ហេង ប៊ុនលាភ ម្នាក់ៗ​សុទ្ធតែ​រវល់ តែសុខ​ភាព​សំខាន់

លោក​ហេង ប៊ុនលាភ ជាតារា​ចម្រៀង​មួយដួង​ដែលមាន​ការពេញ​និយម​និងទទួល​ស្គាល់ពី​ទស្សនិក​ជនគ្រប់​ស្រទាប់។ មិន តែ​ប៉ុណ្ណោះ​ដោយសារ​ភាពស្រស់​សង្ហា​របស់​លោក​ទើបធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍​ពីម្ចាស់​ផលិតកម្ម​ជាច្រើន​បានអញ្ជើញ​រូបលោក ទៅថតជា​ខ្សែភាព​យន្ដ។ ភាពប៉ិន​ប្រសព្វ និងសេចក្ដី​ក្លាហាន​ក្នុងការ​សម្ដែងបាន​ធ្វើឱ្យ ហេង​ប៊ុនលាភ​មានភាព​ល្បីល្បាញ​ដូចសព្វ​ថ្ងៃ នេះ។ ទស្សនិក​ជនពិត​ជាចង់​ដឹងពី​វិធី​ថែរក្សា​រូបរាង​កាយ​និង​សម្រស់​របស់​លោកជា​មិនខាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​បំបាត់​ចម្ងល់​របស់​ទស្សនិក​ជន លោក​ហេង ប៊ុនលាភ​បានចូល​ខ្លួនបក​ស្រាយជូន​មិត្ដអ្នក​អានឱ្យ​បានជ្រាប​តាមរយៈ ជួប​សម្ភាស​ជាមួយ​ទស្ស​នាវដ្ដី សុខភាពយើង។

ប្រវត្ដិ​មុនចូល​វិស័យ​សិល្បៈ

ហេង ប៊ុនលាភ ជាកូន​កសិករ​មួយរូប​រស់នៅ​ខេត្ដបាត់​ដំបង។ ក្រោយពី​ប្រឡង​ជាប់មធ្យម​សិក្សា​ទុតិយ​ភូមិ​លោកបាន​ធ្វើ ដំណើរ​ចាកចេញ​ពីខេត្ដ​បាត់ដំបង​មករស់​នៅជាមួយ​បងធម៌​ស្ថិតនៅ​ស្រុកកៀន​ស្វាយខេត្ដ​កណ្ដាល។ ដោយសារ​លោកមាន​សំនៀងពី រោះ​និងភាព​ស្រស់​សង្ហាបាន​ធ្វើឱ្យ​ក្រុម​គ្រួសារ​ក៏ដូចជា​មិត្ដភក្ដិ​ជំរុញ​ឱ្យទៅ​ច្រៀង​នៅតាម​ភោជនីយ​ដ្ឋាន វង់តន្ដ្រី​នានាក្នុង​ទីក្រុងភ្នំ ពេញ​និងចូល​រួមប្រកួត​ប្រជែង​ក្នុងកម្ម​វិធី​បុរស​ឯកនារី​ឯកនៅ​ស្ថានីយ​ទូរទស្សន៍​អប្សរា។ លោកក៏​បាន​សម្រេច​ចិត្ដចូល​រួមប្រ​ឡងតាម ការ​ជំរុញ​របស់​មិត្ដភក្ដិ និងក្រុម​គ្រួសារ។ ការចូល​រួមប្រ​ឡងអស់​រយៈ​ពេលជា​ច្រើនខែ រូបលោក​ទទួល​បានជ័យ​លាភី​លេខ២​ប្រចាំ​ស្ថា នីយ​ទូរទស្សន៍​អប្សរា​ក្នុងឆ្នាំ​២០០១។ ក្រោយពី​បានប្រឡង​ជាប់ លោកបាន​បន្ដអាជីព​ជាអ្នក​ចម្រៀង និងជា​តារាសម្ដែង​រហូតមក​ដល់ សព្វថ្ងៃ។

