គ្រែគេង​ឲ្យ​សក្តិសម​នឹង​បន្ទប់​គេង​ជាន់​ឡៅតឿ​បែបណា នោះគឺត្រូវ​តែទទួល​ការផ្តល់​ប្រឹក្សា​យោបល់​បន្ថែម​ពីអ្នក​ជំនាញឲ្យ​បានច្បាស់​លាស់ ដើម្បី​បង្កើន​សោ​ភ័ណភាព​ក្នុង​បន្ទប់​ក៏ដូចជា​ការ​រៀបចំ​ឲ្យមាន​របៀប​ត្រឹម​ត្រូវ​ផងដែរ។

ការបង្កើនផាសុភាពក្នុងបន្ទប់គេង

ការទទួល​ទាន​ដំណេក​សុខស្រួល​ក៏អាស្រ័យ​លើការ​បរិយាកាស​ក្នុង​បន្ទប់​គេងផង​ដែរ។ បើក្នុង​បន្ទប់​គេង ពោរ​ពេញទៅ​ដោយ​បាក់តេរី និងមាន​ក្លិនមិន​ល្អនោះ ការ​ទទួលទាន​ដំណេក​របស់​លោកអ្នក​មិនអាច​ស្កប់ស្កល់​ឡើយ។ ដូច្នេះ​ការរៀបចំ និង​ការ​ថែរក្សា​សម្ភារៈ​បន្ទប់​គេងមិន​ត្រឹមត្រូវ​មិនត្រឹម​តែមិន​បានផ្តល់​សោភ័ណភាព​ដល់​បន្ទប់គេង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់នូវ​គុណ​វិបត្តិ​ចំពោះ​បញ្ហា សុខភាព​ផងដែរ។ បន្ទប់​គេង​ដែល​ពោរ​ពេញ​ទៅដោយ​ផាសុកភាព កាន់តែ​បង្កើត​នូវ​អារម្មណ៌​ស្រស់​ស្រាយ​ និង​ភាព​រីករាយ គ្រប់​ពេល​វេលានៅ​ក្នុងការ​ទទួល​ទាន​ដំណេក​របស់​លោកអ្នក ។

ការថែរក្សាបន្ទប់គេង

ក្នុង​បន្ទប់គេង​ដើម្បីឲ្យ​មាន​បរិយា​កាស​ល្អប្រសើរ ដែលអាច​ផ្តល់ផា​សុកភាព​ប្រពៃ ក៏​អាស្រ័យទៅ​លើការ​តុប​តែង​ជាមួយ​នឹង សំភារៈ​ផ្សេងៗ​ដែលជា​គ្រឿង​សង្ហារឹម​មានដូចជា​គ្រែ​គេង ពូក កម្រាល​ពូក ទូសំអាង ។ល។ អ្វីទាំង​នេះសុទ្ធ​សឹង​ជា​សម្ភារៈ ដែល​ត្រូវ​ព្យាយាម​សម្អាត​ជារៀង​រាល់​សប្តាហ៌។ ដូច​នេះ ចាំបាច់​បំផុត​នោះ​គឺធ្វើ​យ៉ាង​ណា​ឲ្យសម្ភារៈ​ទាំង​នោះ​នៅថ្មី និង​ស្អាត​ជានិច្ច ជាពិសេស​នោះគឺ គ្រែ​គេង តុ ទូ រឺផ្ទាំង គំនូរ​ដែលតាំង​នៅលើ​ជញ្ចាំងជាដើម គឺអាច​សម្អាត​ជាមួយ​និង​ក្រណាត់​ស្អាត ដោយ​បោសជូត​ធូលី ដែល​រុំជាប់ ជាមួយ ជើងគ្រែ និង​តាមតុទូ​ផ្សេងៗ ដើម្បី​ជៀសវាង​នូវការ​ទទួល​មេរោគ​តា​មរយៈ​ធូលីដី​ដែល​បាន​តោង​ជាប់ ជាមួយ សម្ភារៈ​នៅក្នុង​បន្ទប់​ទាំងនោះ ដែល​អាចធ្វើ​ឲ្យ​លោកអ្នក​កាន់តែ​មាន​អារម្មណ៌​ស្មុគស្មាញ ។

បណ្តាំផ្ញើ

បើសិន​ជា​លោកអ្នក​មិនគិត​គូរអំពី​បញ្ហា​ក្នុងការ​ជ្រើសរើស​ជាមួយ​សម្ភារៈ​បន្ទប់​គេង​នោះទេ សូ​មលោកអ្នក​ពិចារ​ណា​ឡើង​វិញ ក្នុង​ការ​ព្យាយាម​យកចិត្ត​ទុកដាក់​ជាមួយ​សម្ភារៈ​ផ្សេងៗ​ក្នុង​បន្ទប់​គេង។ ការថែ​រក្សា​សម្ភារៈ​ក្នុងបន្ទប់​គេង​ក៏ជា​ផ្នែក​មួយ​ក្នុងការ​ផ្តល់​នូវ​អារម្មណ៌​ល្អ ជាមួយ​នឹង​ផាសុកភាព​ផងដែរ ។ បើសិន​ជាមិន​គិតគូរ ដូចជា​ការសម្អាត និងការ​តុបតែង​នោះទេ អាច​ធ្វើឲ្យ​អារម្មណ៌​តានតឹង ធុញថប់ និងអាច​ឆ្លងនូវ​ជម្ងឺ​ផ្សេងៗ​ទៀតផង។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ២៥ មេសា ឆ្នាំ​ ២០១២

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *