លីរ៉ា នីរ៉ាន់ ម្ចាស់​ហាង​សម្រស់​ភ្នំ​ពេញ​បំភ្លឺ​ពាក្យ​ចចាម​អារ៉ាម​អកុ​សល

សូម​គោរព​លោក​វេជ្ជ​បណ្ឌិត លី ចេង​ហ៊ុយ នាយក​ទស្ស​នាវដ្ដី សុខភាព​យើង។ នាងខ្ញុំ​ឈ្មោះ លីរ៉ា នីរ៉ាន់​ម្ចាស់​ហាង​សម្រស់​ភ្នំពេញ សូមការ​អនុញ្ញាត​ពីលោក​នាយក​ដើម្បី​បកស្រាយ​ទៅនឹង​ការផ្សាយ​ព័ត៌មាន​អកុ​សល​របស់​ទស្ស​នាវដ្ដី​មួយ​ដែល​សរសេរ​ថានាង​ខ្ញុំស្លាប់​ដោយសារ​កែសម្រស់ មហារីក​ស្បែក សម្រក​រាងហួស​ហេតុជា​ដើម។ នាងខ្ញុំ​សូម​បញ្ជាក់​ជម្រាប​ជូនមិត្ដ​អ្នក អានទាំង​អស់ថា ៖

រូបភាពទស្សនាវដ្ដីសុខភាពយើង

ពាក្យ​ចចាម​អារ៉ាម​ទាំងនោះ​គឺមិន​ពិតទាល់​តែសោះ គឺនាង​ខ្ញុំមាន​សុខភាព​មាំមួន​ល្អណាស់​មិនដែល​មានកើត​បញ្ហាអ្វី​សូម្បី តែបន្ដិច។ តែពាក្យ​នោះលេច​ចេញពី​ប្រភព​ច្រណែន​ឈ្នានីស មានគំនិត​អាក្រក់​ដើម្បី​ផ្ដួលមុខ​របរ​របស់នាង​ខ្ញុំ​ហើយ​ខិតខំ​បំប៉ោង ប្រឌិត​ពាក្យមិន​ពិតពី​សំណាក់​ពពួក​មនុស្ស​អសីល​ធម៌។ តែនាង​ខ្ញុំពុំ​ដែលចាប់​អារម្មណ៍​នឹង​ដំណឹង​អកុសល​គ្មានបាន​ការនេះ​ទេ។ តែអ្វី ដែលធ្វើ​ឱ្យនាង​ខ្ញុំភ្ញាក់​ផ្អើលនឹក​ស្មានមិន​ដល់​គឺក្រោយ​ពីទស្ស​នាវដ្ដី​មួយបាន​ចេញផ្សព្វ​ផ្សាយកាល​ពីចុង​ខែតុលា ឆ្នាំ​២០០៧ ថ្មីៗនេះ ដាក់​ចំណង​ជើងថា ភរិយាជុំ កុសល​ស្លាប់​ដោយសារ​កែសម្ផ​ស្ស? ពេលនេះ​មាន​អតិ​ថិជន​ភាគច្រើន ជា​ពិសេស​ប្រជា​ជនដែល​រស់នៅ​បរទេស​បានហៅ​ទូរស័ព្ទ​មកចោទ​ជា​សំណួរ​ថាហេតុ​អ្វីដាក់​ចំណង​ជើង​ប្រាស​ចាកពី​ការពិត ធ្វើឱ្យ​ពួកគាត់​អស់​ជំនឿ​លើទស្ស​នាវដ្ដី​នេះ​ហើយ​ការក្លែម​ពាក្យ​ហួស​ហេតុពេក​ហាក់បី​ដូចជា​ប្រមាថ​អាយុ​ជីវិត​ដោយ​មិនគិត​ពី​សីល​ធម៌សោះ។ នាងខ្ញុំ​បានឆ្លើយ​ថានេះ​ជា​ចំណី អារម្មណ៍ ដើម្បី​ទាក់ទាញ​ប្រិយ​មិត្ដអ្នក​អានទេ​ដឹង? នាងខ្ញុំ​ក៏មិន​យល់ពី​អ្នក​សរសេរ​នោះដែរ។ នាងខ្ញុំ​ក៏សូម​ផ្ដាំដល់​អ្នក​បំប៉ោង​រឿង មិនពិត​នេះថា នាងខ្ញុំ​រឹតតែ​ល្បីទៅ​វិញទេ​ព្រោះមាន​អតិ​ថិជន​(ភ្ញៀវ)​ចេញចូល​កាន់តែ​ច្រើន នៅពេល​ពួកគាត់​ឮ​ដំណឹង​មិនពិត​នេះ។ ពួកគេ​មកដល់​ហាង​ដើម្បី​ឱ្យឃើញ​នឹងភ្នែក​ក្រោយ​ពីដឹង​ច្បាស់​សួរសុខ​ទុក្ខរួច​ហើយ​ចាំបាច់​ត្រូវ​ទំនាក់​ទំនង​ទិញ​ផលិត​ផល ឬក៏កែ សម្ផស្ស​ផ្សេងៗ​ពីរឿង​គាត់វិញ​ម្ដង។ ពិតជា​មានផល​ប្រយោជន៍​មិនខាត​ទេ​សម្រាប់​នាងខ្ញុំ។ ម្យ៉ាងវិញ​ទៀត ឆ្លៀត​ឱកាស​នេះនាង​ខ្ញុំក៏​សូម​អរគុណ​យ៉ាង​អនេក​ដល់បង​ប្អូន​អតិ​ថិជន​ទាំងអស់ ពិសេស​អ្នកបង​ណាវី លោកពូ​ចិត្រ មកពី​ប្រទេស​បារាំង និងបង​ស្រីរបស់​គាត់​(អ្នកស្រី​ណាង​ថា) មកពី​សហរដ្ឋ​អាមេរិក ព្រមទាំង​អ៊ំស្រី​ម្នាក់ដែល​មក​ជាមួយ​ក្រុម​គ្រួសារ​(៦នាក់)​មកពី​ប្រទេស​ជប៉ុន។ ពួកគាត់​និយាយ​ព្រមគ្នា​ដូចគ្នា​ថា បំណង​គាត់មក​លេងស្រុក​ខ្មែរដែល​ជាស្រុក​កំណើត​ផង និងចង់​ដឹងការ​ពិតផង ដើម្បី​ពួកគាត់​យករឿង​នេះ​ទៅប្រាប់​បងប្អូន​ខ្មែរដែល​គេកំពុង​ស្រពិច​ស្រពិល​ឱ្យយល់​ច្បាស់។ ពួកគេ​ថត​ជាមួយ​នាងខ្ញុំ​យ៉ាងច្រើន​ដើម្បី​យកការ​ពិត​ឱ្យមិត្ដ​ភក្ដិគាត់ មើល​ក្រោយពី​បានឮ​ពាក្យ​ចចាម​អារ៉ាម។ ទើបតែ​ពេលនេះ​នាងខ្ញុំ​ភ្ញាក់ខ្លួន​ថា នាងខ្ញុំ​មាន​អតិ​ថិជន​នៅក្រៅ​ប្រទេស​ច្រើនដែល​នាងខ្ញុំ នឹកស្មាន​មិនដល់។ គាត់​ត្រឹមតែ​ជាអតិ​ថិជន​(ភ្ញៀវ)​សោះ​តែពួក​គាត់មើល​ទៅហាក់​បីដូច​ជាចូល​ចិត្ដ​ស្រឡាញ់​ក្រុម​គ្រួសារ​របស់នាង​ខ្ញុំ ណាស់ សួរសុខ​ទុក្ខនាង​ខ្ញុំ និងស្វាមី ព្រមទាំង​កូនៗ​របស់នាង​ខ្ញុំ។

ឆ្លៀតក្នុង​ឱកាស​នេះនាង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោកវេជ្ជ​បណ្ឌិត លី ចេងហ៊ុយដែល​បំពេញ​ការងារ នៅមន្ទីរ​ពេទ្យ​កាល់ម៉ែត និងជា​អគ្គ​នាយក​សៀវភៅ​ទស្ស​នាវដ្ដី សុខភាពយើង​ដែលជា​ទស្ស​នាវដ្ដី​ដែលល្អ​បរិយាយ​ពីបញ្ហា​ពិតៗ មិន​បញ្ចេញ​មិនបញ្ចូល​បន្ថែម ឬ​បំប៉ោង​ទេ ដែល​ទាក់ទង​ទៅនឹង​សុខភាព និង​សម្ផស្ស។ តាមរយៈ​ទស្ស​នាវដ្ដី​សុខភាពយើង នាងខ្ញុំ សង្ឃឹមថា​បងប្អូន​ជនរួម​ជាតិទាំង​ក្នុងប្រទេស និងក្រៅ​ប្រទេស​ក្រោយពី​ចំណាយ​ពេលអាន​គឺមាន​ផល​ចំណេញ​យ៉ាងខ្លាំង ដូចជា​ការ យល់ដឹង​ពីវិស័យ​អប់រំ​សុខភាព របៀប​ថែ​សម្ផស្ស សីលធម៌​សង្គម​និយាយ​រួមគឺ​បំប៉ន​ចំណេះ​ដឹង សម្រាប់​ការរស់​នៅប្រ​ចាំថ្ងៃ​(ដោយ មិន​ចំណាយ​ប្រាក់​ច្រើន)។ នាងខ្ញុំ​សូមជូន​ពរលោក​អគ្គ​នាយក​ព្រមទាំង​សហ​ការី​របស់​លោក​ទាំងអស់​ឱ្យមាន​សុខភាព​ល្អ ដើម្បី​បំពេញ ភារកិច្ច​របស់ខ្លួន គឺ​បម្រើ​ប្រិយមិត្ដ​តាមរយៈ​ទស្ស​នាវដ្ដី សុខភាពយើង​ពីបញ្ហា​សុខភាព និង​សម្ផស្ស​ឱ្យកាន់​តែល្បី​ខ្ទរខ្ទា និងទទួល ការគាំ​ទ្រយ៉ាង​ពេញ​ទំហឹង​ពីប្រិយ​មិត្ដអ្នក​អាន។ សូមជូន​ពរឱ្យ​មាន​ប្រជា​ប្រិយ​ភាព និង​ទំនុកចិត្ដ​ពីជន​រួមជាតិ​ក្នុងស្រុក និង​ក្រៅស្រុក ដែល​ផ្គត់ផ្គង់​ព័ត៌មាន និង​ចំណេះ​ដឹងពិត​ៗមិន​កុហក​រហ័ស​ទាន់ចិត្ដ​ប្រកប​ដោយ​សីលធម៌​ខ្ពស់ ដើម្បី​ជួយ​ទ្រទ្រង់​សង្គម​ខ្មែរឱ្យ​កាន់តែ អភិ​វឌ្ឍ​រហូត​រៀងទៅ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *