វិធីជ្រើសរើសខោជើងខ្លី

បច្ចុប្បន្ន​នេះ​ខោជើង​ខ្លី​ត្រូវ​យុវតី​និយម​ស្លៀក​យ៉ាង​ច្រើន ដើម្បី​បង្ហាញ​ភាព​ស្អាត​សិចស៊ី​នៅ​ពេល​ស្លៀកខ្លី​បញ្ចេញ​សាច់​ភ្លៅ និង​កំភួន​ជើង។ ប៉ុន្ដែ​មាន​យុវតី​មួយ​ចំនួន​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ដ​ស្លៀក​ខោ​នេះ​ព្រោះ​គិតថា​ខ្លួន​មាន​រូបរាង​ស្អាត​មិន​គ្រប់​គ្រាន់។ ហេតុនេះ​សូម​ស្វែង​យល់ពី​ការ​ជ្រើស​រើស​ខោ​ជើង​ខ្លីឱ្យ​បាន​សក្ដិ​សម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បាន​ជួប​សម្ភាស​ជាមួយ​លោកស្រី លី អ៊ីង​ម្ចាស់​ហាង​លក់​សម្លៀក​បំពា​ក់ញូវ​ខូលិក​សិន​ដើម្បី ជួយ​បក​ស្រាយ​ពីវិធី​ជ្រើស​រើស​ខោ​ជើងខ្លី​សម្រាប់​ជូន​មិត្ដ​អ្នក​អាន និង​មិត្ដ​នារី​ទាំង​ឡាយ។

ការ​ស្លៀក​ខោជើង​ខ្លីដ៏​សក្ដិ​សម

ខោ​ជើងខ្លី​មាន​ខ្នាតខ្លី​ស្មើ​ជង្គង់ លើ​ជង្គង់​បន្ដិច ពាក់​កណ្ដាល​ភ្លៅ ឬខ្លី​ជាងនេះ​ទៀត​ក៏មាន។ ទោះបី​ជាម៉ូត​ខោ​មាន​ច្រើន​ប្រភេទ​មែន តែក៏​មិន​មាន​ន័យថា​មិត្ដនារី​អាច​ស្លៀក​គ្រប់​ម៉ូត​ទាំង​អស់​នោះ​ឡើយ។ ព្រោះ​ម៉ូត​ខោ​ខ្លះ​ខ្លី​សមរម្យ​អាច​ស្លៀក​បាន​ឯម៉ូត ខ្លះ​ទៀតខ្លី​មិនអាច​ស្លៀក​បានទេ។ ដូចនេះ​មុន​នឹង​សម្រេច​ចិត្ដ​ទិញ​យក​មក​ស្លៀក​មិត្ដនារី​គួរ​ពិនិត្យ​ឱ្យបាន​ត្រឹម​ត្រូវ​ដើម្បី​ជា​ប្រយោជន៍ ក្នុង​ការ​ជួយ​លើក​សម្រស់ និង​ឱ្យអ្នក​ដទៃស​រសើរថា​ល្អជាង​ការ​ពេប​ជ្រាយ។ ជាពិសេស​នៅ​ពេល​ដែល​ស្លៀក​ត្រូវមើល​ទៅតាម ទីកន្លែង និង​តាម​កាលៈ​ទេសៈ ជាពេល​នៅផ្ទះ ឬជា​ពេល​ដើរ​កម្សាន្ដ។

វិធី​ជ្រើស​រើស​ខោជើង​ខ្លី

ការ​ជ្រើស​រើស​ខោ​ជើងខ្លី​ទាមទារ​ចំណេះ​ដឹង​ដែរ ដូចជា​ត្រូវ​ចេះមើល​ប្រភេទ​សាច់​ក្រណាត់ ការ​ផលិត ការនាំ​ចូល​តម្លៃ​ជាដើម។ ចំពោះ​រូបរាង​ក៏ជា​ប្រការ​មួយ​ដែល​ត្រូវ​យក​ចិត្ដទុក​ដាក់​បំផុត​ផងដែរ ទើប​ធ្វើការ​ជ្រើសរើស​បាន​ត្រឹម​ត្រូវ​និង​សក្ដិសម​ទៅ នឹង​ទំហំដង​ខ្លួន។

