លោកអ្នកបានជ្រាបរួចមកហើយប្រការ៥ចំណុចខុសគ្នានៃរឿងផ្លូវភេទរបស់បុរស និងស្ដ្រីនៅលើទំព័រទស្សនាវដ្ដី សុខភាពយើង លេខមុននេះ។ ក្រៅពីភាពខុសគ្នានៃកាមារម្មណ៍ ចំណង់ចំណូលចិត្ដ ភាពសុខស្រួលដល់កំពូល អំណត់ផ្លូវភេទ និងសភាព ស្រើបស្រាលបុរស និងស្ដ្រី នៅមានសភាពខុសគ្នាផ្សេងទៀតដូចតទៅនេះ។
ការបបោសអង្អែល គឺជាការស្ទាបអង្អែល ថើប ជញ្ជក់ ឬលិទ្ធ មុនពេលមានការស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាស។ ការ ប្រព្រឹត្ដមុនពេលរួមភេទនេះ គឺបានផ្ដល់ឱ្យដៃគូរួមភេទនូវការយកចិត្ដទុកដាក់ទៅលើតម្រេកតណ្ហាស្រើបស្រាលរៀងៗខ្លួន។ ប៉ុន្ដែតើ ពួកគាត់មានកើតមានស្រើបស្រាលដំណាលគ្នាឬក៏អត់?
- ចំពោះស្ដ្រី : ការបបោសអង្អែលត្រូវមានរយៈពេលយូរ។ ជាអាទិស្ដ្រីចូលចិត្ដឱ្យបុរសជាដៃគូរបស់ខ្លួនចំណាយពេលវេលា របស់ខ្លួន។ ស្ដ្រីចង់ចំណាយពេលដាស់សម្រើបស្រើបស្រាលឱ្យមានជាអតិបរិមា ដើម្បីឱ្យការស្រើបស្រាលរបស់ខ្លួនចេញមក ឬឈាន ដល់កម្រិតកំពូលបំផុត។
– ចំពោះបុរស : ផ្ទុយពីស្ដ្រី បុរសចង់ធ្វើការបបោសអង្អែលមួយដែលមានរយៈពេលខ្លី។ ការស្រើបស្រាលផ្លូវភេទរបស់ បុរសជំរុញគាត់ឱ្យទៅយ៉ាងលឿនជាស្វ័យប្រវត្ដិ។ ជារួមការស្រើបស្រាលងាយកើតមានទៅលើបុរស គាត់មិនបានចំណាយពេលវេលា ដូចស្ដ្រីនោះទេ។ បុរសគិតដល់រឿងផ្លូវភេទគឺការមានអារម្មណ៍ភ្លាមតែម្ដង ហើយពេញចិត្ដពេញថ្លើមភ្លាមៗ។
៧ . សុខស្រួលដល់កំពូល ៖ បុរសឆាប់ឈានដល់ជាងស្ដ្រី
នេះគឺជាលក្ខណៈខុសគ្នាយ៉ាងខ្លាំងរវាងបុរស និងស្ដ្រីទៅលើរឿងផ្លូវភេទ ដោយបុរសទទួលសេចក្ដីសុខដល់កំពូលលឿន និង ផាសុកភាពជាស្វ័យប្រវត្ដិ។
- ចំពោះស្ដ្រី : សេចក្ដីសុខស្រួលដល់កំពូលរបស់ស្ដ្រីមិនមានសភាពស្វ័យប្រវត្ដិដូចបុរសនោះទេ ពួកគាត់អាចត្រូវការរយៈ ពេលថើប បបោសអង្អែល និងការដាស់សម្រើបមុនពេលស៊កលិង្គដល់ទៅ២០-៣០នាទីឯណោះ។ ស្ដ្រីដើរតាមចង្វាក់មួយយឺតៗ និងសន្សឹមៗជាងបុរសយ៉ាងខ្លាំង ជាមធ្យមស្ដ្រីអាចចំណាយពេលច្រើនជាបុរស ឬយឺតជាងបុរសដល់ទៅ១០ដងឯណោះ។
– ចំពោះបុរស : សេចក្ដីសុខស្រួលដល់កំពូលគឺជារ៉េផ្លិចមួយដែលអាចកើតមានឡើងតែរយៈពេលប៉ុន្មានវិនាទីនៃការដាស់ សម្រើបតែប៉ុណ្ណោះ។ រឿងនេះកើតមានឡើងទោះបីជាបុរសមិនចង់ឱ្យកើតមានក៏ដោយ តែមិនអាចទប់បាននោះទេ។
៨ . ការស្ទាបអង្អែល ៖ ស្ដ្រីចូលចិត្ដ តែបុរសគិតថាអត់ប្រយោជន៍
នេះមិនមែនជាឆន្ទៈនោះទេ។ បុរសមិនត្រូវការស្ទាបអង្អែលដើម្បីបង្កើនចំណង់របស់ខ្លួននៅពេលមានការរួមភេទនោះទេ។
– ចំពោះស្ដ្រី : ការស្ទាបអង្អែលមានសារៈសំខាន់ខ្លាំងណាស់។ វាអាចជួយបង្កើនចំណង់ចង់រួមភេទ ធ្វើឱ្យមានសំណើមនៅ លើទ្វារមាស និងរំញោចស្រើបស្រាលទៅលើតំបន់សម្រើបនានានៅលើរាងកាយ។ ម្យ៉ាងទៀតកត្ដាវប្បធម៌(សម្ភព) នាំឱ្យស្ដ្រីទទួល នូវការស្ទាបអង្អែល។