វិធី​ថែរក្សា​សម្រស់

លោកហេង ប៊ុនលាភ មានរូប​រាងស្រស់​សង្ហា​តាំងពី​កំណើត។ ហេតុដូច​នេះហើយ​លោកមិន​ចូលចិត្ដ​ប្រើ​ផលិត​ផលអ្វី​ច្រើន នោះទេ។ ខាងក្រោម​នេះ គ្រាន់តែ​ជាការ​អនុវត្ដ​ប្រចាំ​ថ្ងៃរបស់​លោក។

  • ការថែរក្សាធ្មេញ រយៈពេល​ពី៦ខែ​ទៅ១​ឆ្នាំ លោកទៅ​ពិនិត្យ​ធ្មេញម្ដង​ដើម្បី​ចង់ដឹង​ថាធ្មេញ​របស់លោក​មានបញ្ហា ឬ យ៉ាង​ណា។ ទន្ទឹម​នឹងនោះ​ផងដែរ លោកមិន​ចូលចិត្ដ​ប្រើទឹក​ថ្នាំខ្ពុរ​មាត់ទេ​ព្រោះ​លោកមាន​អារម្មណ៍ថា​ពិបាកទ្រាំ​នៅពេល​ខ្ពុរ។
  • ការថែរក្សាសក់ សក់របស់​លោក​ប៊ុនលាភ​មាន​សុខភាព​ល្អកម្រ​ជ្រុះ​ណាស់​ជា​ពិសេស​លោក​មិនដែល​ប្រើ​ផលិត​ផលអ្វី ដើម្បី​ជំនួយ​សក់ឡើយ។ លោក​គ្រាន់តែ​កក់សក់​ជាមួយ​សាប៊ូ​ដែលជា​ជំនួយ​សរសៃ​សក់​អោយទន់​រលោង​តែប៉ុណ្ណោះ។
  • ការថែរក្សាភ្នែក ប៊ុនលាភ​កម្រពាក់​វ៉ែនតា​ណាស់ ព្រោះ​លោកគិត​ថាពេល​ពាក់ទៅ​មិនស្រស់​ស្អាតដូច​យុវវ័យ។ ប៉ុន្ដែ នៅពេល​បើកឡាន​ផ្លូវឆ្ងាយ ទើបលោក​ពាក់ម្ដង​កាល ដើម្បី​ការពារ​ពន្លឺថ្ងៃ។
  • ការថែរក្សាស្បែកមុខ និងស្បែកខ្លួន នៅពេល​ងូតទឹក លោក​តែងតែ​ដុស​សាប៊ូ ដើម្បី​បំបាត់​ជាតិ​ក្អែល​និងបំបាត់​ជាតិ ខ្លាញ់លើ​ស្បែក។ លោកមិន​ប្រើឡេ​ការពារ​កម្ដៅ​ថ្ងៃ និង​ផលិត​ផល​ផ្សេងៗ​ទៀតនោះ​ទេ​ព្រោះ​ខ្លាចមាន​ប្រតិកម្ម​ដល់​ស្បែក។

វិធី​ថែរក្សា​សុខភាព​រាង​កាយ

លោក​ហេង ប៊ុនលាភ មួយថ្ងៃ​ទទួល​ទាន​អាហារ​៣ពេល​ជាទៀង​ទាត់។ លោកមិន​រើស​ចំណី​ឡើយ​អាហារ​ដែលអ្នក​ដទៃ ញ៉ាំបាន លោកក៏​អាចញ៉ាំ​បានដែរ ហើយ​លោក​ចូលចិត្ដ​ទទួល​ទាន​ប្រហុក​ជាងគេ។ មុនពេល​ឡើងឆាក​លោក​តែងតែ​ថែរក្សា​សម្លេង រយៈពេល​២ថ្ងៃ ដោយតម​នូវ​ចំណី​អាហារ​មួយ​ចំនួន។ ទោះបី​ជាលោក​មានការ​មមាញឹក​យ៉ាងណា​ក្ដីក៏​លោក​ត្រូវតែ​គេងឱ្យ​បានគ្រប់ គ្រាន់ក្នុង​មួយថ្ងៃ​ប្រាំបី​ម៉ោង។ ដោយ​ឡែក​ការហាត់​ប្រាណ​នៅផ្ទះ​លោក​ចូលចិត្ដ​កាយ​វិការ​គ្រប់​រូបភាព សំខាន់​ឱ្យតែ​អាចជួយ​សម្រួល ដល់​សព៌ាង្គ​កាយ។ លោក​ចូលចិត្ដ​ហាត់​កីឡា​នៅពេល​ទំនេរពី​ការងារ​ដូចជា​កីឡា​វាយ​ប៉េងប៉ុង លើកដុំ​ដែកជា​ដើម។ ជាធម្ម​តារយៈ ពេល៦​ខែទៅ​១ឆ្នាំ លោក​អញ្ជើញ​ទៅពិនិត្យ​សុខភាព​ម្ដង។

បំណង​សម្រាប់​ថ្ងៃ​អនាគត

លោក​ហេង ប៊ុនលាភ​បាន​ប្រកប​អាជីព​ជាអ្នក​ចម្រៀង និងតារា​សម្ដែង​មានរយៈ​ពេលយូរ​ឆ្នាំមក​ហើយ។ ប៉ុន្ដែ​ទោះជា យ៉ាង​ណាក៏​ដោយ​សម្រាប់​ថ្ងៃ​អនាគត​លោក​មិនអាច​បន្ដ​អាជីព​ជាអ្នក​សិល្បៈ​រហូតបាន​ឡើយ។ ទន្ទឹម​នឹងនោះ​ថ្ងៃ​អនាគត​លោកមាន គម្រោង​ចង់បើក​អាជីវ​កម្មដោយ​ខ្លួនឯង តែលោក​មិនទាន់​កំណត់​ច្បាស់ថា​អាជីវ​កម្មបែប​ណានោះ​ទេ​ព្រោះ​មិនទាន់​មានថវិកា​គ្រប់ គ្រាន់នៅ​ឡើយទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

បណ្ដាំ​ផ្ញើរបស់​ហេង ប៊ុន​លាភ

គ្មាន​នរណា​ម្នាក់មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ថែរក្សា​រូបរាង​កាយនោះ​ទេ ព្រោះ​ម្នាក់ៗ​សុទ្ធតែ​រវល់។ ទោះបី​ជាមិន​សូវមាន ពេលវេលា​យ៉ាងណា​ក៏ដោយ លោកអ្នក​ត្រូវគិត​ពីសុខ​ភាពជា​សំខាន់។ លោកអ្នក​គប្បី​ឆ្លៀតពេល​ខ្លះ​ថែរក្សា​សុខភាព​រូបរាង​កាយ ដើម្បី ចៀសផុត​ពីជម្ងឺ​បៀត​បៀន ព្រោះ​សុខភាព​ជាកត្ដា​ចម្បង​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ។ ប្រការ​សំខាន់​ជាងគេ​គឺមិន​ត្រូវប្រើ​គ្រឿង​ញៀន និង ទទួល​ទានជាតិ​សុរា​ហួស​ហេតុនោះ​ទេ។

ប្រវត្ដិរូប​សង្ខេប

  •        ឈ្មោះ ៖ ហេង ប៊ុនលាភ
  •        អាយុ ៖ ២៨ឆ្នាំ
  •        កម្ពស់ ៖ ១,៧៦ ម៉ែត្រ
  •        ទម្ងន់ខ្លួន ៖ ៧៥ គីឡូក្រាម
  •        បងប្អូន ៖ ៤នាក់ ប្រុស៣ ស្រី១ (ជាកូនទី១)
  •        កម្រិត​វប្បធម៌ ៖ បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ
  •        ទីកន្លែង​កំណើត ៖ ខេត្ដ​បាត់ដំបង
  •        ស្ថានភាព​គ្រួសារ៖ រស់នៅ​ជាមួយ​ក្រុមគ្រួសា

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *