នរណាៗក៏ចង់បានច្រមុះតូចស្រួចស្អាត ហើយខ្ពស់តាមបែបធម្មជាតិដែរ។ ប៉ុន្ដែធម្មជាតិបង្កើតមនុស្សមកមិនដូចគ្នាទេ ចំពោះអ្នកដែលមានច្រមុះស្អាត ប្រាកដជាពេញចិត្ដជាខ្លាំង។ រីឯអ្នកដែលមានស្លាបច្រមុះធំ ឬច្រមុះតោវិញប្រាកដជាតូចចិត្ដនឹងខ្លួន ឯងជាមិនខាន។ បច្ចុប្បន្ននេះមានវិធីកែស្លាបច្រមុះឱ្យសមទៅតាមទម្រង់មុខដែលធ្វើឱ្យលោកអ្នកឈប់ខ្វល់ខ្វាយអំពីច្រមុះមិនស្អាត ។ ការកែស្លាបច្រមុះត្រូវបាននិយមទាំងបុរសទាំងនារី។
លោកស្រី សុផាន់ មុំ អ្នកជំនាញនៅមជ្ឈមណ្ឌលកែសម្ជស្សដាវីអារីយ៉ាបានធ្វើការបកស្រាយពីរបៀបកែស្លាបច្រមុះតាម រយៈទស្សនាវដ្ដី សុខភាពយើង។
អ្វីទៅជាការកែស្លាបច្រមុះ?
ការកែស្លាបច្រមុះសំដៅទៅលើការធ្វើឱ្យច្រមុះខុសពីមុន ដូចជាកែប្រែច្រមុះធំទៅជាច្រមុះតូចវិញនិងលៃយ៉ាងណាឱ្យ ច្រមុះនោះស្អាត និងខ្ពស់តាមបែបធម្មជាតិ។ ការកែស្លាបច្រមុះអាចបង្កើនសោភ័ណភាពរបស់លោកអ្នកដូចជាជួយឱ្យរូបសម្ផស្សកាន់ តែមានសម្រស់ស្រស់ស្អាតមួយកម្រិតទៀតជាដើម។
វិធីកែស្លាបច្រមុះ
មុននឹងចាប់ផ្ដើមកែស្លាបច្រមុះ លោកអ្នកត្រូវលាងសម្អាតមុខឱ្យស្អាតសិនដើម្បីកុំឱ្យធូលីដីនៅជាប់កាន់នឹងស្បែកមុខ។ រួច សូមយកសំឡីផ្ដិតអាល់កុលបន្ដិចមកជូតលើផ្ទៃមុខ ដើម្បីកុំឱ្យមានមេរោគនៅជាប់នឹងស្បែកមុខ។ ចំណុចសំខាន់បំផុតគឺនៅត្រង់កន្លែង ដែលត្រូវកែស្លាបច្រមុះ ត្រូវជូតជម្រះមេរោគទាំងខាងក្រៅ និងខាងក្នុងច្រមុះបន្ទាប់មកទើបចាក់ថ្នាំស្ពឹកនៅត្រង់កន្លែងស្លាបច្រមុះ។ មុនចាប់ផ្ដើមវះកាត់ស្លាបច្រមុះពីធំមកតូចអ្នកជំនាញត្រូវយកប៊ិចឬហ្វឺតមកគូសទាំងសងខាងឱ្យស្មើគ្នានៅលើស្លាបច្រមុះ ថាត្រូវយក ទំហំប៉ុន្មាន ហើយកាត់សាច់ចេញប៉ុន្មានដែរ ដើម្បីឱ្យសមទៅតាមទម្រង់មុខ។ ពេលវះកាត់សាច់ស្លាបច្រមុះចោលហើយ ត្រូវយកម្ជុល និងអំបោះមកដេរស្លាបច្រមុះខាងលើឱ្យចំនឹងស្លាបច្រមុះខាងក្រោម។ ការវះកាត់ត្រូវចំណាយថេរវេលា៣០នាទីចំពោះច្រមុះធំ និង សាច់ច្រមុះក្រាស់និងរយៈពេល២០នាទីចំពោះច្រមុះធំតែសាច់ច្រមុះស្ដើង។ ក្រោយរយៈពេល២សប្ដាហ៍បន្ទាប់ពីវះកាត់ ទើបអាច ហូតអំបោះចេញពីសាច់ច្រមុះខាងក្នុងបាន។ ក្រោយពេលវះកាត់រយៈពេល២សប្ដាហ៍ លោកអ្នកមិនត្រូវបរិភោគចំណីអាហារ ដូចជា គ្រឿងសមុទ្រ ត្រកួនជាដើម។
អត្ថប្រយោជន៍នៃការកែស្លាបច្រមុះ
ក្រោយពីធ្វើការកែស្លាបច្រមុះរួចហើយ លោកអ្នកនឹងទទួលបានលទ្ធផល។
- ស្លាបច្រមុះរួមតូចស្អាតសមរម្យ
- ធ្វើឱ្យច្រមុះស្រួច និងខ្ពស់ស្អាត
- និងជួយលើកតម្កើងរូបសម្ផស្សឱ្យកាន់តែស្រស់ស្អាត។
ផលប៉ះពាល់នៃការកែស្លាបច្រមុះ
ប្រសិនបើការកែស្លាបច្រមុះធ្វើត្រឹមត្រូវទៅតាមក្បួនខ្នាត កម្រនឹងមានផលប៉ះពាល់ណាស់លើកលែងតែអ្នកជំនាញដែល ធ្វើនោះមិនមានវិជ្ជាជីវៈ និងឯកទេសពិតប្រាកដ។ ប៉ុន្ដែពេល និងក្រោយវះកាត់លោកអ្នកអាចមានការឈឺចាប់ច្រមុះហើមជាំ មាន ផ្លែសាច់ជាដើម។ ហើយពេលដែលច្រមុះលោកអ្នកជាសះស្បើយ អាចមានបន្សល់ស្លាកស្នាមទៀតផង។
ដំបូន្នានអ្នកប្រឹក្សា
ប្រសិនបើស្លាបច្រមុះលោកអ្នកធំ ហើយចង់កែស្លាបច្រមុះមកតូចស្អាតនិងខ្ពស់លោកអ្នកត្រូវតែជ្រើសរើសសេវាកម្មដែលមានជំនាញច្បាស់លាស់ ទើបមិនមានផលប៉ះពាល់ និងផលវិបាក។
អ្វីដែលបានរៀបរាប់ជូនខាងលើនេះ គ្រាន់តែជាចំណេះដឹងសម្រាប់លោកអ្នកពិចារណាតែប៉ុណ្ណោះ។ សូមលោកអ្នកជ្រើស រើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨
Leave a Reply