សុដន់មិនត្រឹមតែសម្រាប់ចិញ្ចឹមទារកនោះទេ ប៉ុន្ដែសុដន់ក៏បានត្រូវលើកតម្កើងសម្រាប់បញ្ហាសោភ័ណភាពនិងសុភមង្គល ផ្លូវភេទដែរ។ មានស្ដ្រីមួយចំនួនត្រូវបាត់បង់សម្រស់សុដន់ទាំងស្រុងនៅពេលបំបៅកូនព្រោះពេលនេះស្ដ្រីច្រើនជួបនឹងបញ្ហា ដូចជា សុដន់យារធ្លាក់ ក្បាលសុដន់ប្រែពណ៌ ឬក៏សុដន់ស្វិតតូចជាដើម។ បញ្ហាទាំងនេះជាការរំខានយ៉ាងខ្លាំងដែលធ្វើឱ្យស្ដ្រីព្យាយាមកែច្នៃឱ្យ ត្រឡប់មកដូចដើមវិញ។ ចំពោះបញ្ហាពណ៌របស់ក្បាលសុដន់មិនចោទចំពោះតែស្ដ្រីមានកូននោះទេ ស្ដ្រីខ្លះមានពណ៌ក្បាលសុដន់ ស្រអាប់ខ្មៅពីកំណើតតែម្ដង។ តើធ្វើដូចម្ដេចដើម្បីកុំឱ្យសុដន់ប្រែពណ៌បាន។
កញ្ញា ញ៉ែត ថារី បានពេញចិត្ដចូលរួមបកស្រាយពីវិធីថែទាំក្បាលសុដន់ តាមរយៈទស្សនាវដ្ដី សុខភាពយើងជូនមិត្ដអ្នក អាន និងសុភាពស្ដ្រីឱ្យបានជ្រាបអំពីបញ្ហានេះ។ ស្ដ្រីគ្រប់រូបតែងតែចង់បានពណ៌ក្បាលសុដន់ស្រស់ស្អាតទោះបីជាអនុវត្ដន៍តាមវិធី សាស្ដ្របែបណាក៏ដោយ។ ការថែរក្សាក្បាលសុដន់ជាពិសេសពណ៌ក្បាលសុដន់អាចប្រតិបត្ដិតាមវិធីសាស្ដ្រពីរប្រភេទ គឺថែទាំដោយការ ប្រើផលិតផលជំនួយ និងតាមបែបធម្មជាតិ។
វិធីថែទាំពណ៌ក្បាលសុដន់តាមបែបធម្មជាតិ
សោភណ័ភាពបែបធម្មជាតិអ្នកណាក៏ចង់បានដែរ ព្រោះវាមិនធ្វើឱ្យមានផលប៉ះពាល់ហើយមានលក្ខណៈងាយស្រួលនិងចំណាយថវិកាតិចបំផុត ដោយគ្រាន់តែជ្រើសរើសផ្លែឈើ ដូចជាប៉ិគក់ ត្រសក់ ប៉េងប៉ោះជាដើមប្រភេទណាមួយមកបិតពីលើ។ មុន ដំបូងត្រូវរើសផ្លែឈើដែលលោកអ្នកពេញចិត្ដបន្ទាប់មកយកទៅលាងទឹកឱ្យស្អាតរួចសូមកិនឱ្យម៉ត់ហើយលាងក្បាលដោះជាមួយ សាប៊ូដោយជូតសម្អាតឱ្យស្ងួត ទើបយកផ្លែឈើកិននោះទៅបំពោកពីលើក្បាលសុដន់ហើយទុកប្រហែលជា១៥ទៅ២០នាទី ទើបលាង ទឹកសម្អាតចេញបាន។ ការអនុវត្ដន៍ជារៀងរាល់ថ្ងៃក្នុងរយៈពេល៣ទៅ៤សប្ដាហ៍ទើបទទួលបានលទ្ធផលល្អប្រសើរជាងមុន។
វិធីថែទាំពណ៌ក្បាលសុដន់ដោយប្រើផលិតផលជំនួយ
ជាធម្មតា ការប្រើផលិតផលជំនួយចៀសមិនផុតឡើយនូវការប៉ះទង្គិចជាមួយស្បែក និងសុខភាព គ្រាន់តែតិចឬច្រើនតែ ប៉ុណ្ណោះ។ ប៉ុន្ដែបើជ្រើសរើសផលិតផលបានល្អត្រឹមត្រូវ ផលប៉ះពាល់ក៏មិនអាចកើតមានដែរ។ ចំពោះការថែរក្សាក្បាលសុដន់ដោយ ការប្រើផលិតផល គឺសំដៅលើការជ្រើសរើសផលិតផលមកលាបធ្វើឱ្យក្បាលសុដន់មានពណ៌ស៊ីជម្ពូ។ មុនលាប ជាដំបូងត្រូវសម្អាត ក្បាលដោះជាមួយសាប៊ូសិន ទើបលាបផលិតផលនោះជាក្រោយ តែគប្បីលាបនៅពេលយប់។ ការលាបផលិតផលឆាប់ទទួលបាន លទ្ធផលដោយគ្រាន់តែលាបតែ១ទៅ២សបា្ដហ៍ឃើញខុសប្លែកពីមុន។
ដំបូន្មានអ្នកប្រឹក្សា
ស្ដ្រីភាគច្រើនទោះបីជាពណ៌ក្បាលសុដន់មិនសូវមានពណ៌ល្អក៏ដោយ ក៏មិនយកចិត្ដទុកដាក់ដែរ។ សូមគិតម្ដងទៀតអំពី បញ្ហាទាំងនេះ ព្រោះក្បាលដោះមិនស្អាតគ្មានអនាម័យអាចបង្កជាជម្ងឺបាន។ ហេតុដូចនេះហើយគប្បីយកចិត្ដទុកដាក់ទៅលើការថែ រក្សាក្បាលសុដន់ ដើម្បីកាត់បន្ថយជម្ងឺ និងជួយបង្កើនសម្រស់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧
Leave a Reply