  • ស្ដ្រី​មាន​មាឌ​ធំ​ខ្ពស់ ៖ គួរ​ជ្រើស​រើស​ខោ​ជើងខ្លី​ផលិត​ពីក្រណាត់​ទន់ ដូច​ជាសាច់​សេលីន​ជាដើម​ទើប​មើល​ទៅមិន​សូវ ឃើញ​ធំ។ មិន​តែ​ប៉ុណ្ណោះ​ចំពោះ​ចង្កេះ​ខោ​មិន​ត្រូវឱ្យ​រឹបពេក​ទេ តែគួរ​រើស​ទំហំ​ចង្កេះ​រាងតូច​បន្ដិច​ទើប​ប្រសើរ។ ម្យ៉ាង​ទៀត​គួរតែ ជ្រើស​រើស​យក​ខោ​ណា​ដែល​មាន​សម្រុង​វែង​ពេក ដើម្បី​កុំឱ្យ​មើល​ទៅ​កាន់​តែ​ខ្ពស់។
  • ស្ដ្រី​មាន​រូបរាង​ធាត់ ៖ គួរ​ជ្រើស​រើស​ខោ​ជើង​ខ្លី​ជាសាច់​ក្រណាត់​រាង​ក្រាស់​បន្ដិច ដូចជា​សាច់​គគីរ​ជាដើម​ប៉ុន្ដែ​សូមកុំ ស្លៀក​រឹប​ពេក ព្រោះ​ឃើញ​រូបរាង​កាយ​កាន់​តែធាត់​ជាង​មុន។ ជាពិសេស​មិន​ត្រូវ​ស្លៀក​ខោ​គូទ​ខ្លីទេ​ព្រោះ​មិនអាច​​បិទ​បាំង​សាច់​ដែល ធាត់បាន។ បញ្ហា​សម្រុង​ក៏ជា​ចំណុច​មួយ​ដ៏សំខាន់​ហេតុ​ដូច​នេះ​មិត្ដនារី​គួរ​ជ្រើស​រើស​ខោដែល​មាន​សម្រុង​វែង​បន្ដិច ហើយ​ជើង​ត្រង់។
  • ស្ដ្រីមាន​រាង​តូច​ល្អិត សម្រាប់​មិត្ដនារី​ដែល​មាន​រូបរាង​បែប​នេះ សូមកុំ​ព្រួយ​បារម្ភ​ឱ្យ​សោះ​ព្រោះ​ងាយ​ស្រួល​ក្នុងការ ជ្រើស​រើស​ខោជើង​ខ្លីណាស់។ ដើម្បី​ឱ្យមិត្ដ​នារី​កាន់តែ​មានភាព​ស្រស់​ស្អាត​ជាងមុន​គួរតែ​ជ្រើស​រើស​ខោច្នៃ​ពីសាច់​ខូវប៊យ។ សាច់ដ៏ស ខ្ចី ម៉ត់​រលោង និង​កំភួន​ជើង​ទាំង​គូស្រឡូន​បាន​បញ្ចេញ នៅ​ពេល​ស្លៀក​ខោជើង​ខ្លី​គួរតែ​ពាក់​ស្បែក​ជើង​កែង​ខ្ពស់​បន្ដិច ដើម្បី​បង្កើន ភាពសិចស៊ី។
  • ស្ដ្រី​មាន​រូបរាង​ទាប ត្រូវ​ជ្រើស​រើស​សាច់​ក្រណាត់​រាង​ក្រាស់ ហើយ​ធ្ងន់។ ចង្កេះ​ខោ​ត្រូវ​រើស​យក​ចង្កេះ​រាង​ខ្ពស់​ដើម្បី មើល​ទៅ​ឃើញ​រាង​ស្រឡះ។ ហើយ​នៅ​ពេល​ស្លៀក​ខោជើង​ខ្លី ត្រូវពាក់​ស្បែក​ជើង​កែង​ខ្ពស់​ទាំង​មុខ​ទាំង​ក្រោយ។

ដំបូន្មាន​អ្នក​ប្រឹក្សា

រូបរាង​មនុស្ស​ម្នាក់ៗ​មិន​ដូចគ្នា​ទាំង​ស្រុង​នោះ​ឡើយ ដែល​ជាហេតុ​មួយ​ធ្វើឱ្យ​មាន​ការពិបាក​បន្ដិច​នៅ​ពេល​សម្រេច​ចិត្ដ ជ្រើស​រើស​ខោជើង​ខ្លី​យក​មក​ស្លៀក។ មិត្ដ​នារី​គប្បី​ប្រុង​ប្រយ័ត្ន​និង​ផ្ចិតផ្ចង់​ដើម្បី​រើស​បានល្អ​ទាំង​គុណ​ភាព​សាច់​ក្រណាត់​ទាំង​តម្លៃ។ បើ មិត្ដនារី​មិនសូវ​ប៉ិន​ប្រសព្វ​ក្នុងការ​ជ្រើស​រើស គួរតែ​ទៅរក​ទិញ​ខោ​ឬសម្លៀក​បំពាក់់​នៅ​កន្លែង​ណា​ដែល​មានអ្នក​ជំនាញ​ជួយណែ​នាំ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨

Categories:

Leave a Reply

Your email address will not be published. Required fields are marked *