របៀប​ថែរក្សា​ទូទឹក​កក

បច្ចុប្បន្ន​នេះវិទ្យា​សាស្ដ្ររីក​ចម្រើន សេដ្ឋកិច្ច​ទីផ្សារ​ឈាន​ឡើង គេហដ្ឋាន​នៅតាម​ទីក្រុង​មានទូ​ទឹកកក​ប្រើប្រាស់ ដើម្បី​កាត់​បន្ថយ​ពេល​វេលា​មួយ​ចំនួន​ដែលត្រូវ​ចំណាយ​ទៅទី​ផ្សារទិញ​ទំនិញ​ប្រចាំថ្ងៃ។ ទូទឹក​កកជា​ជំនួយ​ការយ៉ាង​សំខាន់​ក្នុងការ​រក្សាទុក គ្រឿង​បរិភោគ​និងរក្សា​ការពារ​ម្ហូប​អាហារ​ប្រចាំថ្ងៃ។ ទោះបី​វាមិន​មែនជា​បញ្ហា​ស្មុគ​ស្មាញ ក៏ប៉ុន្ដែ​អាយុ​កាលរបស់​ទូទឹកកក​អាស្រ័យ ទៅលើ​ការប្រើ​ប្រាស់​និងការ​ការពារ​សម​ស្របផង​ដែរ។ មានវិធី​ងាយៗ​មួយចំនួន​ដែល​ទស្សនាវដ្ដី សុខភាព​យើង សូម​លើកមក​ជម្រាប​ជូន​លោកអ្នក​ជា​ពិសេស​ស្ដ្រីមេ​ផ្ទះស្វែង​យល់អំ​ពីវិធី​ថែរក្សា​ទូទឹក​កក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទូទឹក​កក ជាអ្វី?

ទូទឹក​កកមាន​រាងជា​ប្រអប់​បួនជ្រុង​ទ្រវែង មានភារៈ​ច្រើន​យ៉ាង​សម្រាប់​ដាក់ទឹក​ឱ្យត្រ​ជាក់ ឬបង្កក​ទឹក​សម្រាប់​ផ្ទុក​ម្ហូបអា ហារ​និងជួយ​ថែរក្សា​ការពារ​ម្ហូប​អាហារ​សម្រាប់​ចិញ្ចឹម​រាងកាយ និងជួយ​សន្សំ​ថវិកា​ទៀតផង។ ទូទឹក​កកជា​ប្រដាប់​សម្រាប់​ទុកនូវ ម្ហូប​អាហារ​ប្រចាំថ្ងៃ​មិនមែន​សម្រាប់​ដាក់តាំង​វត្ថុ​បុរាណទេ។ ជា​សំខាន់​ទូទឹក​កកមិន​មែនធ្វើ​ឱ្យចំ​ណីអា​ហារត្រ​ជាក់ទេ។ វាផ្ដល់​កម្ដៅ​និង​សំណើម​ចេញពី​កន្លែង​បិទជិត​មួយដែល​មានលំ​នាំដូច​គ្នានឹង​ម៉ាស៊ីន​ត្រជាក់​ដែរ។

ទូទឹក​កកភាគ​ច្រើនមាន​បន្ទប់​សម្រាប់​ដាក់២​ថត មួយ​សម្រាប់​បង្កក និងមួយ​ទៀត​សម្រាប់​ឱ្យ​ត្រជាក់។ ទូទឹក​កក​មានប្រ ព័ន្ធតែ​មួយ​ខ្យល់​ទាំងអស់​ប្រមូល​ផ្ដុំ​សម្រាប់​ធ្វើឱ្យ​ត្រជាក់​នៅ​កន្លែង​ដាក់​ម្ហូប​អាហារ ហើយរត់​ចេញពី​ផ្នែក​មួយទៅ​ផ្នែកមួយ​ទៀតដោ  យចាប់​ផ្ដើម​ចេញពី​កន្លែង​បង្កក។ ទូទឹក​កកដែល​ប្រើនៅ​ក្នុងបន្ទប់​ត្រជាក់​ប្រើកម្ដៅ​ពី៣៧​ទៅ៤០​អង្សា និងនៅ​ក្នុងបន្ទប់​បង្កក​ប្រើសី តុណ្ហ​ភាពពី​០ទៅ៥​អង្សា។

របៀប​ប្រើ​ប្រាស់​ទូទឹក​កក

  • លោកអ្នក​មិនអាច​ទុកម្ហូប​អាហារ ឬភេស​ជ្ជៈដោយ​មិនបាន​គ្របឱ្យ​ជិត​ឡើយ។ ស៊ុតដែល​ដាក់នៅ​តាម​ប្រឡោះ​ប្រអប់​ស៊ុ
  • តអាច​នឹងឆាប់​ខូចជាង​ស៊ុតដែល​ដាក់ក្នុង​ប្រអប់ ពីព្រោះ​ជាតិទឹក​ត្រូវបាត់​បង់តាម​រយៈ​សម្បក​ស៊ុត។
  • ទូទឹក​កក​ដំណើរ​ការបាន​ល្អហើយ​តម្លៃ​ប្រើទាប​បំផុត លោកអ្នក​ប្រើត្រឹម​តែ៣​ភាគ៤​នៃកម្លាំង​ម៉ាស៊ីន​ទាំងមូល​បានហើយ ។
  • សូមកុំ​ព្យាយាម​ដាក់ម្ហូប​អាហារ​ច្រើនពេក​នៅក្នុង​ទូទឹក​កក ព្រោះអាច​ធ្វើឱ្យ​សីតុណ្ហ​ភាពត្រ​ជាក់មិន​គ្រប់គ្រាន់ ជា​ហេតុនាំ​ឱ្យខូច​អាហារ។ បន្លែ ផ្លែឈើ និងសាច់​ស្រស់​ត្រូវដាក់​ក្នុងថង់​នីឡុង ឬប្រអប់​ផ្លាស្ទិក មុនពេល​ដាក់ចូល​ទៅក្នុង​ទូទឹក​កក ដើម្បី​កុំឱ្យ​ស្រ ពាប់​ស្វិត។ ចំពោះ​គ្រឿង​បរិភោគ​ប្រភេទ​មានក្លិន ដូចជា​ប្រហុក ម៉ាំ ទឹកត្រី ត្រីងៀត​ជាដើម គួរតែ​ចៀសវាង​កុំទុក​ក្នុងទូ​ទឹកកក ដើម្បី ចៀសវាង​កុំឱ្យ​មានក្លិន​មិនល្អ​ហើយ​ឆ្លងក្លិន​ទៅម្ហូប​អាហារ​ដ៏ទៃ​ទៀត។ មិនត្រូវ​ទុកម្ហូប​អាហារ​ក្ដៅពេក​ចូលទេ ព្រោះវា​អាច​ស្រូប កម្រិត​ត្រជាក់​របស់ទូ​ទឹកកក។ នៅពេល​យកទឹក​កកចេញ​ពីទូទឹក​កក មិនត្រូវ​យកលោ​ហៈដែល​រឹង ឬស្រួច​ដូចកាំ​បិតមក​គាស់យក​ទឹក កកទេ​ព្រោះ​ប្រព័ន្ធ​ត្រជាក់​ផលិតពី​លោហៈ​ធាតុយ៉ាង​ស្ដើង​ងាយ​ធ្លាយលេច​ចេញ​ឧស្ម័ន។ ជាទូ​ទៅរវាង​ពីរ​សប្ដាហ៍​ម្ដង លោកអ្នក​គួរតែ សម្អាត​បន្ទប់​បង្កក​ដើម្បីកុំ​ឱ្យទឹក​កកក្រាស់​ពេក។
  • ប្រសិន​បើ​លោកអ្នក​មិននៅ​ផ្ទះមួយ​រយៈពេល​លើសពី​មួយខែ​នោះ លោកអ្នក​គួរតែ​យកម្ហូប​អាហារ​ចេញពី​ទូទឹក​កកឱ្យអ ស់​រួចហើយ​ផ្ដាច់​ចរន្ដ​អគ្គីសនី​ចេញ។ បន្ទាប់​មកលាង​ទូទឹក​កកជា​មួយល្បាយ​ទឹកសូដា និងទឹក​ធម្មតា ហើយចំហ​បន្ទប់តូច​ៗក្នុងទូ​ទឹក កក។

វិធី​សម្អាត​ទូទឹក​កក

ក្នុងការ​សម្អាត​ទូទឹក​កក ជំហាន​ដំបូង​ត្រូវជូត​ឱ្យបាន​ស្អាតនូវ​អ្វីៗ​ដែល​កំពប់ឱ្យ​បាន​ប្រញាប់​ប្រញាល់​បំផុត។ ត្រូវមាន​ទម្លាប់​ក្នុងមួយ​សបា្ដហ៍​ម្ដង ប្រមូល​របស់​របរ​ចាស់​ប្រុងខូច​ចោល​ចេញ។ នៅ​ពេល២ ឬ៣​ខែម្ដង លោកអ្នក​ត្រូវលាង​សម្អាត​ផ្ទៃក្នុង​នៃទូ​ទឹកកក​ដោយយក​ទឹកសូដា​២ស្លាប​ព្រាបាយ​ដាក់ទៅ​ក្នុងចំណុះ​ទឹក៣​ភាគ៤​នៃល្បាយ​នេះ មិនមែន​ជាទឹក​តុកស៊ីក​តែវា​ជួយ​សម្អាត​បានល្អ។ ករ​ណីដែល​លោកអ្នក​ដាក់ទូ​ទឹកកក​ក្នុងកន្លែង​មិនស្អាត ២ដង​ក្នុងមួយ​ឆ្នាំលោក​អ្នកត្រូវ​លើកចង្អើរ​ដែកដែល​គ្របនៅ​លើធុង​បង្កក ឬប្លុក​ហើយ​ប្រមូល​សម្រាម​ចេញដោយ​ប្រើ​ឧបករណ៍​ស្រូបយក​សម្រាម​តាមចន្លោះ ឬមួយ​ក៏ប្រើ​ច្រាស់ដែល​មានដង​វែង​សម្រាប់​ជូត​សម្អាត ។ ម្យ៉ាង​ទៀត​នៅពេល​ដែលទូ​ទឹកកក​មានក្លិន​ល្អខ្លាំង​ហើយ​ជាប់ងំ​នៅក្នុងទូ លោកអ្នក​ចាំបាច់​ត្រូវយក​ម្ហូបចេញ​ពីទូ​ឱ្យអស់​ហើយអនុ វត្ដន៍​ដូចខាង​ក្រោមៈ

  • ពង្រាយ​កាហ្វេ​ស្ងួត ឬកាក​តែនៅ​លើថាស ហើយយក​ទៅដាក់​នៅក្នុង​ទូ រួចបើក​កុងតាក់​ក្នុងទូ​ឱ្យធ្វើ​ការរហូត​ទាល់តែ​អស់ ក្លិន។
  • ប្រសិន​បើក្លិន​នេះអ​សោច ឬស្អុយ​ខ្លះនោះ លោកអ្នក​ត្រូវទុក​ទូទឹក​កកចោល​រយៈពេល​មួយខែ​ដោយផ្ដាច់​ចរន្ដ​អគ្គីសនី​ចោ ល។ បើមិន​ដូច្នោះ​ទេ លោកអ្នក​អាចយក​ក្រដាស​កាសែត​ញាត់ចូល​គ្រប់ថត​នៃទូ បន្ទាប់​មកយក​ចានដែល​មានទឹក​ដាក់ក្នុង​ទូ ហើយ​បញ្ជាឱ្យ​វាធ្វើ​ការមួយ​សបា្ដហ៍ រួចដក​ក្រដាស​កាសែត​ចេញ ហើយ​លាងទូ​ឱ្យស្អាត។ បន្ដធ្វើ​របៀប​នេះទៀត បើទូ​នៅតែ​មានក្លិន ធ្វើ រហូត​ទាល់តែ​អស់ក្លិន។

បណ្ដាំ​ផ្ញើ

សូមចង​ចាំថា​បើបន្ទប់​បង្កកមិន​ត្រូវបាន​សម្អាតទេ ធូលី និងសក់​អាចកក​ក្លាយជា​ដុំហើយ​ដែលនាំ​ឱ្យក្ដៅ។ កាលណា​ប្រព័ន្ធ កម្ដៅ​ឡើង​វាធ្វើ​ឱ្យអាយុ​នៃការ​ប្រើប្រាស់​ទូទឹក​កកមាន​រយៈពេល​ខ្លី។ ប្រសិន​បើប្រព័ន្ធ​កម្ដៅ​ទូទឹក​កករក្សា​បានល្អ លោកអ្នក​អាចប្រើ វាបាន​ជារៀង​រហូត។

ទូទឹក​កកមាន​តម្លៃថ្លៃ ដូចនេះ​បើចង់​ប្រើវា​ឱ្យបាន​យូរ សមនឹង​តម្លៃ លោកអ្នក​ចាំបាច់​ត្រូវចេះ​ថែរក្សា។ មានទូ​ទឹកកក​ខ្លះ​អាចប្រើ​បាន​រហូត​ដល់ទៅ​២០ឆ្នាំ​ដោយគ្មាន​បញ្ហា​ឡើយ។ ក្រៅពី​នេះការ​ជ្រើស​រើសទូ​ទឹកកក​យកមក​ប្រើ ក៏ទាម​ទារឱ្យ​លោកអ្នក​ចេះ​ជ្រើស​រើសផង​ដែរ​ដើម្បី​សន្សំ​សំចៃ​ថាមពល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Categories:

Leave a Reply

Your email address will not be published. Required fields are marked *