​លិង្គ​ងាប់​​​​នៅ​​​​អាយុ​​​​២៥​ឆ្នាំ​

ខ្ញុំ​បាទ​អាយុ​២៥​ឆ្នាំ​ហើយ​ តែ​មិន​ដឹង​ជា​យ៉ាង​ម៉េច​ទេ​ រាល់​ពេល​រួម​ភេទ​ពិបាក​ឡើង​រឹង​ខ្លាំង​ណាស់​។​ ពេល​ដែល​ខ្ញុំ​រួម​ភេទ​ ជា​មួយ​សង្សារ​ ទោះ​បី​គាត់​ថើប​ឬ​ស្ទាប​ប​បោស​អ​ង្អែល​ខ្ញុំ​បាទ​យ៉ាង​​ណា​​ក៏​ដោយ​ ​ក៏​មិន​ឡើង​រឹង​ដែរ​។​ តើ​មក​ពី​មូល​ហេតុ​អ្វី​ទៅ​?​ សូម​លោក​វេ​ជ្ជ​ប​ណ្ឌិត​ជួយ​ខ្ញុំ​ផង​។​ លោក​ អ​.​ ស​.​ ហ​ អា​យុ​២៥​ឆ្នាំ​ ក្រុង​ព្រះ​សី​ហ​នុ​

​វេ​ជ្ជ​បណ្ឌិត​ លី​ ចេង​ហ៊ុយ​ ៖​ បុរស​អាយុ​២៥​ឆ្នាំ​អាច​មាន​បញ្ហា​វិ​បត្ដិ​លិង្គ​មិន​ឡើង​រឹង​ ដោយ​សារ​ក​ត្ដា​ផ្លូវ​ចិត្ដ​។​ ​ប៉ុន្ដែ​អាច​ជា​ករ​ណី​អាច​ពន្យ​ល់​បាន​​​ ជា​អា​ទិ​​ក្នុង​ករ​ណី​បុរស​នោះ​ឬ​ប្អូន​ប្រុស​មាន​ជម្ងឺ​ទឹក​នោម​ផ្អែម​ ​ឬ​ការ​ទ​ទួល​ទាន​សុរា​ គ្រឿង​ស្រ​វឹង​ ឬ​គ្រឿង​ញៀន​ច្រើន​ជា​ដើ​ម​។​ ករណី​ប្អូន​ប្រុស​អា​ចជា​​ហេតុ​ផល​សរីរៈ​សាស្ដ្រ​ ​ឬ​ផល​ប៉ះ​ពាល់​ទៅ​លើ​រាង​កាយ​ ដោយ​សា​រ​កត្ដា​ផ្លូវ​ចិត្ដ​ វិបត្ដិ​ណា​មួយ​ ឬ​ការ​មិន​សូវ​មាន​ចំ​ណង់​ជា​ដើម​។​ ​បើ​ប្អូន​ប្រុស​ចង់​ដឹង​ច្បាស់​ ត្រូវ​ទៅ​ជួប​អ្នក​ជំនាញ​ខាង​ផ្លូវ​ភេទ​ ទើប​ប្រសើរ​ ពី​ព្រោះ​ពិ​បាក​ក្នុង​ការ​វិ​និច្ឆ័យ​ដោយ​កង្វះ​ព័ត៌​មាន​ ​និង​រ​ក​ឃើញ​ពី​មូល​ហេតុ​ពិត​ប្រាកដ​។​ ជា​រួម​ សូម​ប្អូន​ប្រុស​កុំ​ព្រួយ​បារម្ភ​អី​ គឺ​អាច​ព្យាបាល​បាន​នោះ​ទេ​។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Categories:

Leave a Reply

Your email address will not be published. Required fields are marked *