សម្រស់ជារឿងមួយដែលត្រូវយកចិត្ដទុកដាក់ជាចាំបាច់ ជាពិសេសសម្រាប់សុភាពនារី។ ដូចនេះសុភាពនារីទាំងឡាយ មិនគួរធ្វេសប្រហែសចំពោះការថែរក្សាសម្រស់នោះទេ។ ដើម្បីបំពេញតាមបំណងវិទ្យាសាស្ដ្ររីកចម្រើនបានបង្កើតនូវឧបករណ៍ គ្រប់បែបយ៉ាងខាងផ្នែកសម្ផស្ស ដូចជាម៉ាស៊ីនអ៊ុតបន្ដឹងស្បែកមុខជាដើម ដែលធ្វើឱ្យស្បែកសភ្លឺរលោងហើយធ្វើឱ្យកោសិកាស្បែក មុខតឹងណែនបានល្អទៀតផង។
ដើម្បីទម្លាយអាថ៌កំបាំងអំពីការអ៊ុតបន្ដឹងស្បែកមុខជូនមិត្ដអ្នកអានឱ្យបានជ្រាប ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយអ្នកនាង លីណា អ្នកជំនាញនៅមជ្ឈមណ្ឌលអ៊ីតាលីព្យាបាល និងកែសម្ជស្ស។
ការអ៊ុតបន្ដឹងស្បែកមុខ?
ការអ៊ុតបន្ដឹងស្បែកមុខ គឺសំដៅទៅលើការយកម៉ាស៊ីនសម្រាប់អ៊ុតមកអ៊ុតនៅលើផ្ទៃមុខដែលយារជ្រីវជ្រួញប្រយោជន៍ ធ្វើឱ្យកោសិកាស្បែកមុខតឹងណែនឡើងវិញ។
វិធីអ៊ុតបន្ដឹងស្បែកមុខ
មុននឹងលោកអ្នកចាប់ផ្ដើមធ្វើការអ៊ុតបន្ដឹងស្បែកមុខ ជាបឋមលោកអ្នកត្រូវលាងសម្អាតផ្ទៃមុខឱ្យស្អាតជាមុនសិនទើប យកផលិតផលសម្រាប់អ៊ុតបន្ដឹងស្បែកមុខមកលាបនៅលើស្បែកមុខឱ្យសព្វ ដើម្បីជំនួយដល់ការអ៊ុតបន្ដឹងស្បែកមុខ។ បន្ទាប់មកទើប យកម៉ាស៊ីនសម្រាប់អ៊ុតបន្ដឹងស្បែកមកអ៊ុតនៅលើផ្ទៃមុខ ដោយអូសទាញម៉ាស៊ីនអ៊ុតនេះឡើងទៅលើដើម្បីឱ្យស្បែកមុខឡើងទៅលើ តាមកម្លាំងម៉ាស៊ីន ហើយចៀសវាងកុំឱ្យស្បែកមុខយារធ្លាក់មកក្រោមវិញ។ ក្រោយពីអ៊ុតបន្ដឹងស្បែកមុខហើយ លោកអ្នកពុំចាំបាច់ ប្រើផលិតផលការពារស្បែកមុខអ្វីទេហើយក៏ពុំចាំបាច់ជូតផលិតផលដែលលាបនៅលើស្បែកមុខនៅពេលកំពុងតែអ៊ុតបន្ដឹងស្បែកមុខ នោះចោលដែរព្រោះបើផលិតផលនោះកាន់តែជ្រាបធ្វើឱ្យស្បែកកាន់តែណែនបានល្អទៀតផង។ ការអ៊ុតបន្ដឹងស្បែកមុខនេះ ប្រើរយៈ ពេលប្រមាណតែ២០នាទីប៉ុណ្ណោះ។
អត្ថប្រយោជន៍នៃការអ៊ុតបន្ដឹងស្បែកមុខ
បន្ទាប់ពីលោកអ្នកអ៊ុតបន្ដឹងស្បែកមុខហើយ លោកអ្នកនឹងទទួលបានផលប្រយោជន៍ជាច្រើនដូចជា ៖
- ធ្វើឱ្យស្បែកមុខបាត់ភាពយារជ្រីវជ្រួញ
- ធ្វើឱ្យស្បែកមុខតឹងណែនល្អ
- ធ្វើឱ្យស្បែកមុខរាងសភ្លឺរលោងស្អាត
- និងជួយលើកសម្រស់ឱ្យក្មេងជាងវ័យ។
ផលប៉ះពាល់នៃការអ៊ុតបន្ដឹងស្បែកមុខ
ការអ៊ុតបន្ដឹងស្បែកមុខនេះកម្រធ្វើឱ្យមានផលប៉ះពាល់ណាស់ ប្រសិនបើលោកអ្នកជ្រើសរើសកន្លែងដែលមានឯកទេសពិត ប្រាកដ។ វាអាចបណ្ដាលឱ្យមានផលប៉ះពាល់មួយចំនួនដូចជាមានការឈឺចាប់នៅពេលដែលអ៊ុតបន្ដឹងស្បែកមុខព្រោះដោយប្រើ ម៉ាស៊ីនអ៊ុតមានកម្ដៅខ្លាំង និងធ្វើឱ្យស្បែកមុខមានស្លាកស្នាម ឬស្បែកមុខយារលើសដើមក៏មាន។
ដំបូន្មានអ្នកប្រឹក្សា
ដើម្បីបំបាត់ស្បែកយារជ្រីវជ្រួញនៅលើផ្ទៃមុខ ហើយធ្វើឱ្យក្មេងជាងវ័យនោះ លោកអ្នកត្រូវអ៊ុតបន្ដឹងស្បែកមុខ។ លោក អ្នកត្រូវប្រយ័ត្នប្រយែងបន្ដិចក្នុងការជ្រើសរើសកន្លែងព្រោះការជ្រើសរើសកន្លែងដែលមិនមានវិជ្ជាជីវៈពិតប្រាកដអាចធ្វើឱ្យមានផល វិបាកកើតឡើង។
អ្វីដែលបានរៀបរាប់ជូនខាងលើនេះ គ្រាន់តែជាចំណេះដឹងសម្រាប់លោកអ្នកពិចារណាតែប៉ុណ្ណោះ។ សូមលោកអ្នកជ្រើស រើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨
Leave a Reply