- ចំពោះបុរស : ការស្ទាបអង្អែលស្ទើរតែគ្មានប្រយោជន៍ទាល់តែសោះសម្រាប់បុរស។ បុរសមិនមែនជាអ្នកចូលចិត្ដ ប្រព្រឹត្ដការស្ទាបអង្អែលនោះទេ។ សម្រាប់គាត់ជីវភាពផ្លូវភេទត្រូវបានកាត់បន្ថយមកត្រឹមលទ្ធផលស៊កបញ្ចូលលិង្គ-ការបាញ់ចេញ ទឹកកាម។
៩ . តំបន់សម្រើប ៖ បុរសមានបរិមាណតិចជាង
នេះមិនមែនជារឿងនិទាន ឬជារឿងប្រឌិតនោះទេ ដែលបានលើកឡើងថា បុរសមិនសូវមានតំបន់សម្រើបនោះ។
- ចំពោះស្ដ្រី : តំបន់សម្រើបទាំងនេះបានរាយប៉ាយនៅពេលខ្លួនចាប់ពីក្បាលរហូតដល់ចុងជើង។ តំបន់សម្រើបមិនត្រឹម ស្ថិតនៅតែត្រង់សុដន់ កំប៉េះគូទ និងតំបន់កេរ្ដិ៍ខ្មាសនោះទេ តែតំបន់កញ្ជឹងក ស្មា និងចង្កេះ ក៏អាចជាតំបន់សម្រើបដែលជាប្រភពនៃ ការស្រើបស្រាលយ៉ាងខ្លាំងផងដែរ។
- ចំពោះបុរស : តំបន់សម្រើបរបស់បុរសមានតែនៅតំបន់កេរ្ដិ៍ខ្មាស(ថ្ងាសក្រោម ប្លោកពង កំប៉េះគូទ និងតួលិង្គ“ អង្គជាតិ”)។ ទោះបីជាបែបនេះក្ដី ក៏បុរសមានបរិមាណចុងប្រសាទសម្រើបនៅលើស្បែកស្មើគ្នានឹងស្ដ្រីជាដៃគូដែរ ហើយគាត់មាន សេចក្ដីស្រើបស្រាលផ្លូវភេទមិនចាញ់ស្ដ្រីជាដៃគូនោះទេ បើសិនជាគាត់ដាស់តំបន់សម្រើបផ្សេងទៀតនៃរាងកាយ។
១០ . ការរួមភេទ ៖ ស្ដ្រីចង់បានការស្រឡាញ់ បុរសចង់សិច
មិនមែនជាបុរាណភាសិតនោះទេ ដែលបុរសតែងតែយកចិត្ដទុកដាក់ទៅលើរឿងភេទឬរឿងលើគ្រែនោះ គឺបុរសយករឿង ភេទជាចម្បង។
– ចំពោះស្ដ្រី : មនោសញ្ចេតនាគឺជាគន្លឹះនៃរឿងផ្លូវភេទ។ ជាការពិតស្ដ្រីដែលពេញចិត្ដពេញថ្លើមត្រូវការការដាស់ អារម្មណ៍ ដើម្បីចំណង់កាមគុណ ជាពិសេសការទាក់ទងផ្លូវភេទជាមួយដៃគូ។
- ចំពោះបុរស : សកម្មភាពផ្លូវភេទគឺជាគន្លឹះនៃមនោសញ្ចេតនា។ ដើម្បីអាចបើកចំហបេះដូងរបស់បុរសចំពោះរឿង ស្នេហាទៅដល់ស្ដ្រីជាដៃគូ បុរសត្រូវទទួលការដាស់សម្រើបផ្លូវភេទបន្ថែមដោយផ្ទាល់ និងចម្បង។ ពោលសម្រាប់បុរស ការរួមភេទ ទើបអាចបំពេញបំណងរបស់ខ្លួនបានទៅលើអារម្មណ៍។
បណ្ដាំផ្ញើ ៖ បុរសនិងស្ដ្រីមិនត្រឹមតែមានរឿងខុសគ្នា១០យ៉ាងក្នុងករណីផ្លូវភេទនោះទេ ប៉ុន្ដែនៅមានរឿងរ៉ាវខុសគ្នាផ្សេងទៀត។ នៅលេខក្រោយៗទៀតទស្សនាវដ្ដី សុខភាពយើង នឹងបន្ដលើកយកករណីដូចគ្នា និងខុសគ្នាផ្សេងទៀតរវាងស្ដ្រី និងបុរសមក ជម្រាបជូនបងប្អូនជនរួមជាតិគ្រាន់ជាការយល់ដឹង ដើម្បីជីវិតរស់នៅជាលក្ខណៈគូស្រករ ប្រកបទៅដោយសុភមង្គល សុខដុមរមនា និងយូរអង្វែងបាន១០០ឆ្នាំ។ សូមលោកអ្នកអានមានសំណាងល្អគ្រប់ៗគ្នា និងគ្រប់ក្រុមគ្រួសារ។
អត្ថបទដោយ : វេជ្ជបណ្ឌិត លីចេងហ៊ុយ
មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ អ៊ិលស៊ីស៊ី
Leave a Reply